​ទឹក​លិច​ដល់​ក្រោមផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ច​ត្រៀមកម្លាំង​ជួយ​អន្តរាគមន៍


ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​តាម​ដង​ទន្លេមេគង្គ ត្រូវ​បាន​ទឹក​ឡើងមក​ជន់​លិច​ក្រោមផ្ទះ​ជា​បណ្តើរ​ៗ​ហើយ នៅ​ក្នុង​ឃុំ​មួយ​ចំនួន ស្រុក​ត្បូងឃ្មុំ​។ ជាមួយ​នោះ​កម្លាំង​នគរបាល​រាប់រយ​នាក់​ក៏​នឹង​ត្រៀមលក្ខណៈ ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ​។អ្នកស្រី ស្លេះ រី​តះ អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា ២០១៧​ថា កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​ទឹកទន្លេ​បាន​ឡើង​មក​ត្រឹមតែ​ច្រាំង​មិន​បាន​ចូលមក​ដល់​ក្រោមផ្ទះ​នោះ​ទេ តែ​មក​ដល់​ឆ្នាំ​២០១៧​នេះ ទឹកបាន​ឡើង​រាល់ថ្ងៃ​ខុស​ប្លែក​ពី​ធម្មតា​ដោយសារតែ​មេឃ​ភ្លៀង​ញឹកញាប់​នោះ ឥឡូវ​ផ្ទះ​គាត់​ត្រូវ​បាន​ទឹក​លិច​ដល់​ក្រោមផ្ទះ​ហើយ ពេល​ដែល​ត្រលប់ពី​លក់​ត្រី​វិញ​ត្រូវ​ដើរ​លុយ​ទឹក​។

នៅ​ខាង​មុខ​ផ្ទះ​គាត់​ខំ​តែ​គេ​បាន​ចាក់​បេតុង​នោះ​ទេ តែបើ​ពុំនោះ​ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​ហូរ​កាត់​ផ្តាច់​ផ្លូវ​ជា​ដុំ​ៗ​មិន​ខាន​ទេ នៅ​ពេល​ដែល​ទឹក​ឡើង​ខ្លាំង​ក្រោមផ្ទះ​ត្រូវ​ទឹក​ហូរកួច​ត្របាញ់​តែ​ម្តង ដូច្នេះ​គាត់ និង​ម្តាយ​ចាស់​ម្នាក់​ត្រូវ​តែ​ទៅ​រក​ទីទួល​សុវត្ថិភាព ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់កើត​ឡើង​ដោយ​ប្រការ​ណាមួយ​នោះ​។ លោកយាយ​ឈ្មោះ យ៉ា​ន់ ស៊ា​ង​ឡេ​ង អាយុ​៨៦​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០១៧ ទឹកទន្លេ​បាន​ឡើង​មក​លិច​ដល់​គុម្ព​ឫស្សី នៅ​ក្រោយ​ផ្ទះ​ហើយ គាត់​កំពុង​តែ​មាន​ក្តី​ព្រួយបារម្ភ ប្រសិនបើ​ទឹក​នៅ​បន្ត​ឡើង​មក​លិច​ដល់​ក្រោមផ្ទះ ត្រឹមតែ​កន្លះ​ម៉ែត្រ​នឹង​ត្រូវ​ចាកចេញ​ទៅ​នៅផ្ទះ​គេ​ឯ​ក្រុង​សួង​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទឹកទន្លេ​បាន​ឡើង​មក​លិច​ស្ទើរ​ដល់រ​នាប​ផ្ទះ​ហើយ​ថែម​ទាំង​មាន​ខ្យល់​បក់​បោក​ខ្លាំង​មាន​រលក​ថែម​ទៀត គាត់​ក៏​បាន​ហែល​មក​តោង​មែក​ជម្ពូ​នៅ​ក្បែរ​ផ្ទះ​ដោយ​ដៃ​ម្ខាង​ចាប់​ចៅស្រី មក​តោង​លើ​មែក​ជម្ពូ ហើយ​បាន​ស្រែកហៅ​គេឯង​ឲ្យ​ជួយ​។

លោកយាយ វឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នោះ​ទេ​ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​និយាយ​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​លោក​អភិបាលខេត្ត រូប​លោក​បាន​ចាត់តាំង​ឲ្យ​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ទាំង​៧ ត្រូវ​មាន​កម្លាំង​ចំនួន​៣០​នាក់ និង​នៅ​ស្នងការដ្ឋាន​ខេត្ត​មាន​ចំនួន​១២០​នាក់ ដើម្បី​ត្រៀមចាំ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​ទឹកជំនន់​ទន្លេមេគង្គ ដើម្បី​ជួយ​ដឹក​ជញ្ជូន​ទៅ​កាន់​ពី​ទួល​សុវត្ថិភាព​រួម​ទាំង​សត្វពាហនៈ ។ នគរបាល​ត្រូវ​តែ​យាម​ការពារ​ពួក​គាត់​មិន​ឲ្យ​មាន​អំពើរ​ចោរកម្ម​ណាមួយ​កើតឡើង​នោះ​ទេ ហើយនឹង​សហ​ការណ៍​ជាមួយនឹង​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្ត​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ