ខេត្តកំពង់ស្ពឺ ៖ រឿងបា.ញ់បោះសេរីរបស់លោកនាយរងប៉ុស្តិ៍ព្រៃញាតិ គឺលោកអនុសេនីយ៍ឯករី លីហួរ ពេលនេះ មិនត្រឹមតែមិនជាប់ពិន័យនោះទេ ថែមទាំងបានឡើងស័ក្តិហើយនិងតួនាទីទៀតផង។ តែរឿងនេះ បានធ្វើឲ្យលោកស្នងការក្តៅស្លឹកត្រចៀកក៏មិនតិចដែរ ក្រោយពេលដឹងថា ថ្នាក់ក្រោមនាំគ្នាលាក់បាំងគាត់ ។ ស្រាប់តែថ្មីៗនេះ មានលិខិតពីថ្នាក់លើបញ្ជូនមកឲ្យធ្វើការស៊ើបអង្កេតជាថ្មីឡើងវិញ ។ ស្របពេលដែលលោករី លីហួ ត្រូវបានស្នងការរងម្នាក់ជួយរត់ការអោយមកបំរើការនៅការិយាល័យព្រហ្មទណ្ឌវិញ ។

សូមរំលឹកថា កន្លងមក រឿងលោករី លីហួរ នេះ ក្រោយពីស្នងការបានដឹងតាមរយៈកោះសន្តិភាពលោកក៏បានបញ្ជាឲ្យខាងជំនាញព្រហ្មទណ្ឌកោះហៅទាំងអធិការរងទទួលបន្ទុកកិច្ចការប៉ុស្តិ៍លោកនាយប៉ុស្តិ៍នឹងសាមីខ្លួនមកធ្វើការសាកសួរផងដែរ ក្រោយពេលសាកសួររួចក៏ស្ងាត់បាត់ឈឹងទៀតទៅ ទើបតែមានលិខិតមួយធ្លាក់មកពីក្រសួងមហាផ្ទៃលេខ23 ចុះថ្ងៃទី 14 ខែមករាឆ្នាំ 2023 ចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងមួយរូបបញ្ជាឲ្យលោកស្នងការបើកការស្រាវជ្រាវករណីនេះឡើងវិញ ទើបធ្វើឲ្យលោកស្នងការនគរបាលខេត្តកំពង់ស្ពឺក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងលេង 100% ៗ ទៅថ្នាក់ក្រោមវិញយ៉ាងចាស់ដៃ។
បើតាមមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តមួយរូបបានបង្ហើបប្រាប់ផងដែរថា រឿងនេះ ជារឿងពិត តែមេៗអាណិតស្រឡាញ់កូនចៅ (អធិការនិងអធិការរង និងជំនាញព្រហ្មទណ្ឌ) ព្រោះតែកូនចៅចេះសែនព្រេនមិនត្រឹមតែមិនជាប់ទោសនោះទេ ថែមទៀតបានឡើងតួនាទី ។ ប្រភពបន្តថា បើជំនាញរកឃើញថា លោករី លីហួ ពិតជាបានប្រព្រឹត្តការបា.ញ់បោះបង្កអំពើអសន្តិសុខក្នុងសង្គមពិតមែន តែការបា.ញ់នោះមិនទើសក្បាលអ្នកណាទេ ក្នុងនាមខ្លួនជាសមត្ថកិច្ច ។
ជាក់ស្ដែង ដូចជាករណីអតីតអធិការរង និងកូនចៅមួយក្រុមនៅស្រុកសំរោងទងអញ្ចឹងដែរ ។ និយាយជារួមការដាក់ពិន័យនៅខេត្តនេះ ដូចជាបីដូចជាបាយឡុកបាយឡក្មេងលេង។ បច្ចុប្បន្នអ្នកជាប់ពិន័យនៅស្នងការដ្ឋាននគរបាលខេត្តតាំងពីដើមរហូតដល់ចប់គឺក្រោយចេញពីពន្ធនាគារមកម្ចាស់អាវុធមិនត្រឹមតែផ្លាស់ប្ដូរមុខតំណែងតែប៉ុណ្ណោះទេថែមទាំងត្រូវបានថ្នាក់លើដំឡើងតំណែងពីនាយរងការិយាល័យទៅជាស្នងការរងនគរបាលខេត្តតាកែវទៀតផង។
ដោយឡែក ប្រភពពីមន្ត្រីនគរបាលដែលនិយមអង្គុយផឹកកាហ្វេនៅមុខស្នងការរដ្ឋាននគរបាលជាច្រើនរូបបាននាំគ្នានិយាយបែបកំប្លែងថាកុំបានធ្វើជាប៉ូលីសមានស័ក្តិពាក់លើស្មាននឹកឃើញធ្វើអ្វីបានតាមអំពើចិត្តឲ្យសោះសម័យនេះហើយមិនដូចសម័យមុនឆ្នាំ90នោះទេ ។ គួរណាស់ អ្នកអាណិតដល់ថ្នាក់ដឹកនាំដែលខិតខំបង្កើតឲ្យមានសាលានគរបាលដើម្បីឲ្យរៀនសូត្រចេះដឹងមានវិន័យត្រឹមត្រូវជាមន្ត្រីល្អជាបងល្អប្អូនល្អនិងជាអ្នកបម្រើរាស្ត្រដ៏ល្អទៀតផង។

មានការនិយាយបែបកំប្លែងលេងទៀតថារឿងនេះបើស្រាវជ្រាវឲ្យជាក់លាក់មែនទែននោះលោករីលីហួនឹងត្រូវរងវិន័យជាក់ជាមិនខាន តែនេះមិនត្រឹមតែមិនត្រូវវិន័យទេ ថែមទាំងបានឡើងដំណែងបុណ្យស័ក្តិពីស័ក្តិ២មកស័ក្តិ៣ទៀតផង។ មានមតិផ្ទុយលើកឡើងផងដែរថា”ជាធម្មតានគរបាលបាញ់លេងសាកកាណុងអត់បានមែន? ម្យ៉ាងការនេះជាការបាញ់បោះសេរីមែន តែមិនរំខានក្បាលអាណាទេ នគរបាលបាញ់អត់បានមែនចុះពេលដេញចោរបា.ញ់អត់ចេញគិតមិច?
គួរបញ្ជាក់ថា ករណីកើតឡើងអធិការអត់រាយការណ៍ជូនស្នងការ ហើយមានកាសែតចុះផ្សាយទើបស្នងការដឹង ស្នងការកូពីរឿងបោះជូនអធិការ ក៏អធិការមិនធ្វើរបាយការណ៍ជូន ស្នងការ វិញ។រហូតដល់ខាងព្រហ្មទណ្ឌកោះហៅរងប៉ុស្តិ៍ + នាយប៉ុស្ដិ តាមបញ្ជា ស្នងការ មកសួរនាំ (ដូចជាត្រូវមាន់ស្ងោរ) អត់រាយការណ៍សុំយោបល់ ពីរលោកស្នងការ បែរជាមានអ្នករត់ការអោយជួយឡើងស័ក្តិហើយមកកាន់តំណែងជានាយរងផ្នែកបទឧក្រិដ្ឋ១ទៀតផង ។
ក្រោយមក ក្រសួងមហាផ្ទៃផ្ញើលិខិតជូនមកស្នងការ ទើបបស្នងការភ្ញាក់ខ្លួនថា រឿងនេះ អធិការ+រួមទាំងជំនាញមិនរាយការណ៍ និងផ្ដល់របាយការណ៍មកគាត់ដូច្នេះលោកស្នងការគាត់ទុកអោយ អធិការដោះស្រាយ តែអោយជំនាញព្រហ្មទណ្ឌដាក់របាយការណ៍មកជូនគាត់ ដើម្បីបំភ្លឺជូនទៅក្រសួងមហាផ្ទៃវិញ។
សូមរំលឹកថាជាក់ស្ដែងកាលពីពេលកន្លងទៅថ្មីៗនេះនាថ្ងៃទី 26 ខែតុលាឆ្នាំ 2022 លោកនាយរងប៉ុស្តិ៍រូបនោះបានបង្កឲ្យមានភាពអសន្តិសុខក្នុងមូលដ្ឋានយ៉ាងខ្លាំងដោយបានបាញ់កាំភ្លើងខ្លីរបស់ខ្លួនលេងយ៉ាងអនាធិបតេយ្យធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានមានការភិតភ័យមិនតិចនោះទេ។ ក្រោយពេលបាញ់បោះបង្កឲ្យមានការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋានហើយក៏មានអ្នករាយការណ៍ទៅថ្នាក់ដឹកនាំស្រុកគងពិសីដែរតែហាក់បីដូចជាមិនទទួលលទ្ធផលអ្វីសោះអំពីរឿងនេះ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ