ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮហើយ​រំជួលចិត្ត… «មែ​៉​ឃ្លាន​ណាស់​កូន ​មុន​ស្លា.ប់​ចង់​ហូប​ឆ្ងាញ់​ម្តង»

6 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ​ស្តាប់​ទៅ​ពិតជា​គួរឱ្យ​អាណិត ក្រោយ​​ដូន​ចាស់​ម្នាក់​ពោល​​ពាក្យ​ចេញពី​មាត់​របស់​គាត់​ថា ​មុន​ស្លា.ប់​ម៉ែ​ចង់​ហូប​ឆ្ងាញ់​ម្តង ​។

ខេត្ត​កំពង់​ស្ពឺ ៖ ​ស្តាប់​ទៅ​ពិតជា​គួរឱ្យ​អាណិត ក្រោយ​​ដូន​ចាស់​ម្នាក់​ពោល​​ពាក្យ​ចេញពី​មាត់​របស់​គាត់​ថា ​មុន​ស្លាប់​ម៉ែ​ចង់​ហូប​ឆ្ងាញ់​ម្តង ​។

ជួប​ជាមួយ​អ្នក​យក​ព័​ត៌​មានកោះសន្តិភាព​​ដោយ​ចៃដន្យ​ កាលពីព្រឹកថ្ងៃទី​២៩ កក្កដា ខណៈ​​គាត់កំពុង​​ដើរ​អង្គុយ​ៗ ​ក្នុង​គោលបំណង​ទៅ​រក​ទិញ​អាហារ ​ដើម្បី​សម្រន់នូវ​ការ​ស្រេកឃ្លាន​ដូន​ចាស់​បាន​ប្រាប់​ថា ​គាត់​មានឈ្មោះ​ម៉ុ​ក ​អោប ​អាយុ​៨៣​ឆ្នាំ​ រស់នៅ​ភូមិ​ចំបក់​ក្អែរ ​ឃុំ​ទឹកល្អក់ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។

​លោកយាយ​​ឱ្យ​ដឹង​ថា ​ដោយសារ​គាត់​មាន​វ័យ​កាន់​​តែ​ចាស់​ទៅ​ៗ​ ហើយ​ជំងឺ​ចេះ​តែ​មក​បៀតបៀន​ផង​នោះ​ គាត់​បាន​បង្ខំចិត្ត​លក់​ដី​ដែល​មាន​បន្តិចបន្តួច ​យក​ប្រាក់​មក​ព្យាបាល​ជំងឺ​ជា​បន្តបន្ទាប់ ​ក៏​នៅ​តែ​មិនជា​សះស្បើយ ​រហូត​ដល់​អស់​ដី​ ហើយ​ជំងឺ​​នៅ​តែ​មិនជា​សះស្បើយ​ទៀត​ ។ ​រាល់​ថ្ងៃនេះ​ គាត់​រ​ស់បាន​អាស្រ័យ​លើ​អ្នក​ជិតខាង​ហុច​បាយ​សម្លរ​ព្រឹក-ល្ងាច ​ទើប​ចេះ​តែ​រស់រាន​មានជីវិត​រហូត ដល់​ពេល​នេះ​ គឺ​មាន​វ័យ​៨៣​ឆ្នាំ​ហើយ​ ។

ឆ្លើយ​​តប​សំណួរ​របស់​អ្នក​ព័ត៌​មាន​​យើង​សួរ​ថា ​តើ​លោកយាយ​អញ្ជើញ​ទៅ​ណា​បានជា​ដើរ​​ឈប់​ៗ​បែប​នេះ? ​គាត់​ឆ្លើយ​ថា​ «ម៉ែ​ឃ្លាន​ម៉ែ​ចង់​ហូប​ឆ្ងាញ់ ហើយ​មូលហេតុ​ដែល​ដើរ​ឈប់​ៗ​នេះ ​មកពី​គាត់​ហត់​ខ្លាំង​ពេក​» ។ ​និយាយ​បណ្តើរ​លោកយាយ​លូក​ហោប៉ៅ​អាវ​បង្ហាញ​លុយ​ក្រដាស​១០០​រៀល​បួន​ប្រាំ​សន្លឹក ​មក​កាន់​អ្នក​ព័​ត៌​មាន​យើង ​ហើយ​និយាយ​ថា​ មិនដឹង​ជា​គេ​លក់​ឱ្យ​ម៉ែ​ឬ​អត់​នោះ​ទេ ​បើ​លុយ​ម៉ែ​មាន​តែ​ប៉ុណ្ណឹង? ​។

ដោយសារតែ​​អាណិតអាសូរលោកយាយ​ ​អ្ន​ក​យក​ព័​​ត៌មាន​​យើង​ បាន​ជូន​លុយ​គាត់​១០.០០០​រៀល​ ​ដើម្បី​បាន​យក​ទៅ​ទិញ​របស់​ណា​ដែល​គាត់​គិត​ថា​ឆ្ងាញ់​ ដើម្បី​ពិសារ​ ។ ជាមួយ​គ្នា​នេះ​​ដែរ​ លោកយាយ​ក៏​បាន​សំណូមពរ​ដល់​អស់លោក​អ្នក​ដែល​មានចិត្ត​សប្បុ​រស​​ មេត្តា​ជួយ​ផ្តល់​ក្តី​ មេត្តាករុណា​ដល់​លោកយាយ​ដោយ​ជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​ បរិភោគ​ គ្រាន់​បាន​ហូប​ទៅ​ថ្ងៃ​មុខ​ ជា​ពិសេស​ គាត់​ចង់​ហូប​​អាហារ​​ដែល​ឆ្ងាញ់​បាន​ម្តង​ ។