ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់គាត់រៀបរាប់… ពិតជារំជួល​ចិត្ត​ណាស់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​កម្មករ​អូស​រទេះ​ម្នាក់ និង​ពិការ​ដៃ​ម្ខាង បាន​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ឱ្យ​ជួយ​បញ្ជាក់​លើ​ឯកសារ​ដល់​គាត់ សុំ​បូជាសព​ប្រពន្ធ​នៅ​វត្ត​មួយ​ស្ថិត​លើ​ទឹកដី​ថៃ​ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​០១ សីហា នេះ ក្រោយ​ពី​ស្លា.ប់​ដោយសារ​ជំងឺ ។

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​កម្មករ​អូស​រទេះ​ម្នាក់ និង​ពិការ​ដៃ​ម្ខាង បាន​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ឱ្យ​ជួយ​បញ្ជាក់​លើ​ឯកសារ​ដល់​គាត់ សុំ​បូជាសព​ប្រពន្ធ​នៅ​វត្ត​មួយ​ស្ថិត​លើ​ទឹកដី​ថៃ​ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​០១ សីហា នេះ ក្រោយ​ពី​ស្លាប់​ដោយសារ​ជំងឺ ។

ក្រោយ​ស្តាប់​ការ​រៀបរាប់​ពី​បុរស​ខាងលើ​ទើប​គេ​ដឹង​ថា ពិតជា​គួរ​ឲ្យ​សង្វេគ គឺ​គ្រួសារ​គាត់​ទីទាល់​ក្រ ប្រពន្ធ​ឈឺ​រ៉ាំរ៉ៃ គ្មាន​ប្រាក់​មើល​ថែ​​ដិត​ដល់​ទេ គឺ​កើត​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម​ផង ថែម​ទាំង​ត្រូវ​ចិញ្ចឹម​ចៅប្រុស​-​ស្រី​រហូត​៤​នាក់​ទៀត ខណៈ​គាត់​ជា​កម្ម​ករ​អូស​រទេះ​រក​ព្រឹក ខ្វះ​ល្ងាច​នោះ ។

បុរស​ពិការ​ខាងលើ​ឈ្មោះ​កែវ ឌី អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ស៊ា​ង នាង អាយុ​៦២​ឆ្នាំ (​ស្លាប់​) ស្នាក់​នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ បុរស​ដដែល​បន្ត​ថា ប្រពន្ធ​គាត់​ឈឺ​ជាង​៣​ខែ​មក​ហើយ ដោយសារ​ជំងឺ ហើយ​គ្មាន​លទ្ធភាព​មើលថែ​ប្រពន្ធ​ឲ្យ​បាន​ដិត​ដល់​នោះ​ទេ ។ គាត់​បន្ត​ថា ដោយ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ គាត់​គ្មាន​ប្រាក់ ក្មួយ​ប្រុស​របស់​គាត់​ដែល​ស្នាក់​នៅ​ធ្វើការ​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជួយ​ចាត់ចែង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ស្រុក​អារញ្ញ កាលពី​ថ្ងៃ​ទី​៣១​កក្កដា  ក្រែង​មាន​សង្ឃឹម តែ​ជា​អកុសល​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​នៅ​ទីនោះ​។ គាត់​បន្ត​ទៀត​ថា ដោយសារ​គ្មាន​លទ្ធភាព​ក្នុង​ការ​បញ្ជូន​សព​ត្រឡប់​មក​វិញ ទើប​សម្រេច​បូជាសព​ប្រពន្ធ ហើយ​រៀបចំ​ធ្វើបុណ្យ​លើ​ទឹកដី​ថៃ ដោយ​ក្មួយ​ប្រុស​ឈ្មោះ​រឹទ្ធ ខា អាយុ​៣២​ឆ្នាំ និង​គ្រួសារ​ជា​អ្នក​ចំណាយ​គ្រប់​បែប​យ៉ាង ។

ជុំវិញ​ករណី​នេះ មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​ថាដោយ​​មើលឃើញ​គ្រួសារ​ខាងលើ ទីទាល់​ក្រ​ពេក ខាង​លោក​ទទួល​បទបញ្ជា​ពី​អង្គភាព​ជួយ​សម្រួល​បែបបទ​ច្បាប់​តាម​តម្រូវការ​ហើយ​ថែម​​ទាំង​យក​រថយន្ត​១​គ្រឿង ជូន​ដំណើរ​និង​ជួយ​ចាត់ចែង​ការ​បូជា និង​ធ្វើបុណ្យ​លើ​ទឹកដី​ថៃ​នោះ​តែ​ម្តង ។

ចុងបញ្ចប់ បុរស​កំសត់​បាន​សុំ​អំពាវនាវ​រក​អំណោយ​សង្គ្រោះ​ពី​សប្បុរសជន ក្នុង​និង​ក្រៅប្រទេស មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​។