ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​ជួយ​ព្យាបាល​ជម្ងឺ​ពលរដ្ឋ​ខេត្តព្រះវិហារ​ជា​រៀង​រាល់​ឆ្នាំ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​មក​ពី​ខេត្ត​ឃ្យុ​ង​សាង​ប៊ុ​ក​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​មក​ពី​ខេត្ត​ឃ្យុ​ង​សាង​ប៊ុ​ក​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ដឹកនាំ​ដោយ​លោក សួ​ស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ និង​លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​បាន​ចុះ​អនុស្សា​រណៈ​ជាមួយ​គ្នា​ដើម្បី​មក​ពិនិត្យ​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​ដោយ​ឥត​គិតថ្លៃ​រយៈពេល​២​ថ្ងៃជា​រៀង​រាល់​ឆ្នាំ ។

ថ្លែង​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្តព្រះវិហារ​ក្នុង​ឱកាស​ព្យាបាល ជម្ងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​បាន​លើក​ឡើង​ថា ខេត្តព្រះវិហារ បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា (MOU) ជាមួយ​សមាគម​ន៍​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​មក​ពី​ខេត្ត​ឃ្យុ​ង​សាង​ប៊ុ​ក​ដូ របស់​ប្រទេស​កូរ៉េ ដោយ​ក្រុម​គ្រូពេទ្យ​ទាំងអស់​នឹង​មក​ព្យាបាល​ជម្ងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​រៀង​រាល់ ខែកក្កដា រាល់​ឆ្នាំ​តែ​ម្តង ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​អាច​មក​ទទួលយក​សេវា​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ ។

សូម​បញ្ជាក់​ថា ការ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដោយ​ឥត​គិតថ្លៃ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​រយៈពេល​២​ថ្ងៃនេះ​មា​នទី​តាំងនៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣​ពាន់​បាន​ទទួល​ការ​ព្យាបាល​រួចរាល់​ហើយ និង​បន្ត​ព្យាបាល​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ថែម​ទៀត​នៅ​ថ្ងៃនេះ ៕