ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន​បច្ចេកវិទ្យា​កសិកម្មនេះ បង្កើត​ឡើង​ក្នុងគោល​បំណង​ជា​​ថ្នាល​សម្រាប់​រៀនសូត្រ​របស់​កសិ​ករ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ និង​ឯកឧត្តម ប៉ា​ទ្រិ​ក មើ​ហ្វ៊ី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​បាន​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សួន​បច្ចេកវិទ្យា​កសិកម្ម​នៃ​សា កលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម…

ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ និង​ឯកឧត្តម ប៉ា​ទ្រិ​ក មើ​ហ្វ៊ី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​បាន​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សួន​បច្ចេកវិទ្យា​កសិកម្ម​នៃ​សា កលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី, ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ង៉ោ ប៊ុ​ន​ថា​ន់ សាកល​វិទ្យា​ធិ​ការនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម, ឯកឧត្តម លោក​ជំទាវ ប្រតិភូ​ម​ដំណើរ លោកមេបញ្ជាការ​រង​កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ប្រជា​កសិករ​ជា​ច្រើន​រូប ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី ​។

លោក ឌិ​ត ឌី​ណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ«​សួន​បច្ចេក វិទ្យា​កសិកម្ម​»នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​គោលបំណង​ដើម្បី​៖ ១-ផ្តល់​វឌ្ឍនភាព​បច្ចុប្បន្នភាព គម្រោង​របស់​មជ្ឈមណ្ឌល​ឧត្តមភាព​ស៊ី​សេន ដែល​បាន​អនុវត្តនៃ​សួន​បច្ចេកវិទ្យា​កសិកម្ម និង​សួន​បច្ចេកវិទ្យា កសិកម្ម​ខ្នាត​តូចដែល​មជ្ឈមណ្ឌល​បង្កើត​ឡើង តាំងពី​ឆ្នាំ​២០១៦​។ ២-ប្រកាស​បើក​ជា​ផ្លូវការនៃ​ពិធី​សម្ពោធ​សួន​បច្ចេកវិទ្យា​កសិកម្មក្នុង​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង​បម្រើ​តួនាទី​ជា​វេទិកា សម្រាប់​ដាក់​បង្ហាញ​នូវ​យុទ្ធសាស្ត្រ និង​បច្ចេកវិទ្យា​កសិកម្ម ដែល​មាន​សក្តានុពល​ខ្ពស់ ដើម្បី​ធ្វើ​ប្រពលវប្បកម្ម​ប្រព័ន្ធ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ ។

សួន​បច្ចេកវិទ្យា​កសិកម្ម​នេះ ត្រូវ​បាន​បង្កើត​ឡើងក្នុង​គោលបំណង​ជា​ថ្នាល​សម្រាប់​រៀនសូត្រ​របស់​កសិករ និង​តួអង្គ​ពាក់ព័ន្ធ​, ជាទី​តាំង​សម្រាប់​ការ​ស្រាវជ្រាវ​, ជា​ថ្នាល​សម្រាប់​កម្មវិធី​ហាត់​ការ​កសិកម្ម ដល់​និស្សិត និង​កសិ ករ​, ជា​កម្មវិធី​សហការ​អនុវត្ត​សកម្មភាព​ជាមួយ​ដៃគូ និង​ជា​វេទិកា​ភ្ជាប់​ទំនាក់ទំនង ជាមួយ​វិស័យ​ឯកជន​។
សួន​បច្ចេកវិទ្យា​កសិកម្ម​នេះ ស្ថិត​ក្នុង​ទីធ្លា​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី ទើបតែ​ចាប់ផ្តើម​រៀបចំសកម្មភាព​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​ទាមទារ​នូវ​ការ​រៀបចំ និង​កែ​លម្អ​បន្ថែម​ទៀត ដើម្បី​ក្លាយជា​ទីតាំង កាន់តែ​ប្រសើរ​មួយ សម្រាប់​ចូលរួម និង​បម្រើ​ជា​ផលប្រយោជន៍ ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល ឧត្តមភាព​ស៊ី​សេន បាន​បង្កើត​សួន​បច្ចេកវិទ្យា​កសិកម្ម​សរុប​ចំនួន ៧​កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នៅ​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ព្រះ​វិហារ និង​ខេត្តមណ្ឌល គិរី សហការ​ជាមួយ​អង្គភាព​ផ្សេង​ៗ សម្រាប់​ប្រើប្រាស់ ក្នុង​គោលបំណង ១. ថ្នាល​សម្រាប់​រៀនសូត្រ​របស់​កសិករ និង​ភាគី​ពាក់ព័ន្ធ ២. ទីកន្លែង​សម្រាប់​សិក្សា​ស្រាវជ្រាវ ៣. ថ្នាល​សម្រាប់​កម្មវិធី​ហាត់​ការ​កសិកម្ម​ដល់​និស្សិត និង​កសិករ ៤. កម្មវិធី​សហការ​នុ​វត្ត​សកម្មភាព​ជាមួយ​ដៃគូ និង​៥. វេទិការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន​៕

អត្ថបទសរសេរ ដោយ