ខេត្តតាកែវ ៖ ស្នងការរង៦នាក់ ទើបតែត្រូវបានតែងតាំង និងប្រកាសចូលកាន់តំណែង
- តាកែវ
ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាល ខេត្តតាកែវ មានលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជាស្នងការ។ ចំណែកស្នងការរងនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ មកដល់ពេលនេះ…
ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាល ខេត្តតាកែវ មានលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជាស្នងការ។ ចំណែកស្នងការរងនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ មកដល់ពេលនេះ…
ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាល ខេត្តតាកែវ មានលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជាស្នងការ។ ចំណែកស្នងការរងនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ មកដល់ពេលនេះ មានចំនួនសរុប ៣២នាក់។ ក្នុងនោះ ស្នងការរង ៦នាក់ ទើបតែត្រូវបានតែងតាំង និងប្រកាសចូលកាន់តំណែង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៣ រួមទាំងការប្រកាសផ្ទេរភារកិច្ច-តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
ក្រៅពីការប្រកាសតែងតាំងស្នងការរង ៦នាក់ នៅស្នងការដ្ឋាននគរបាល ខេត្តតាកែវ ក៏មានការផ្ទេរភារកិច្ច តែងតាំងមុខតំណែងដល់នគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ រួមមាន៖ ប្រកាសមុខតំណែង ចំនួន ១៣៣នាក់ ស្រីចំនួន ១០នាក់។ ថ្នាក់ស្នងការរង ចំនួន ០៦នាក់។ ថ្នាក់នាយការិយាល័យ ចំនួន ០៤នាក់។ ថ្នាក់នាយរងការិយាល័យចំនួន ១២នាក់។ ថ្នាក់អធិការរង ចំនួន ១៦នាក់។ ថ្នាក់នាយផ្នែក ចំនួន ២២នាក់។ ថ្នាក់នាយរងផ្នែកចំនួន ៥១នាក់។ ថ្នាក់នាយប៉ុស្តិ៍ ចំនួន ០៧នាក់។ ថ្នាក់នាយរងប៉ុស្តិ៍ ចំនួន ១៥នាក់។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ បានណែនាំដល់មន្ត្រីប៉ូលិស បន្តខិតខំប្រឹងប្រែង ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្ត និងបន្តអនុវត្តឲ្យបានសកម្មនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ពង្រឹងលើការងារជំនាញប្រចាំថ្ងៃគ្រប់បណ្តាអង្គភាព ក៏ដូចជា ផែនទាំង១៣ ផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យ លេខៈ០០៦ របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំង ប្រចាំការជានិច្ច២៤ ម៉ោង លើ ២៤ម៉ោង ដើម្បីទ្រោលសភាពការណ៍ កើតឡើងជាយថាហតុ និងជំរុញដល់មន្រ្តីនគរបាល ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវតែបំពេញភារកិច្ចឲ្យបានល្អ ទៅតាមជំនាញ ដែលថ្នាក់លើប្រគល់ជូន៕ សេង សុធា
ចែករំលែកព័តមាននេះ