ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mike Tyson ត្រូវ​ស្ត្រី​ម្នាក់​ប្តឹង​ទារ​សំណង​៥​លាន​ដុល្លារ ចំពោះ​រឿង​កើតឡើង​តាំងពី​៣០​ឆ្នាំ​មុន

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្តេច​ប្រដាល់​អា​មេ​រិ​ក Mike Tyson ត្រូវ​បាន​ស្ត្រី​រស់នៅ​ទីក្រុង​ញូ​វ​យ៉​ក​ម្នាក់​ប្តឹង

សហរដ្ឋអាមេរិក ៖ ស្តេច​ប្រដាល់​អា​មេ​រិ​ក Mike Tyson ត្រូវ​បាន​ស្ត្រី​រស់នៅ​ទីក្រុង​ញូ​វ​យ៉​ក​ម្នាក់​ប្តឹង ដោយ​បាន​អះអាង​ថា បុរស​វ័យ​៥៦​ឆ្នាំ​រូប​នេះ បាន​រំលោ.ភ​លើ​រូប​នាង​នៅ​ក្នុង​រថយន្ត កាលពីដើម​ទស​វត្ស​ឆ្នាំ ១៩៩០​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The New York Post បាន​រាយការណ៍​ថា ស្ត្រី​អនាមិក​ម្នាក់ កំពុង​ទាមទារ​សំណង​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក​។ នាង​បាន​ចោទប្រកាន់​ថា រឿងរ៉ាវ​ដ៏​ឈឺចា.ប់​នេះ បាន​កើតឡើង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា នៅ​ក្នុង​ក្លិប​កម្សាន្ត​រាត្រី​ដ៏​ពេញ​និយម​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង Albany ហើយ​ថា ក្រោយ​រឿងហេតុ​នេះ បាន​ធ្វើ​ឱ្យ​នាង​មាន​របួស​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​។

ពេលវេលា​ដែល​ស្ត្រី​រូប​នោះ​ចោទប្រកាន់ គឺ​ស្រប​ទៅ​នឹង​ការ​កាត់ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​លើក​មុន​របស់​លោក Mike Tyson លើ​បេក្ខភាព​បវរកញ្ញា​សម្រស់​អាយុ​១៨​ឆ្នាំ គឺ​លោកស្រី Desiree Washington ក្នុង​រដ្ឋ Indianapolis ដោយ​គ្រានោះ Tyson បាន​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ បន្ទាប់​ពី​ការ​កាត់ទោស​របស់​គាត់​។ ប៉ុន្តែ​ទោះ​យ៉ាងណា គាត់​នៅ​តែ​រក្សា​ភាព​គ្មាន​កំហុស​របស់​ខ្លួន​ក្នុង​ករណី​នោះ​។

ដោយឡែក ករណី​ថ្មី​ៗ​នេះ ចំណាត់ការ​ផ្លូវច្បាប់​បច្ចុប្បន្ន ត្រូវ​បាន​ដាក់​នៅ​ក្រោម​ច្បាប់ Adult Survivors របស់​ទីក្រុង​ញូ​វ​យ៉​ក ដែល​ផ្តល់​ឱ្យ​ជន​រង​គ្រោះ​រយៈពេល​១​ឆ្នាំ ដើម្បី​ដាក់​ពាក្យបណ្តឹង​ជុំវិញ​ឧប្បត្តិហេតុ ដែល​បាន​កើតឡើង​កាលពី​អតីតកាល​។

ស្ត្រី​រង​គ្រោះ​បាន​ចោទ​ថា អ្នក​ប្រដាល់​រូប​នេះ បាន​រំលោភ​រូប​នាង​យ៉ាង​ហិង្សា ប៉ុន្តែ​ឯកសារ​មិន​បាន​បញ្ជាក់​ថា តើ​អ្នកបើកបរ​ស្ថិត​នៅ​ក្នុង​រថយន្ត នៅ​ពេល​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​នោះ​ទេ​។ លោក Darren Seilback ដែល​ជា​មេធាវី​របស់​ជន​រង​គ្រោះ បាន​និយាយ​ថា ការិយាល័យ​បាន​ស៊ើបអង្កេត​ការ​ចោទប្រកាន់​របស់​នាង​យ៉ាង​ម៉ត់ចត់ ហើយ​បាន​កំណត់​ថា ពួក​គេ​បាន​ផ្តល់​ភាព​ជឿជាក់​ខ្ពស់​។

សារព័ត៌មាន SPORTbible បាន​ទាក់ទង​ទៅ​កាន់​អ្នកតំណាង​របស់ Mike Tyson ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ប្តឹងផ្តល់​ខាងលើ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​នៅឡើយ​ទេ​។
សូម​ជម្រាប​ថា Mike Tyson គឺជា​អត្ត​ព​លិ​ក​ម្នាក់​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ដទៃ​ផ្សេង​ទៀត ដែល​គួរ​ឱ្យ​គោរព​បំផុត នៅ​ក្នុង​សង្វៀន​ប្រដាល់ អំឡុង​ទស​វត្ស​ឆ្នាំ ១៩៨០ និង ១៩៩០ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ជីវិត​របស់​អតីត​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់សកល​ទម្ងន់​ធ្ងន់​ពិភពលោក​រូប​នេះ នៅ​ខាងក្រៅ​សង្វៀន ជា​រឿយ​ៗ តែងតែ​បង្ក​រឿងរ៉ាវ​ចម្រូងចម្រាស​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ