ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ភោជនីយដ្ឋានមួយ​កន្លែង​ ក្រោយ​សណ្ឋា​គា​រ​ឡឺ​ប្រេ​ស៊ី​ដង់​ ស្លា.ប់​បុគ្គលិកម្នាក់ របួស​ធ្ងន់២​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ភោជនីយដ្ឋាន​យីហោ​«​កន្លែង​ថ្មី​» ​ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ ឡឺ​ប្រេ​ស៊ី​ដង់ ត្រូវ​បាន​

រាជធានី​ភ្នំពេញ​ ៖​ ភោជនីយដ្ឋាន​យីហោ​«​កន្លែង​ថ្មី​» ​ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ ឡឺ​ប្រេ​ស៊ី​ដង់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​បុរស​ជា​បុគ្គលិក​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង និង​រង​របួស​ធ្ងន់ធ្ងរ​២​នាក់ (​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។

ហេតុការណ៍​គ្រោះ​អគ្គី​ភ័យខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ៣១ ខែ មក​រា ឆ្នាំ​២០២៣​ នៅ​ចំណុច​ផ្ទះ​លេខ​៨៨​ និង​ផ្ទះ​លេខ​៩០ ​ដែល​ជា​ផ្ទះ​បើក​ភោជនីយដ្ឋាន​យីហោ​ «កន្លែង​ថ្មី​» តាម​បណ្តោយ ផ្លូវ​លេខ​១៣៨​ ក្រុម​ទី​៣​ ភូមិ​ទី​២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ម្ចាស់​​ភោជនីយដ្ឋាន​​កើតហេតុ​​ខាងលើ​ឈ្មោះ ហុ​ក ទ្រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​45F បូ​រី​លឹ​ម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ​ចំណែក​ជន​រងគ្រោះ​ដោយ​សារ​តែ​អគ្គី​ភ័យ​នេះ​ ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

តាម​សាក្សី​បានអោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញ​ពី​ផ្ទះល្វែង​លេខ​៨៨​ បើកហាង​ខាងក្រោម​ និង​បុគ្គលិក​ស្នាក់​នៅ​យ៉ាង​សន្ធោសន្ធៅ​ ហើយ​ឆេះ​រាលដាល់យ៉ាង​រហ័ស​ទៅ​ផ្ទះ​លេខ​៩០ ។​ នៅ​ក្នុង​ហេតុការណ៍​​ខាងលើ​នោះ បណ្តាល​អោយ​មនុស្ស​ចំនួន​៣​នាក់​ ក្នុង​ចំណោម​៤​នាក់ ដែល​នៅ​ក្នុងផ្ទះ​ល្វែង​បាន​ជាប់​នៅ​ខាងក្នុង​។​ភ្លាម​ៗ​អាជ្ញាធរ និង​សមត្ថ​កិច្ច បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ប្រភព​​ព័ត៌មាន​បាន​អោយ​ដឹង​ថា បុរស​ម្នាក់ត្រូវ​ភ្លើង​ឆេះ​ស្លា.ប់​នៅ​ក្នុង​ភោជនីយដ្ឋាន ​ពេល​រត់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​ស្ត្រី​ម្នាក់​ជាប់​នៅ​ជាន់​លើ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ ដោយ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង និង​បុរស​ម្នាក់​ទៀត បាន​រត់​ចេញ​ទាំង​រង​របួសធ្ងន់​ ។ ​លុះ​ក្រោយមក​ត្រូវ​បាន​នគរបាល​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​។

ទាក់ទិន​​នឹង​ការ​កើត​មាន​អគ្គី​ភ័យខាងលើ​​នេះ តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ។

បើ​តាម​ប្រភព​​ព័ត៌មាន​ខ្លះ​អះអាង​ថា បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក​នៅផ្ទះ​ល្វែង ហើយ​កំទេច​ភ្លើង​បាន​ធ្លាក់ ហើយ​ក្លាយជា​អគ្គី​ភ័យ​តែ​ម្តង ។

តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​អោយ​បុរស​ម្នាក់​ស្លា.ប់​ និង​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​២​នាក់ (​ស្ត្រី​ម្នាក់​និង​បុរស​) ព្រមទាំង​ខូចខាត សម្ភា​រៈ​ក្នុងផ្ទះ​ជាន់​ក្រោម​រួម​មាន​ ​តុ ទូ កៅអី និង​ទូរទស្សន៍ សំរាប់​ទទួលភ្ញៀវ​ ព្រមទាំង​សម្ភា​រៈមួយ​ចំនួន​ទៀត​បាន​រង​ការ​ខូ​ត​ខាត​ទាំងស្រុង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ