រាជធានីភ្នំពេញ ៖ ពាក្យដែលបុរសភាគីច្រើនពេលជួបជុំគ្នា ឬពេលជុំគ្នាផឹកស៊ីនិយាយច្រើនចំអន់គ្នាថា ប្រពន្ធគ្នាក្រោយពីរៀបការរួចកាចជាងខ្លាទៀត ពិសេសពេលផឹកស៊ីនៅយប់ជ្រៅតែម្តង តែពាក្យនេះត្រូវបានស្ត្រីមួយចំនួនយល់ឃើញថា បុរសៗគួរលុបពាក្យមួយឃ្លានេះ«ស្ត្រីរៀបការហើយក្លាយជាខ្លា»ចោលទៅ។
![Picture]()
ឧត្ដមសេនីយ៍ត្រី យុង ខេមរា ជាមេបញ្ជាការរងកងពលតូចលេខ៧០ បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយស្នើឲ្យបុរសៗដោយប្រើឃ្លាថា យុទ្ធនាការលុបពាក្យ «ស្ត្រីរៀបការហើយក្លាយជាខ្លា»។
អ្នកនាងបានលើកឡើងបន្តថា ការយកពាក្យបែបនេះមកនិយាយតាមតុជួបជុំបន្តគ្នានាំឲ្យកាន់តែយល់ខុសលើស្ត្រីភាគច្រើន។សុំចិត្តសុភាពបុរសទាំងឡាយឈប់ប្រើពាក្យនេះ ដើម្បីជាលេសធុញថប់ក្រោមការចោទស្ត្រីជាខ្លាហើយទៅសប្បាយខាងក្រៅ។
![Picture]()
អ្នកនាងបញ្ជាក់ថា៖«នៅមានស្ត្រីជាច្រើនដែលរៀបការរួច គឺមានភាពអត់ធ្មត់ ពូកែ ទ្រាំច្រើនជាងបុរសមួយចំនួនទៅទៀត។ហើយមានបុរសមិនតិចទេ ដែលរៀបការរួចប្រែក្លាយជាខ្លាកាចជាងខ្លាដល់ទៅ៥ដងក៏មាន។ដូចជា ហិ.ង្សាលើប្រពន្ធ លើកូន ជេរប្រពន្ធ កូន និងសមាជិកគ្រួសារ ពិសេសពេលស្រវឹងរហូតដល់ជ្រុលសម្លា.ប់ប្រពន្ធកូនចោល» ។
ជាមួយគ្នានោះដែរអ្នកនាង យុង ខេមរា ក៏បានលើកឡើងថា ស្ត្រីខ្លះ ទទួលស្គាល់ថា រស់នៅដោយសារពឹងលើចំណូលរបស់បុរសជាស្វាមី ក៏មិនមែនមានន័យថា ត្រូវតែស្លូតឲ្យបុរសជាដៃគូគំរា.មកំហែ.ងផ្លូវកាយ និងចិត្តគ្រប់ពេលនោះទេ។តែនៅកម្ពុជាពេលនេះ ស្ត្រីមួយចំនួន ដើរតួជាមេគ្រួសារ និងរកចំណូលផ្គត់ផ្គង់ជីវភាពដូចបុរស និងពេលខ្លះខ្លាំងពូកែជាងបុរសជាស្វាមីទៅទៀត តែក្រោយរៀបការ គឺពុំបានប្រែក្លាយជាខ្លាឡើយ…ផ្ទុយទៅវិញស្ត្រី មេគ្រួសារប្រភេទនេះខ្លះបែរជាទទួលរងនូវអំពើហិ.ង្សា ឬការជេរប្រមាថពីស្វាមីក៏មាន។
![Picture]()
អ្នកនាងបានបន្ថែមថា អ្វីដែលមិនគួរឲ្យជឿ គឺស្ត្រីដែលបំពេញការងារក្នុងជួរកម្លាំងប្រដាប់អាវុ.ធ គឺអាចជាស្ត្រីដែលស្លូតជាងនារីបំរើការងារស្រាលៗមួយចំនួនក៏ថាបាន។ដូច្នេះសូមបញ្ឈប់វប្បធម៌យកដើមឈើមួយដើមវា.យតម្លៃព្រៃទាំងមូល ។អ្នកនាងគូសបញ្ជាក់ថា ៖«សូមឈប់យកហិ.ង្សា១ករណីមកវា.យតម្លៃស្អប់បុគ្គលទាំងអស់។ខ្ញុំសូមឲ្យមានយុទ្ធនាការលុបចោលនូវពាក្យ «ស្ត្រីរៀបការហើយក្លាយជាខ្លា»។
បើតាមការលើកឡើងរបស់អ្នកតាមដានស្ថានភាពសង្គមលើកឡើងថាភាគីច្រើនបុរស តែងតែគិតថា ស្ត្រី ឬប្រពន្ធខ្លួនកាចជាងខ្លា ដោយមិនគិតដល់ចិត្តប្រពន្ធខ្លួននៅផ្ទះបានធ្វើការងារច្រើនជាងខ្លួនទៅបំពេញការងារខាងក្រៅនោះទេ។អ្វីដែលសំខាន់ទៀត គឺបុរសភាគីច្រើនគេនាំគ្នានិយាយប្រពន្ធកាចជាងខ្លាដោយសារពួកគេចេញក្រៅជួបជុំមិត្តភក្តិផឹកស៊ីយប់ជ្រៅ ហើយត្រូវបានប្រពន្ធហៅប្រញាប់ត្រឡប់ទៅផ្ទះវិញ ដោយមិនដឹងចិត្តប្រពន្ធ បារម្ភទន្ទឹងរងចាំមើលផ្លូវត្រឡប់មកផ្ទះវិញនោះទេ ដោយគិតតែផឹកស៊ីសប្បាយ។
![Picture]()
អ្នកតាមដានស្ថានភាពសង្គមក៏បានលើកឡើងថា ពាក្យស្ត្រី ឬប្រពន្ធកាចជាងខ្លានេះក៏ដោយសារ តែបុរសជាអ្នកដាក់ឲ្យប្រពន្ធនៅពេលខ្លួនចេញទៅក្រៅផឹកស៊ីស្រីញីសប្បាយ ដោយមិនគិតពីប្រពន្ធនៅផ្ទះ ឬមានស្រីនៅខាងក្រៅផងដែរ។
![Picture]()
តែយ៉ាងអ្នកតាមដានស្ថានភាពសង្គមក៏បានលើកឡើងអ្វីដែលសំខាន់គឺបុរសជាប្តី ត្រូវយល់ដឹងពីការលំបាក និងចេះជួយគ្នាទៅវិញទៅមកនៅក្នុងគ្រួសារដោយកុំគិតថា ខ្លួនជាអ្នករកលុយហើយមិនឲ្យតម្លៃប្រពន្ធឲ្យសោះ។ចំណែកប្រពន្ធក៏គួរយល់ដឹងពីប្តីក្នុងការជួបជុំគ្នាតាមកាលៈទេសៈផងដែរ ទើបធ្វើឲ្យគ្រួសារមានសុភង្គមកើតឡើងក្នុងគ្រួសារ ហើយឈប់ ប្រើពាក្យ«ស្ត្រី ឬប្រពន្ធរៀបការហើយក្លាយជាខ្លា»៕
ចែករំលែកព័តមាននេះ