ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន! បុរសម្នាក់​ប្រើ​ហ្វេសប៊ុក​ក្លែង​ក្លាយ​ឆបោ.ក​ក្មេង​ស្រី​នាំ​ចូល​ផ្ទះ​សំណាក់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា បុរស​ខាងលើឈ្មោះ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ២០២៣​កន្លង​ទៅ ពី​បទ​ល្បួង​​ក្មេង​ស្រី​ចូល​ផ្ទះសំណាក់ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា បុរស​ខាងលើឈ្មោះ ហួត កើ អាយុ​៤៥​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​ជាង​ធ្មេញ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ។

លោក ព្រហ្ម ថេ​ង បន្ត​ថា ដោយ​មាន​កិច្ចសហការ​ពី​បងប្រុស​របស់​ក្មេង​ស្រី​រង​គ្រោះ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ ជន​នេះ​​​ត្រូវ​បាន​​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃកង​រាជ​អាវុធ​ខេត្ត ឃាត់ខ្លួន​ក្នុង​ករណី​ក្លែងបន្លំ​តាម​ហ្វេ​ស​ប៊ុ​ក​ឆបោ.ក និង​នាំ​ក្មេង​ស្រី​ចូល​ផ្ទះសំណាក់ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្ថានីយ​រថយន្តក្រុង​សិរី​សោភ័ណ ស្ថិត​ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ គឺ​ផ្អែក​​ទៅ​លើ​ពាក្យបណ្ដឹង​របស់​បងប្រុស​របស់​ក្មេង​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​​ស្រុក​គិរីវង់ ខេត្តតាកែវ​។ ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ឆបោ.ក​ក្មេង​ស្រី ក្នុង​ចេតនា​មិនល្អ​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ