ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ជា​ជាងសំណង់​ម្នាក់ មិនឃើញ​ទៅ​ធ្វើការ ស្រាប់តែ​ជួប​គ្រោះ​អកុសល​ក្នុង​ទឹក​ត្រពាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

ជាងសំណង់​ម្នាក់​បាន​ហូប​ស្រា​ជា​ប្រចាំ និង​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ហើយ​អត់​ឃើញ​ទៅ​ធ្វើការ ធ្វើ​ឱ្យ​មិត្តភក្ដិ​រួមការ​ងារ​ស្មានថា ដេក​អត់​ទាន់​ក្រោក ក៏​បាន​ទៅ​ដាស់ ប៉ុន្តែ​ក្រោយមក​បាត់​មិនឃើញ​នៅ​ក្នុង​រោង​ស្នាក់​នៅ ទើប​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​

រាជធានី​ភ្នំពេញ ៖ ជាងសំណង់​ម្នាក់​បាន​ហូប​ស្រា​ជា​ប្រចាំ និង​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ហើយ​អត់​ឃើញ​ទៅ​ធ្វើការ ធ្វើ​ឱ្យ​មិត្តភក្ដិ​រួមការ​ងារ​ស្មានថា ដេក​អត់​ទាន់​ក្រោក ក៏​បាន​ទៅ​ដាស់ ប៉ុន្តែ​ក្រោយមក​បាត់​មិនឃើញ​នៅ​ក្នុង​រោង​ស្នាក់​នៅ ទើប​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ត្រពាំង​ជិត​នោះ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ជិត​ការដ្ឋាន​សំណង់ ដែល​មា​នទី​តាំងនៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ខាងលើ​នោះ​មានឈ្មោះ សំ​អុល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​រោង​កន្លែង​ធ្វើ​សំណង់ នឹង​មានស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង និង​ស្នាក់​នៅ​កន្លែង​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​រូប​នេះ បាន​មក​ធ្វើ​ការងារ​នៅ​ក្នុង​កា​រដ្ឋ​ន​សំណង់​ខាងលើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​តែងតែ​ផឹកស្រា​ជា​ប្រចាំ និង​ស្រវឹង​ជា​រៀងរាល់ថ្ងៃ​ថែម​ទៀត​ផង ដោយ​ក្នុង​មួយ​ថ្ងៃ​ផឹក​អស់​១,៥​លី​ត្រ​ជា​ទៀងទាត់​តែ​ម្ដង​។ ប៉ុន្តែ​ទោះបីជា​ស្រវឹង​បែប​នេះ​ក្ដី ក៏​គាត់​បាន​ធ្វើ​ការងារ​រាល់ថ្ងៃ​មិន​ដែល​សម្រាក​នោះ​ឡើយ លើកលែងតែ​នៅ​ពេល​ដែល​គាត់​ឈឺ​តែ​ប៉ុណ្ណោះ ទើប​សម្រាក​១​ថ្ងៃ ឬ​២​ថ្ងៃ​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មិនឃើញ​គាត់​ក្រោក​ទៅ​ធ្វើការ​សោះ ហើយ​ស្មានថា​គាត់​ដេក​មិន​ទាន់​ក្រោក ទើប​មិត្តភក្ដិ​រួមការ​ងារ​នាំ​គ្នា​ដើរ​រក​មើល​ក្នុង​រោង ដើម្បី​ដាស់​ឲ្យ​គាត់​ក្រោក​ទៅ​ធ្វើការ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​មិនឃើញ​គាត់​នៅ​ក្នុង​រោង​នោះ​ទេ មិត្តភក្តិ​រួមការ​ងារ​ក៏​បាន​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ត្រពាំង​ជាប់​រោង​ដែល​គាត់​ស្នាក់​នៅ​ទៅ​វិញ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្ដង​។

ក្រោយមក​ក៏​បាន​រាយការណ៍​ជូន​នគរបាល ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ហើយ​នគរបាល​ប្រាប់​ថា ជន​រង​គ្រោះ​ស្រវឹងស្រា ហើយ​ដើរ​ធ្លាក់ទឹក រួច​ក៏​លង់​ស្លា​.​ប់​តែ​ម្តង​។ បន្ទាប់​ពី​ពិនិត្យ​រួច​ក៏​បា​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ ដើម្បី​នាំ​យកស​.​ព​បុរស​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ