ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! បុគ្គលិក​​ម្នាក់ទៀត បានស្លា.ប់​​ក្នុង​អគ្គិភ័យឆេះ​ភោជនីយដ្ឋានកាលពីព្រឹកមិញ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតមកត្រឹម​វេលា​រសៀលថ្ងៃទី​​៣១ មករា ឆ្នាំ​​២០២៣នេះ ​មាន​ជនរងគ្រោះ​​​​ចំនួន​​

រាជធានីភ្នំពេញ ៖ គិតមកត្រឹម​វេលា​រសៀលថ្ងៃទី​​៣១ មករា ឆ្នាំ​​២០២៣នេះ ​មាន​ជនរងគ្រោះ​​​​ចំនួន​​២នាក់ហើយ ក្នុង​នោះ​គឺ​បុរសម្នាក់ និង​ស្ត្រី​ម្នាក់ ​បានស្លា.ប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ​ឆេះ​ភោនីយដ្ឋាន​យីហោ​«​កន្លែង​ថ្មី​» នៅ​ខាងក្រោយ​សណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិត​នៅ​តាម​បណ្តោយផ្លូវ​លេខ​១៣៨​ ក្រុម​ទី​៣​ ភូមិ​ទី​២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​​ព្រឹកមិញ​ ​។ ដោយឡែក​បុរស​ម្នាក់​ទៀតដែល​រងរបួសធ្ងន់ធ្ងរ​ កំពុង​សង្គ្រោះ​នៅមន្ទីរពេទ្យ ។ គួររំលឹកថា ឆេះ​ភោជនីយដ្ឋាន​មួយ​កន្លែង ក្រោយ​សណ្ឋាគារ​ឡឺ​ប្រេ​ស៊ី​ដង់ ស្លា​.​ប់​បុគ្គលិក​ម្នាក់ របួសធ្ងន់​២​នាក់

ជន​រង​គ្រោះ​​​ដែលស្លា.ប់​និង​របួស​ធ្ងន់​សរុប​ចំនួន​៣នាក់​ក្នុង​គ្រោះ​អគ្គី​ភ័យ​ខាងលើ​រួមមាន​ ១-​ឈ្មោះ​កែម កូ​លី​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ មុខរបរ​លក់​កាហ្វេ មានស្រុក​កំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង (បានស្លា.ប់​នៅ​កន្លែងកើតហេតុ) ២-​ឈ្មោះ​ធឹ​ម ផល ភេទ​ស្រី អាយុ​២៨​ឆ្នាំ ​មុខរបរ​ជា​អ្នក​រត់​តុ មានស្រុក​កំណើត នៅ​ភូមិ​ក្រាំង​ឬ​ស្សី ឃុំ​មហា​ឬ​ស្សី ស្រុក​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ (បាន​ស្លា.ប់​នៅ​ពេល​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ) ​និង​៣-​ឈ្មោះ​សេង សំអាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​តុ មានស្រុក​កំណើត​នៅ​ភូមិ​កោះ​កាពិ ឃុំ​កោះ​កាពិ ស្រុក​កោះ​កុង ខេត្តកោះកុង​ (បាន​រង​របួស​រលាកភ្លើង​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សុមៈ​ហៅ​ពេទ្យ​លោកសង្ឃ​)។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានអគ្គិភ័យ​ឆាប​ឆេះ​ភោជនីយដ្ឋាន​ខាងលើ បើ​តាមសមត្ថកិច្ច​ដែល​បាន​​​ចេញរបាយការណ៍ជា​ផ្លូវការបាន​បញ្ជាក់​ថា គឺ​បណ្តាលមកពី​ជាងផ្សារ​ដែក​នៅផ្ទះ​ល្វែង ហើយ​កំទេច​ភ្លើង​បាន​ធ្លាក់ ​ទើប​​ក្លាយជា​អគ្គី​ភ័យ​តែ​ម្តង ។​

​សូម​​បញ្ជាក់​ថា ភោជនីយដ្ឋាន​យីហោ​«​កន្លែង​ថ្មី​» ​ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ ឡឺ​ប្រេ​ស៊ី​ដង់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​បុរស​ជា​បុគ្គលិក​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង និង​រង​របួស​ធ្ងន់ធ្ងរ​២​នាក់ (​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។

ហេតុការណ៍​គ្រោះ​អគ្គី​ភ័យខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ៣១ ខែ មក​រា ឆ្នាំ​២០២៣​ នៅ​ចំណុច​ផ្ទះ​លេខ​៨៨​ និង​ផ្ទះ​លេខ​៩០ ​ដែល​ជា​ផ្ទះ​បើក​ភោជនីយដ្ឋាន​យីហោ​ «កន្លែង​ថ្មី​» តាម​បណ្តោយ ផ្លូវ​លេខ​១៣៨​ ក្រុម​ទី​៣​ ភូមិ​ទី​២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ម្ចាស់​ភោជនីយដ្ឋាន​កើតហេតុ​ខាងលើ​ឈ្មោះ ហុ​ក ទ្រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​45F បូ​រី​លឹ​ម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ដោយសារ​តែ​អគ្គី​ភ័យ​នេះ ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​ល្វែង​លេខ​៨៨ បើកហាង​ខាងក្រោម និង​បុគ្គលិក​ស្នាក់​នៅ​យ៉ាង​សន្ធោសន្ធៅ ហើយ​ឆេះ​រាលដាល់​យ៉ាង​រហ័ស​ទៅ​ផ្ទះ​លេខ​៩០ ។ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ បណ្តាល​អោយ​មនុស្ស​ចំនួន​៣​នាក់ ក្នុង​ចំណោម​៤​នាក់ ដែល​នៅ​ក្នុងផ្ទះ​ល្វែង​បាន​ជាប់​នៅ​ខាងក្នុង​។​ភ្លាម​ៗ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លា​.​ប់​នៅ​ក្នុង​ភោជនីយដ្ឋាន ពេល​រត់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​ស្ត្រី​ម្នាក់​ជាប់​នៅ​ជាន់​លើ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ ដោយ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង និង​បុរស​ម្នាក់​ទៀត បាន​រត់​ចេញ​ទាំង​រង​របួសធ្ងន់ ។ លុះ​ក្រោយមក​ត្រូវ​បាន​នគរបាល​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គី​ភ័យ​ខាងលើ​នេះ តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​អះអាង​ថា បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក​នៅផ្ទះ​ល្វែង ហើយ​កំទេច​ភ្លើង​បាន​ធ្លាក់ ​ទើប​​ក្លាយជា​អគ្គី​ភ័យ​តែ​ម្តង ។​

​តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់ និង​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​២​នាក់ (​ស្ត្រី​ម្នាក់​និង​បុរស​) ព្រមទាំង​ខូចខាត សម្ភារៈ​ក្នុងផ្ទះ​ជាន់​ក្រោម​រួម​មាន តុ ទូ កៅអី និង​ទូរទស្សន៍ សំរាប់​ទទួលភ្ញៀវ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​បាន​រង​ការ​ខូ​ត​ខាត​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ