ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​លើក​ទី​៥ នៅ​មូលដ្ឋាន​ស​មុទ្រ​រាម

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​មក​ថ្មី​ៗ​នេះ​ សម្តេច​ពិជ័យ​សេនា ទៀ

ខេត្តព្រះសីហនុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​មក​ថ្មី​ៗ​នេះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​លើក​ទី​៥ នៅ​មូលដ្ឋាន​ស​ម្រុ​ទរាម ស្ថិត​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​ក្រសួងការពារជាតិ និង​ឯកឧត្តម អភិបាលខេត្ត​ព្រះ​សីហ​នុ​។

ឯកឧត្តម ឧត្តមនាវីឯក អ៊ុ​ក សីហា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម បាន​រាយការណ៍​ស្វាគមន៍​ពី​សកម្មភាព​ការ​ដឹកនាំ​អង្គភាព​នៅ​ក្នុង​ឱ​កាស​ដ៏​វិសេសវិសាល​នេះ​ដែល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​លើក​ទី​៥ នៅ​មូលដ្ឋាន​ស​មុទ្រ​រាម ព្រមទាំង​បាន​រាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​ការ​អនុវត្ត​ការងារ នៅ​ក្នុង​មូលដ្ឋាន​នា​ពេល​កន្លង​មក​ ។

ក្រោម​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ ​និង​មាន​ចក្ខុវិស័យ​ខ្ពស់​ក្នុង​ការ​កសាង​ខឿន​ការពារ​ជាតិ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងការពារជាតិ​បាន​សម្រេច​ដកហូត​ទីតាំង​ដី​របស់​ក្រុមហ៊ុន ដែល​មាន​ផ្ទៃដី​ទំហំ​២៧,៦១​ហិ​កតា ប្រគល់​ជូន​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ ដើម្បី​បម្រើ​ឱ្យ​ការងារ​សាងសង់​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម ហើយ​បច្ចុប្បន្ន​ទីបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម​មាន​ផ្ទៃដី​ទំហំ​សរុប ៨៧,៣​ហិ​កតា​។

ក្រោយ​ទទួល​បាន​ទីតាំង​ដី​ខាងលើ អង្គភាព​បាន​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ក្រសួងការពារជាតិ និង​ប្រធាន​គណៈកម្មការ​សាងសង់ ដោយ​បាន​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម ដោយ​ក្នុង​នោះ​បាន​ចាត់តាំង​កម្លាំង​ឈរជើង​និង​បាន​រៀបចំ​សម្អាត​ដី វាយ​របង​ចាស់ ចាក់​ដី​បំពេញបន្ថែម ដែល​ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ​៨០%​។ ដោយ​មានការ​គាំទ្រ​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ប្រធាន​គណៈកម្មការ​សាងសង់​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម ។

ក្នុង​ឪ​កាស​នោះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​នាយ ,​នាយ​នា​វី​និង​ពល​នាវិក​មូលដ្ឋាន​សមុទ្រ ដែល​បាន​ខិតខំ​បំពេញការងារ​ស្នូល​តាម​តួនាទី​ភារកិច្ច​និង​បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ដល់​កម្លាំង​បញ្ជាការ​មូលដ្ឋាន​សមុទ្រ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន​សមុទ្រ​រាម​មានការ​រីក​ចម្រើន ជា​ពិសេស​កិច្ច​ការពារ​ជាតិ​មាតុភូមិ បូរណភាព​ទឹកដី​ក្នុង​ដែនសមុទ្រ​កម្ពុជា ម្យ៉ាងទៀត​ការ​បង្ការ ទប់ស្កាត់​នូវ​រាល់​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ​មាន​ដូច​ជា ការ​រត់ពន្ធ​គ្រឿងញៀ.ន​, ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ប្រកបដោយ​ការ​ទទួលខុសត្រូវ ។

បន្ទាប់​មក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ប្រតិភូ ក៏​បាន​ឡើង​អូ​ប័​រ​ជិះ​ពិនិត្យ​មើល​តាម​បណ្តារ​កោះ​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​មូលដ្ឋាន​សមុទ្រ​រាម​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ