ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទវគ្គ​ហ្វឹកហ្វឺន​បំប៉ននិង​ពង្រឹងសមត្ថភាព​យោ​ធា​​​ខេត្តតាកែវ​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុ​ខុន មេបញ្ជាការ​រង​ទ័ពជើងគោក មេបញ្ជាការ​យោធ​​ភូមិ​ភាគ​ទី​៣ និង​លោក អ៊ូច ភា…

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុ​ខុន មេបញ្ជាការ​រង​ទ័ពជើងគោក មេបញ្ជាការ​យោធ​​ភូមិ​ភាគ​ទី​៣ និង​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ព្រមទាំង​ថ្នាក់ដឹកនាំ នៅ​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​សមត្ថ​ភាព​យោធា​ឆ្នាំ​២០២២ ​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ​ នៅ​ទីលាន​បាញ់​គ្រាប់​ពិត ស្ថិត​នៅ​ភូមិ​​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ។

ពិធី​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​ឧត្តមសេនីយត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោកស្នងការ​រង​នគរបាល​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តតាកែវ​ជា​ច្រើន​រូប​ផង​ដែរ ។ លោក​ឧត្តមសេនីយ៍ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ការ​រៀបចំ​បា​.​ញ់​គ្រាប់​ពិត​នេះ គឺ​តំបន់សឹករង​តាកែវ​ បាន​សហការ​ជាមួយ​ការិយាល័យ​ហ្វឹកហ្វឺន​យោធភូមិ​ភាគ​ទី​៣​ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹងសមត្ថភាព​យោធា​ឆ្នាំ​២០២២​ ដល់​សិក្ខាកាម​ចំនួន​៨០​នាក់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ​មាន​រយៈពេល​៣​ខែ និង​ប្រើប្រាស់​ប្រភេទ​អាវុធ​PKMS និង​អាវុធ AK47 ។

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ដែល​បាន​រៀបចំ​ហ្វឹកហ្វឺន​នេះ ដើម្បី​បង្កើន​ចំណេះ​ថ្មី​ៗ​បន្ថែម​ទៀត ហើយ​ការ​បា​.​ញ់​ស៊ី​ប​គ្រាប់​ពិត​របស់​យើង​ទទួល​បាន​លទ្ធផល​ល្អ​បា​.​ញ់​ចំ​គោលដៅ ដែល​មាន​ចំងាយ​១០០​ម៉ែត្រ ពិតជា​មាន​សារសំខាន់​សម្រាប់​យោធិន​របស់​យើង​សព្វ​ថ្ងៃនេះ ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ក៏​ប៉ុន្តែ​កម្លាំងយោធា​របស់​យើង​ត្រូវ​តែ​មាន​ភាពរឹងមាំ ដើម្បី​បន្ត ការពារ​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​យើង​ប្រទេស​យើង មាន​សុខ​សន្តិភាព​មិន​អាច​បំភ្លេច​ចោល​កាតព្វកិច្ច​យោធា​។

លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុ​ខុន មេបញ្ជាការ​រង​ទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ បាន​បន្ថែម​ថា ចំពោះ​វគ្គ​ហ្វឹកហ្វឺន​នេះ គឺ​បាន​ផ្ដល់​នូវ​ការ​យល់​ដឹង​និង​បទ​ពិសោធន៍​ល្អ​ៗ ដែល​អាច​ធានា​បាន​អំពី​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​របស់​យោធិន​យើង​បាន​ល្អ​បន្ថែម​ទៀត​ទាំង​ក្នុង​ការងារ​ប្រយុទ្ធ និង​ត្រៀមប្រយុទ្ធ ដោយ​ដើរ​ទន្ទឹម​គ្នា​នឹង​ការងារ​អប់រំ​ចិត្តសាស្ត្រ ដល់​យោធិន​គ្រប់​រូប​ឲ្យ​មាន​មនសិការ វិជ្ជាជីវៈ​គោរព​ច្បាប់​វិន័យ​កងទ័ព ជា​ពិសេស បំពេញភារកិច្ច​តួនាទី​របស់​ខ្លួន​បម្រើ​ជាតិ​មាតុភូមិ ដោយ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ​សាសនា ព្រះមហាក្សត្រ ក៏​ដូច​ជា​ការ​ធានា​នូវ​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក ។

អត្ថបទសរសេរ ដោយ