ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! កីឡាករ​ជប៉ុន​ស៊ុត​ចុង​ម៉ោង​ទម្លាក់ Liverpool ចេញពី​ពានរង្វាន់ FA Cup

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែបម្រើ​ស្លាប​ជនជាតិ​ជប៉ុន Kaoru Mitoma បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​

អង់គ្លេស ៖ ខ្សែបម្រើ​ស្លាប​ជនជាតិ​ជប៉ុន Kaoru Mitoma បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា ២០២៣ ដោយ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ចុង​ម៉ោង​យ៉ាង​អស្ចារ្យ ជួយ​ក្រុម Brighton & Hove Albion ទម្លាក់​ក្រុម​ជើង​ខ្លាំង Liverpool នៅ​ក្នុង​លទ្ធផល ២-១ ចេញពី​ពានរង្វាន់ FA Cup ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​៤​។

នៅ​ក្នុង​ជំនួប ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Falmer ក្រុម​ភ្ញៀវ Liverpool បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៣០ ដែល​រកបាន​ដោយ​ខ្សែបម្រើ Harvey Elliott មុន​ពេល​ក្រុម​ម្ចាស់ផ្ទះ Brighton តាម​ស្មើ​មក​វិញ នៅ​នាទី​៣៩ ដែល​រកបាន​ដោយ​ខ្សែការពារ Lewis Dunk ហើយ​លទ្ធផល​នេះ បាន​រក្សា​ដល់​ចប់​វគ្គ​ទី​១​។

យ៉ាងណាមិញ អ្វី​ៗ​បាន​ចប់​សព្វគ្រប់ ក្រោយ​ខ្សែបម្រើ​ស្លាប Kaoru Mitoma ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ ក្នុង​ម៉ោង​បន្ថែម​នៃ​វគ្គ​ទី​២ ពោល​នាទី​៩០+២ ដើម្បី​ទម្លាក់​ក្រុម Liverpool ម្ចាស់​ជើងឯក FA Cup ៨​សម័យកាល ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​៤​។

គួរ​បញ្ជាក់​ថា ក្លិប Brighton ចាយ​ត្រឹមតែ ២,៧​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ដើម្បី​ចុះហត្ថលេខា​នាំ​យក​ខ្សែបម្រើ​ស្លាប​ជប៉ុន Kaoru Mitoma ពី​ក្លិប Kawasaki Frontale នៅ​លី​គ​កំពូល​ជប៉ុន (J1 League) កាលពី​ខែសីហា ឆ្នាំ​២០២១​។ ប៉ុន្តែ​សមត្ថភាព​របស់​ខ្សែបម្រើ​ស្លាប សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​វ័យ​២៥​ឆ្នាំ​រូប​នេះ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​នៅ​លី​គ​កំពូល​អង់គ្លេស Premier League មួយ​នេះ ខកចិត្ត​ឡើយ ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ និង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​រឿយ​ៗ​។

បច្ចុប្បន្ន Mitoma ក៏​ជា​កីឡាករ​បង្ក​ភាព​គ្រោះថ្នាក់​ម្នាក់ សម្រាប់​ក្រុម​ជា​គូប្រជែង​ផង​ដែរ ហើយ​រហូត​មក​ទល់​ពេល​នេះ កីឡាករ​កម្ពស់ ១,៧៨​ម៉ែត្រ​រូប​នេះ រកបាន ៦​គ្រាប់​ហើយ ពី​ការ​ប្រកួត​ខ្លួន ១៩​ប្រកួត​គ្រប់​កម្មវិធី​ជាមួយ Brighton៕

ខាងក្រោមនេះ ជាសមាសភាពក្រុមកក់កៅអី នៅការប្រកួតវគ្គជម្រុះជុំទី៥ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ