ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​6​ប្រភេទនេះ​អាច​​ជួយ​សម្រួល​ខ្លាញ់​ក្បាលពោះ​អ្នក​បាន​

7 ឆ្នាំ មុន

ខ្លាញ់​ក្បាលពោះ​គឺជា​ការ​ព្រួយបារម្ភ​ដ៏​ខ្លាំង​សម្រាប់​មនុស្ស​ជា​ច្រើន ។ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រូបរាង​របស់​អ្នក​មិន​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វឌ្ឍន៍​ទៅ​ជា​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។

ខ្លាញ់​ក្បាលពោះ​គឺជា​ការ​ព្រួយបារម្ភ​ដ៏​ខ្លាំង​សម្រាប់​មនុស្ស​ជា​ច្រើន ។ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រូបរាង​របស់​អ្នក​មិន​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វឌ្ឍន៍​ទៅ​ជា​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។

វិធី​ដ៏​ល្អ​បំផុត​ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្បាលពោះ គឺ​ជ្រើសរើស​ការ​បរិភោគ​អាហារ​ដោយ​ឈ្លាសវៃ និង​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ ។
ខាងក្រោម​នេះ​ជា​អាហារ​ដែល​ល្អ​បំផុត​ក្នុង​ការ​ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ ។

១-​ម្នាស់
វា​មាន​អង់ស៊ីម​ម្យ៉ាង​ដែល​មានឈ្មោះ​ថា bromelain ដែល​វា​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក ។ អង់ស៊ីម​នេះ​ជួយ​ក្នុង​ការ​រំលាយ​ប្រូ​តេ​អីុន និង​ជួយ​ធ្វើ​ឲ្យ​ក្បាលពោះ​របស់​អ្នក​រាបស្មើ ។

២-​ឪឡឹក
ឪឡឹក​គឺជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ។ វា​មាន​ជាតិ​ទឹក​៩១% និង​ដើរតួ​នាទី​ដូច​ជា ថ្នាំ​បញ្ចុះ​ទឹកនោម (​ជំរុញ​អោយ​មានការ​ផលិត​ទឹកនោម​) វា​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​យូរ និង​ជួយ​ក្នុង​ការ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​ចេញពី​រាង​កាយ ។

៣-​ផ្លែ​ប៊័រ
វា​មាននូវ​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​ខ្លាញ់​មិន​ឆ្អែត ដែល​ជា​ជាតិ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​បេះដូង ។ វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ផង​ដែរ​ដែល​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​ទប់ស្កាត់​ការ​ឃ្លាន ។

៤-​តែ​បៃតង
វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ក្នុង​ការ​បង្កើន​ការ​រំលាយ​អាហារ ដូច្នេះ​វា​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន ។ វា​ក៏​ជួយ​ទប់ស្កាត់​ចំណង់​អាហារ​របស់​អ្នកផង​ដែរ ។

៥-​ផ្លែ​ប៉ោម
ពួក​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ flavonoids និង beta carotene ។ សារធាតុ​ទាំង​អស់នេះ​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត និង​ទប់ស្កាត់​ការ​បរិភោគ​ហួស​កម្រិត ។ សារធាតុ Pectin ដែល​មាន​វត្ត​មាននៅ​ក្នុង​ផ្លែ​ប៉ោម​អាច​ជួយ​សម្រក​ទម្ងន់​ដោយ​វា​ផ្លាស់​ប្តូរ​ខ្លួន​វា​ទៅ​ជា​ជែ​ល​ដែល​អាច​ចាប់​យក​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន ។

៦-​បន្លែ​បៃតង
ចូរ​ទទួលទាន​បន្លែ​បៃតង​ឲ្យ​ច្រើន ព្រោះ​វា​មាន​កាឡូរី​ទាប មាន​ជាតិ​សរសៃ​ខ្ពស់ និង​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន C ។ ទឹក​បន្លែ​ជួយ​សម្អាត​រាង​កាយ និង​បង្កើន​អត្រា​រំលាយ​អាហារ ៕