ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាល ទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានប្រាប់ថា បន្ទាប់ពីទទួលបានដំណឹងសង្ស័យថា ទីតាំងមួយកន្លែង ដែលនាំចូលស្តុកទុក និងចែកចាយនូវប្រភេទបារីអេឡិចត្រូនិក ( ECigarette) និងអេចឈ៍ ធី ភី ដែលតែងហៅថា Hybrid លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចុះទៅដល់ទីតាំងភ្លាមៗ។
លោកបន្តថា ប្រតិបត្តិការនេះ សម្របសម្រួលដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាលបង្ក្រាបទីតាំងមួយកន្លែងធ្វើអាជីវកម្ម បោះដុំ និងចែកចាយនូវប្រភេទបារីអេឡិចត្រូនិក ( ECigarette) និងអេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid ) ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។
លោកបានបញ្ជាក់ថា បន្ទាប់ពីចុះដល់ទីតាំងខាងលើ កម្លាំងនគរបាលជំនាញ យើងបានធ្វើការដកហូតវត្ថុតាងជាក់ស្តែងមួយចំនួន រួមមាន៖ កេសធំ ចំនួន ១៨កេស និងកេសតូច ចំនួន ៤៧ កេសផងដែរ។
លោកបញ្ជាក់ទៀតថា ក្រោយពីចុះដកហូតវត្ថុតាងរួចមក កម្លាំងជំនាញយើង បានធ្វើកិច្ចសន្យា លើកទី១ ចំពោះម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម ដើម្បីឱ្យបញ្ឈប់ធ្វើសកម្មភាព នាំចូល និងលក់ចែកចាយចាប់ពីពេលនេះតទៅទៀត។ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ បានឱ្យម្ចាស់យើងធ្វើកិច្ចសន្យា លើកទី១ រឹបអូសយកមករក្សាទុកនៅស្នងការដ្ឋាន រង់ចាំដុតកំទេចចោល៕ ច័ន្ទ រស្មី
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ