ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទាំង​5​ពេល​គេង​បើក​ម៉ាស៊ីនត្រជាក់

6 ឆ្នាំ មុន

នៅ​ពេល​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់ ម៉ាស៊ីនត្រជាក់​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ការ​គេង​ដោយ​បើក​ម៉ាស៊ីនត្រជាក់​ពេញ​មួយ​យប់​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ។

នៅ​ពេល​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់ ម៉ាស៊ីនត្រជាក់​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ការ​គេង​ដោយ​បើក​ម៉ាស៊ីនត្រជាក់​ពេញ​មួយ​យប់​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ។

ខាងក្រោម​នេះ​គឺជា​បញ្ហា​មួយ​ចំនួន​ដែល​អាច​កើតឡើង​ចំពោះ​អ្នក​នៅ​ពេល​អ្នក​គេង​ដោយ​បើក​ម៉ាស៊ីនត្រជាក់​ពេញ​មួយ​យប់ ។

១-​ការ​ឈឺចាប់
នៅ​ពេល​ដែល​អ្នក​គេង​ដោយ​បើក​ម៉ាស៊ីនត្រជាក់​ពេញ​មួយ​យប់ សីតុណ្ហភាព​ក្នុង​បន្ទប់​អាច​នឹង​ទាប​ជាង​សី​តុ​ណ​ញ្ហ​ភាព​ក្នុង​រាង​កាយ​របស់​អ្នក ។ សីតុណ្ហភាព​ខាងក្រៅ​រាង​កាយ​ទាប​ពេក​អាច​នាំ​ឱ្យ​ឈឺក្បាល ឈឺចង្កេះ និង​ឈឺ​សាច់ដុំ ។

២-​ផ្តាសាយ
សីតុណ្ហភាព​ត្រជាក់​នៅ​ក្នុង​បន្ទប់​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ងាយ​កើត​ជំងឺ​ផ្តាសាយ ។ ដូច្នេះ​សូមកុំ​ភ្ញាក់ផ្អើល​បើ​អ្នក​ភ្ញាក់​ពី​គេង ហើយ​កណ្តាស​ច្រើន ។ វា​ដោយសារ​តែ​អ្នក​គេង​នៅ​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាព​ប្រហែល​១៦​អង្សា​សេ ។

៣-​ស្បែក​ស្ងួត
ម៉ាស៊ីនត្រជាក់​អាច​ស្រូប​យកជាតិ​សំណើម​ពី​ខ្យល់ ព្រមទាំង​រាង​កាយ​របស់​អ្នក ។ ការ​គេង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​អាច​ទាញ​យកជាតិ​សំណើម​ពី​ស្បែក​របស់​អ្នក និង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត និង​របក ។

៤-​អស់កម្លាំង
នៅ​ពេល​អ្នក​បើក​ម៉ាស៊ីនត្រជាក់ យើង​តែងតែ​បិទ​បង្អួច និង​ទ្វារ​ដើម្បី​រក្សា​សីតុណ្ហភាព​នៅ​ខាងក្នុង​បន្ទប់​ឲ្យ​នៅ​តែ​ត្រជាក់ ។ ទោះជា​យ៉ាងណា​ក្តី ការ​បិទទ្វារ បង្អួច​នឹង​រារាំង​ដល់​លំហូរ​នៃ​ខ្យល់​បរិសុទ្ធ​ពី​ខាងក្រៅ និង​ទប់ស្កាត់​ចរន្ត​ខ្យល់ ។ កង្វះ​ខ្យល់អាកាស​បរិសុទ្ធ​អាច​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង ។

៥-​បញ្ហា​លើ​ការ​ដកដង្ហើម
ប្រសិនបើ​អ្នក​មិន​បាន​សម្អាត​ម៉ាស៊ីនត្រជាក់​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់ វា​នឹង​ក្លាយជា​ជម្រក​ដ៏​ល្អ​របស់​ផ្សិត និង​បាក់តេរី​ក្នុង​ការ​បង្កើត​កូនចៅ ហើយ​អ្នក​នឹង​មាន​បញ្ហា​ទាក់ទង​នឹង​ការ​ដកដង្ហើម៕