ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែភ្លើងប្រច័ណ្ឌ! ប្តីលើកដៃ​ប្រល័យសង្ខារប្រពន្ធ​ គ្មាន​ប្រណី​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​យក​ញញួរ​វា.យ​ក្បាលប្រពន្ធ​បណ្តាល​ឱ្យ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​យក​ញញួរ​វា.យ​ក្បាលប្រពន្ធ​បណ្តាល​ឱ្យស្លា.ប់​បាត់បង់ជីវិត​ ដោយសារតែ​ប្រច័ណ្ឌ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើងថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ខេត្ត​ព្រះ​សីហ​នុ​ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជនដៃដល់​​ជា​ប្តី​ឈ្មោះ​ឆ​ន ប៊ុ​ន​ឈឿ​ន ​អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ជាង​ធ្វើ​ទូក ។ ចំណែក​ជន​រង​គ្រោះ​​ជា​ប្រពន្ធ​ដែល​ស្លា.ប់​បាត់បង់​ជីវិត​ឈ្មោះ​ឡុ​ង ស្រី​ឡាន ​អាយុ​៣៣​ឆ្នាំ ​មុខ​រ​បរជា​អ្នក​រៀប​បន្ទប់ ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់បាន​​ឱ្យ​ដឹង​ថា មូលហេតុ​ផ្តើម​មក​ពី​ភ្លើង​ប្រច័ណ្ឌ​ ហើយក៍​បាន​ប្រើ​ញញួរ​វា.យ​ក្បាល​ប្រពន្ធ​ជា​ច្រើន​កន្លែង ​បណ្តាល​ឱ្យ​​ស្លា.ប់​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​​តែ​ម្តង​។

បច្ចុប្បន្ន​ ជន​ដៃដល់ និង​វត្ថុ​តាង​(​ញញួ​ដង​ឈើ​) ត្រូវ​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​កសាង​សំណុំរឿងផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ។ ​ដោយឡែក​សាកស.ព​ស្ត្រី​រង​គ្រោះ​ ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ រង់​ចាំ​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​ រួច​ប្រគល់​ជូន​គ្រួសារ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ