ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធុន​យក្ស​ដឹក​ទំនិញគេចពន្ធ​សម្រុក​ឆ្លង​ដែន​ចេញ​ទៅ​​​វៀតណាម​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង​ជា​ច្រើន​គ្រឿង​ បាន​ដឹក​ទំនិញ​ពេញ​ៗ​ទ្រុង​សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​សម្រុក​ដឹក​ទៅ​ទម្លាក់​នៅ​ជិត​ច្រករបៀង​នៃ​ប៉ុ​ស្ត៍ន​គ​បាល​វរៈ​ការពារ​ព្រំដែន​ស្រម៉ នៃ​វរៈ​សេនា​តូច​៦០៩ រួច​ផ្ទេរ​ដាក់​លើ​ត្រាក់ទ័រ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ទាំងថ្ងៃទាំងយប់​ដូច​គេ​ហែ​កឋិន ដោយ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថា​ប័ន​នៅ​អមដំណើរ​ ។ ករណី​នេះ​ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២…

ខេត្តស្វាយរៀង​៖ មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង​ជា​ច្រើន​គ្រឿង​ បាន​ដឹក​ទំនិញ​ពេញ​ៗ​ទ្រុង​សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​សម្រុក​ដឹក​ទៅ​ទម្លាក់​នៅ​ជិត​ច្រករបៀង​នៃ​ប៉ុ​ស្ត៍ន​គ​បាល​វរៈ​ការពារ​ព្រំដែន​ស្រម៉ នៃ​វរៈ​សេនា​តូច​៦០៩ រួច​ផ្ទេរ​ដាក់​លើ​ត្រាក់ទ័រ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ទាំងថ្ងៃទាំងយប់​ដូច​គេ​ហែ​កឋិន ដោយ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថា​ប័ន​នៅ​អមដំណើរ​ ។

ករណី​នេះ​ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២ ​កុម្ភៈ ​រហូត​មក​ព្រឹក​ថ្ងៃ​ទី​៣ ​កុម្ភៈ ​២០២៣​ នៅ​ចំណុច​ច្រ​របៀង​ស្រម៉ ស្ថិត​នៅ​ភូមិ​ស្រម៉​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៍ ​។​​ទាក់ទិន​ករណី​នេះ​ដែរ ​លោក​វរសេនីយ៍ឯក​យ៉​ន ​សុផល ប្រធាន​នគ​បាល​វរ​ការពារ​ព្រំដែន​នៃ​វរ​សេនា​តូច​លេខ​៦០៩ បាន​ប្រាប់​កោះសន្តិភាព​ថា រថយន្ត​ប្រភេទ​វ៉េ​អង​ចំនួន​២​គ្រឿង​នោះ​ គឺ​ដឹក​ទំនិញ ខោអាវ​គីប ​និង​ខោអាវ​ជជុះ វង្វេងផ្លូវ បាន​ដាច់​កាឡេ ទៅ​មុខ​លែង​រួច ក៏​លើក​ទំនិញ​ចុះ ហើយ​យក​គ្រឿង​ប្រ​ឡាស់​ទៅ​ជួសជុល រួច​សមត្ថកិច្ច​ឲ្យ​លើក​ទំនិញ​ដឹក​ត្រឡប់​ក្រោយ​វិញ ឮ​ថា រថយន្ត​ដឹក​ទំនិញ​២​គ្រឿង​នេះ​គោលដៅ​ដឹក​ទៅ​ខេត្ត​ត្បូងឃ្មុំ​ ។

ចំណែក​មហាជន​វិញ​នាំ​គ្នា​សើច​ហួសចិត្ត ដំណើរ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ វង្វេង​មក​ដល់​ច្រករបៀង​ស្រម៉ ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទ៌​ខេត្តស្វាយរៀង​។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ឃុំ​ខ្សែ​ត្រ​បាន​បង្ហើប​ឲ្យ​ដឹង​ថា វង្វេង​ស្អី ! គឺ​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ពេញ​ៗ​ទ្រុង បើកបរ​ចុះ​ពី​ផ្លូវជាតិ​លេខ​១​ឆ្ពោះ​តាម​ផ្លូវជាតិ​លេខ ៣១៤D​មក​រង្វង់​មូល​រូប​ក្រពើ ទីរួមស្រុក​កំពង់​រោ​ទ៌​បទ​ឆ្វេង​មក​ដល់​ក្តោង​ទ្វា​វត្ត​ក្តី​កណ្តាល ​ឆ្ពោះទៅ​ច្រករបៀង​ស្រម៉​នៃ​ប៉ុ​ស្ត៍​វរៈ​ការពារ​ព្រំដែន​ស្រម៉ គោលបំណង​ផ្ទេរ​ទំនិញ ដាក់​លើ​ត្រាក់ទ័រ​វៀតណាម​ដឹក​ឆ្លង​ដែន ​(​ចេញ​តាម​ច្រក​ខណ្ឌ​ទ្រី​)​ទៅ​ប្រទេស​វៀតណាម​។​

ប្រភព​ដដែល​បាន​បន្ត​ថា មាន​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ គេចពន្ធ​ទាំងនេះ​គឺ​បាន​ធ្វើ​សកម្មភាព​១​ខែ​មក​ហើយ
មិនមែន​ទើបតែ យប់​ថ្ងៃ​ទី​២ កុម្ភៈ ​នេះ​ទេ ហើយ​រថយន្ត​ទាំងនេះ​បាន​ដឹក​ទំនិញ​លើស​ទម្ងន់ ដឹក​ដុំ​បាល់​ក្រណាត់​ និង​ខោអាវ​គីបក្នុង​១​គ្រឿង​ចាប់ពី​៣៥​តោន​ ទៅ​៤៥​តោន​ បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវ​ខូច ជា​ច្រើន​កន្លែង បាន​បំផ្លាញ​ផ្លូវលំ​និង​ផ្លូវ​ក្រាល​កៅស៊ូ​ជនបទ ហើយ​បើ​គ្មាន​ការ​ទប់ស្កាត់​ទេ ផ្លូវ​ជនបទ ​និង​លូ​កាត់​ថ្នល់​ពិតជា​បាក់​ស្រុត​ខូច​ជា​មិន​ខាន​ទាន ។

អត្ថបទសរសេរ ដោយ