ខេត្តត្បូងឃ្មុំ ៖ ឡចំហុយជ័រកៅស៊ូនៅចំណុចរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូមួយកន្លែងនៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣ ។
![Picture]()
ហើយត្រូវបានលោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ា ស្នងការនគរបាលខេត្តបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ទៅបាញ់ទឹកពន្លត់។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្នុងពេលដែលមានភ្លើងឆាបឆេះចេញពីលចំហុយជ័រកៅស៊ូសន្លឹករបស់ឈ្មោះ ត្រាយប៉េង សេង ភេទប្រុស អាយុ៦៥ឆ្នាំនៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ បានទូរស័ព្ទប្រាប់មកកាន់លោកនាយប៉ុស្តិ៍កំពាន់ ដើម្បីឲ្យជួយអន្តរាគមន៍។ហើយលោកនាយប៉ុស្តិ៍ក៏បានទាក់ទងមកលោកវីរៈសេនីយ៍ឯកហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញមកអន្តរាគមន៍មុនគេ។
![Picture]()
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការគេឃើញមានរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកពញាក្រែករថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបានចេញមកជាបន្តបន្ទាប់រួមជាមួយនឹងរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកតំបែរ។
ដំបូងគេបានឃើញភ្លើងឆេះចេញពីលចំហុយជ័រកៅស៊ូមួយដោយសារតែចម្ងាយផ្លូវរាងឆ្ងាយផងភ្លើងក៏បានឆាបឆេះរៀលទៅឡចំហុយជ័រកៅស៊ូមួយទៀតនៅក្បែរនោះដែលបង្កើតជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកដំបែរបានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ធ្វើឲ្យភ្លើងដែលឆាបឆេះនោះបានរលត់ទៅវិញ និងគ្រប់គ្រងស្ថានការណ៍បាន។
![Picture]()
ចំណាយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត និងពញាក្រែកដែលចេញមកបានពាក់កណ្ដាលផ្លូវក្រោយពីទទួលដំណឹងថា ភ្លើងបានរលត់ក៏ត្រឡប់មកអង្គភាពវិញ។
ទោះបីជាយ៉ាងណាក៏ដោយហេតុការណ៍នេះបណ្ដាលឱ្យខូចខាតក្នុងនោះរួមមាន: ជរ័កៅស៊ូចំនួន២ឡ ស្មើ៧តោនស្ងួត ឡចំនួន២សរុបជាទឹកប្រាក់ចំនួន ២៣០០០ដុល្លារ ដោយប្រើប្រាស់ឡានទឹកស្រុកមេមត់ និងស្រុកតំបែរយើងគ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែល។
![Picture]()
នៅក្នុងហេតុការណ៍នេះមិនមានកម្មករណាម្នាក់រងរបួសនោះទេ។ចំពោះមូលហេតុវិញដែលបង្កឲ្យមានអគ្គិភ័យឆាប់ឆេះមកពីជ័រធ្លាក់ចូលឡតកំដៅជ័រឆ្អិនភ្លើងបានឆាបឆេះឡើងតែម្ដង។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ទីតាំងរោងចក្រជ័រកៅស៊ូកែច្នៃនេះបានបម្រើការងារជូនប្រជាពលរដ្ឋជាច្រើនគ្រួសារដោយទទួលបានប្រាក់កម្រៃសមរម្យ ដែលជៀសវាងចំណាកស្រុកទៀតផង។
ជាមួយនោះសមត្ថកិច្ចក៏បញ្ជាក់ថា បុរសចំណាស់ខាងលើនេះរស់នៅស្រុកក្រូចឆ្មារមានប្រពន្ធឈ្មោះផេង បានមកប្រកបរបរដាំដុះកៅស៊ូនេះនៅស្រុកមេមត់រយៈពេលជាង៣០ឆ្នាំហើយ។ពួកគាត់ជាមនុស្សមានមេត្តាធម៌ ប្រជាពលរដ្ឋចូលចិត្តគួរឱ្យស្រឡាញ់ទៀតផង៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ