ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​ល្បែង​តាម​អន​ឡាញ តែ​បែរជា​ជួប​តែ​អ្នក​ផឹក​កាហ្វេ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​បាន​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ជូន​លោក​អភិបាលខេត្ត ដោយ​សុំ​បទ​អន្តរាគមន៍​លើ​ករណី​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​សង្ស័យ​បង្កប់​ល្បែងស៊ីសង​និង​ជល់​មាន់​តាម​អន​ឡាញ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បញ្ជា​ឲ្យ​បង្ក្រាប ក៏​ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​គឺ​ហាក់បីដូចជា គ្មាន​ការ​ផ្តល់​ទីតាំង​ឬ​បើក​កន្លែង​​ភ្នាល់​ល្បែងស៊ីសង​ទៅ​វិញ បែរ​ជួប​តែ​អ្នក​ផឹក​កាហ្វេ​។…

ខេត្តស្វាយរៀង ៖ មហាជន​បាន​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ជូន​លោក​អភិបាលខេត្ត ដោយ​សុំ​បទ​អន្តរាគមន៍​លើ​ករណី​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​សង្ស័យ​បង្កប់​ល្បែងស៊ីសង​និង​ជល់​មាន់​តាម​អន​ឡាញ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បញ្ជា​ឲ្យ​បង្ក្រាប ក៏​ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​គឺ​ហាក់បីដូចជា គ្មាន​ការ​ផ្តល់​ទីតាំង​ឬ​បើក​កន្លែង​​ភ្នាល់​ល្បែងស៊ីសង​ទៅ​វិញ បែរ​ជួប​តែ​អ្នក​ផឹក​កាហ្វេ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០២៣ នេះ លោក​សេង សិលា និង​លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ហាង​កាហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​អំពិល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​ធ្លាប់​ផ្តល់​កន្លែង​លេង​ល្បែ​.​ង​ស៊ីសង (​ឡូ​តូ​អន​ឡាញ​និង​មាន់​ជល់​អន​ឡាញ​) ។ សមាសភាព​ចូលរួម​មាន​លោក​វណ្ណ សុ​មុន្នី អភិបាលរង​ក្រុង​បា​វិត លោក​ចៅសង្កាត់​ច្រក​ម្ទេស លោកនាយ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ផង​ដែរ ។

លោក​សេង សិលា អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ទីតាំង​ផ្តល់​កន្លែង ភ្នាល់​លេងល្បែង​ស៊ីសង​នោះ លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​ចាត់​ឱ្យ​លោក និង​លោក​ម៉ែ​ន អេ​ង ជា​អភិបាលរង​ខេត្តស្វាយរៀង ដឹកនាំ​កម្លាំង​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​បា​វិត សង្កាត់​ច្រក​ម្ទេស បាន​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​នោះ ។

លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ក្រោយ​ពី​ចុះ​ទៅ​ដល់ទី​តាំងហាង​កាហ្វេ​ខាងលើ​នេះ ពិនិត្យ​ឃើញ​ថា ទីតាំង​មួយ​នេះ​គ្មាន​សកម្មភាព​បើក​ល្បែងស៊ីសង​នោះ​ទេ ហើយ​ទីតាំង​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ​ដែរ ។ លោក​សេង សិលា និង​លោក ម៉ែ​ន អេ​ង បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ហាង​កាហ្វេ​ខាងលើ កុំឱ្យ​មានការ​លួចលាក់​ផ្តល់​កន្លែង​លេងល្បែង​ស៊ីសង គ្រប់​ប្រភេទ​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់ ប្រសិនបើ​មាន​លួចលាក់​ផ្តល់​ទីតាំង​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​បទល្មើស​ត្រូវ​ចាប់ខ្លួន​ទាំង​អ្នកលេង​ទាំង អ្នក​ផ្តល់​ទីតាំង​ផង​ដែរ ។

លោក​អភិបាលរង​ខេត្ត​បាន​អំពាវនាវ ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំឱ្យ​នាំ​គ្នា​ចូល​លេង​ល្បែងស៊ីសង នៅ​តាម​បណ្តា​កាស៊ីណូ និង​ទីតាំង​បើក​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ដែល​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់ ហើយ​ប្រឈម​ទៅ​នឹង​ទោសទណ្ឌ​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ