ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​បាល់ទាត់​អេ​ស្ប៉ា​ញមិន​ខ្វល់​រឿង Neymar ចាកចេញ ​តែ​ខ្វល់ Ronaldo និង Messi

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ប្រធាន La Liga លោក Javier Tebas បាន​បង្ហើប​ថា

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ប្រធាន La Liga លោក Javier Tebas បាន​បង្ហើប​ថា លោក​មិនសូវ​បារម្ភ​ចំពោះ​ការ​ចាកចេញ​របស់ Neymar ទៅ​កាន់​ក្លឹ​ប​បារាំង​ឡើយ ។ លោក​នឹង​បារម្ភ​ខ្លាំង​បំផុត ប្រសិនបើ​កីឡាករ​ល្បី Lionel Messi និង Cristiano Ronaldo ចាក​ចេញពី​អេ​ស្ប៉ា​ញ ។ 

នៅ​ពេល​គេ​សួរ​ពី​ចំណាប់អារម្មណ៍​របស់​លោក លោក​បាន​ប្រាប់​ថា «LaLiga និង Barcelona គឺ​សំខាន់​ជាង Neymar ។ ខ្ញុំ​កាន់តែ​បារម្ភ​ប្រសិនបើ Cristiano Ronaldo ឬ Lionel Messi ចាកចេញ​» ។

គួរ​បញ្ជាក់​ថា Neymar ត្រូវ​បាន​ក្លឹ​ប​បារាំង PSG ជះ​លុយ​ទិញ​យក​ក្នុង​ទំហំ​ទឹកប្រាក់ ២៦២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយនឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ប្រសិនបើ​ចាក​ចេញពី​ក្លឹ​ប​បច្ចុប្បន្ន Barcelona ៕