ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម ៥នាក់ ចូលមកលក់ឆ្នោត នៅ​ស្វាយរៀង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ដស្វាយរៀង៖ សមត្ថកិច្ច បាន​ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥នាក់ ក្រោយពីពួកគេ​បានឆ្លងដែនចូលទឹកដីកម្ពុជា ហើយដើរលក់ឆ្នោតវៀតណាមនៅ​ក្រុងស្វាយរៀង នាថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣ នេះ​។…

ខេត្ដស្វាយរៀង៖ សមត្ថកិច្ច បាន​ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥នាក់ ក្រោយពីពួកគេ​បានឆ្លងដែនចូលទឹកដីកម្ពុជា ហើយដើរលក់ឆ្នោតវៀតណាមនៅ​ក្រុងស្វាយរៀង នាថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣ នេះ​។

លោកវរសេនីយ៍ទោ ព្រំ សាមាន អធិការរងនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានដឹកនាំ​កម្លាំងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនជាតិវៀតណាម ដែលលក់ឆ្នោតវៀតណាមទាំង ៥នាក់នោះ នាំមកថតរូប និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ដើរ​លក់ឆ្នោតខុសច្បាប់តទៅទៀត នៅក្នុងទឹកដី​ក្រុងស្វាយរៀង។

បើតាមលោក ព្រំ សាមាន ក្នុងសកម្មភាពនេះ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកលក់ឆ្នោត​វៀតណាមចំនួន ០៥ នាក់ និងដកហូតវត្ថុតាង រួមមាន សន្លឹកឆ្នោតវៀតណាមចំនួន ៧៦៣សន្លឹក។ ​ជនជាតិវៀតណាមទាំង ០៥នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើកិច្ចសន្យា មិនអនុញ្ញាតឱ្យលក់បន្តទៀត​នោះ​ទេ ហើយក្រោយពី​អប់រំរួច សមត្ថកិច្ចបានដោះលែង​ឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។

មហាជន បានលើកឡើងថា គេឃើញជនជាតិវៀតណាមច្រើននាក់ បានឆ្លងដែនពីប្រទេស​វៀតណាម ចូលមកលក់ឆ្នោត នៅតាមជនបទ និងទីប្រជុំជន ជាពិសេសក្នុងក្រុងស្វាយរៀង គឺជិះម៉ូតូដើរលក់ឆ្នោត នៅគ្រប់ច្រកល្ហក តាមផ្សារ និងតាម​ហាងអាហារ ហាងកាហ្វេ ដោយគ្មាន​ខ្លាច​ញញើត​​សមត្ថកិច្ច​ឡើយ ហើយ​ឃើញ​សមត្ថកិច្ច ឃាត់ខ្លួន​មក​ធ្វើ​កិច្ច​សន្យា មនុស្សមុខ​ដដែលៗ ល្មមចាប់ផាកពិន័យ រួចបញ្ជូនឲ្យទៅខាងសមត្ថកិច្ចភាគីវៀតណាម នៅប្រទេស​វៀតណាម ទើបរាងចាល៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ