ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar លាង​ជម្រះ​អស់​នូវ​ការ​ចោទប្រកាន់​ពី​បទ​…

6 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន goal បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន goal បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​ដោះស្រាយ​រឿង​ចោទប្រកាន់​ពី​បទ​មិន​បង់ពន្ធ​ប្រាក់​ចំណូល​បាន​រួចរាល់​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឪពុក​លោក ។ 

កាលពី​ឆ្នាំ​មុន Neymar ត្រូវ​បាន​គេ​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​៦៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​តែ​មិន​បាន​បង់ពន្ធ​ប្រាក់​ចំណូល​គ្រប់​ចំនួន​នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​២០១៤ ។ តែ​ក្រោយ​ពី​បាន​ឡើង​តុលាការ​រួច​មក Neymar បាន​ដោះស្រាយ​បញ្ហា​ទាំងអស់​រួចរាល់ ហើយ​នា​ពេល​នេះ​ករណី​ចោទប្រកាន់​របស់​លោក​ត្រូវ​បាន​បិទ​ចោល​ជា​ផ្លូវការ ។  

គួរ​បញ្ជាក់​ផង​ដែរ​ថា មិនមែន​ត្រឹមតែ Neymar នោះ​ទេ ដែល​មានការ​ចោទប្រកាន់​ពី​បទ​មិន​បង់ពន្ធ​ប្រាក់​ចំណូល ។ សូ​ម្បី​តែ Ronaldo ក៏​ទើបតែ​មាន​បញ្ហា​នេះ​ដែរ ហើយ​ប្រុង​នឹង​ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ទៀត​ផង ៕