ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គប់​កញ្ចក់​ឡាន​ដោយសារ​មូលហេតុ​ឆាត​ញ៉ែ​ស្រី​ឌឺដង​គ្នា ​ត្រូវតុលាការ​សម្រេចហើយ​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៦ ខែ

ខេត្ត​កណ្តាល​ ៖ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​គប់​កញ្ចក់​រថយន្ត​ដោយសារ​មូលហេតុ ឆាត​ញ៉ែ​ស្រី​ឌឺដង​គ្នាដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​ ធ្វើ​ឲ្យ​ខូ​ច​ខាត​ដោយ​ចេតនា (​មាន​ទម្ងន់ទោស​) តាម​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​​កាលពី​វេលា​ម៉ោង​១១​និង​៥៨​នាទីយប់ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ សុខ តូ​រី​ស ភេទ​ប្រុស អាយុ​៣១​ឆ្នាំមុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់​ខាងលើ​រួម​មាន​ ១-​ឈ្មោះ​ផល សុទី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​សាក់ មាន​ទី​លំ​ភូមិ​ស្ទឹង ឃុំ​សំ​រោស​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ២-​ឈ្មោះ ហុង សីហា ភេទ​ប្រុស អាយុ​១៦ឆ្នាំ មុខរបរ​ជាង​អគ្គី​ស​នី មាន​ទី​លំ​ភូមិ ស្ទឹង ឃុំ​សំ​រោស​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ៣-​ឈ្មោះ​វៃ ទី​តូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ទី​លំ​ភូមិ​ស្ទឹង ឃុំ​សំ​រោស​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ៤-​ឈ្មោះ​ឈាន ដា​វី ភេទ​ប្រុស អាយុ១៥​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទី​លំ​ភូមិ​ស្ទឹង ឃុំ​សំ​រោស​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​៥-​ឈ្មោះ ឈឿ​ន ស៊ី​ណ​ន ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​ជាង​សាក់ មាន​ទី​លំ​ភូមិ ស្ទឹង ឃុំ​សំ​រោស​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

នគរបាល​ស្រុក​កៀន​ស្វាយ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ ឈ្មោះ អេ​ង ចាន់​វុ​ត្ថា ឈ្មោះ ឈិ​ន រី​ណា ឈ្មោះ សុខ តូ​រី​ស ឈ្មោះ ខន ដា​រ៉ា ឈ្មោះ រិ​ន វី​រះ ឈ្មោះ សាន សង្វាត ឈ្មោះ សល់ សុភ​ក្ត្រ័ ឈ្មោះ ខុន ថា​រះ ឈ្មោះ ជឹ​ម ឧត្តម បាន​នាំ​គ្នា​ផឹកស្រា​បៀរ​នៅផ្ទះ​របស់​ឈ្មោះ ប៊ុ​ន សុភ​ក្តី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ផឹកស្រា​បៀរ​២​កេស រួច​នាំ​គ្នា​ទៅ​បន្ត​ផឹកស្រា​បៀរ​១​កេសទៀត​ នៅផ្ទះ​ឈ្មោះ សាន សង្វាត មាន​ទីលំនៅ​ភូមិ ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ជិត​ផ្ទះ​របស់​ឈ្មោះ ប៊ុ​ន សុភ​ក្តី ដែរ ។

​តាម​ប្រភព​ដដែលបានបន្ត​ថា ពេល​ផឹក​បណ្តើរ​ ឈ្មោះ ជិន រី​ណា បាន​ខំ​មិន​ឆាត​ហ្វេ​ស​ប៊ុ​ក​ទៅ​មិត្ត​ស្រី​ឈ្មោះ Suie’ Taa នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ថា អេ​ម​អូន​អេ​ម ស្រាប់តែ​ពេល​នោះ​( Account)​ឈ្មោះ Bro on ជា​របស់​ឈ្មោះ ឈឿ​ន ស៊ី​ណ​ន ភេទ​ប្រុស បាន​ខំ​មិន​តប​មក​វិញ​ថា អេ​ម​អី​អា​ចុ.យ​ម្រា.​យ (Am Ey JMr)​ជេរ​ថាអោយ​ឈ្មោះ ជិន រី​ណា វិញ​(Account ឈ្មោះ​Ña Toch) ក៏​បាន​ឆាត​ឆ្លើយឆ្លង​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ឈ្មោះ ឈឿ​ន ស៊ី​ណ​ន ភេទ ប្រុស (Account ឈ្មោះ Bro on) ពី​មូលហេតុ​បង្ហោះ​រូប​ផឹកស៊ី រួច​បក្សពួក​ទាំង​ពីរ​ក្រុម​ក៏បបួល​វ៉ៃ​គ្នា​ទៅ​វិញ​ទៅ​មក​។

​តាម​ប្រភព​ដដែល​បានបន្តទៀត​ថា លុះដល់​ម៉ោង​១១និង​៤០​នាទី​ ជន​រង​គ្រោះ​រួម​ទាំង​មិត្ត​ភ​ក្តិ​បាន​បបួល​គ្នា​ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ISTANA ពណ៌​ស ផលិត​ឆ្នាំ​២០០២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2W-7682 នាំ​គ្នា​ជិះ​សំដៅ​ទៅ​ខារ៉ាអូខេ (KTV) នៅ​ផ្លូវថ្នល់​ថ្មី​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ដោយ​ជន​រង​គ្រោះ​ឈ្មោះ សុខ តូ​រី​ស ភេទ​ប្រុស ជា​អ្នក​បើករថយន្ត ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​បើករថយន្ត​មក​ដល់​ផ្លូវ​ចូល​វត្ត​អង្គរ​ជ័យ ភូមិ​អង្គរ​ជ័យ ឃុំ បន្ទាយដែក បន្ទាប់​មក​ឈ្មោះ ឈឿ​ន ស៊ី​ណ​ន ភេទ ប្រុស មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​តែ​បន្ត​ការ​ឆាត​ឌឺដង​មក​លើ​ឈ្មោះ ឈិ​ន រី​ណា ភេទ​ប្រុស ដដែល ។ ហើយ​ក៏​បាន​ផ្ញើរ​ឡុ​ក​ខេ​សិន ដើម្បី​អោយ ស្គាល់​ពី​ទីតាំង​ដែល​ខ្លួន​កំពុង​រស់នៅ ពេល​នោះ​ជន​រង​គ្រោះ​បាន​បើករថយន្ត​ទៅ​ដល់​តាម​ឡុ​ក​ខេ​សិន ដែល​បាន​ផ្ញើរ​នោះ ដល់​ពេល​ជន​រង​គ្រោះ​ឈ្មោះ សុខ តូ​រី​ស ភេទ​ប្រុស បាន​បើករថយន្ត​ទៅ​ដល់​តាម​ឡុ​ក​ខេ​ស៊ិ​ន ។

ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​ទាំង​៥​នាក់ បាន​ចេញពីផ្ទះ​សាក់​រូប មក​ផ្លូវ​គ្រួ​ស​ក្រហម​(​ផ្លូវលំ​)​រើស​យក​អំបែង​ពាង​នឹង​ដំបង​យក​មក​វាយ​ទៅ​លើ​រថយន្ត​ជន​រង​គ្រោះ ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងក្រោយ​រថយន្ត បែក​ស្ត​ប់​ខាងក្រោយ​ផ្នែក​ខាងស្តាំ​របស់​រថយន្ត ខូចខាត​ជា​ច្រើន​កន្លែង​ទៀត បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១ និង​៥៥​នាទី ជន​រង​គ្រោះ​បាន​មក​ដាក់​ពា​ក្រ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​រួច កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង៥​នាក់ ខាងលើ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ នៅ​វេលា​ម៉ោង​១៤ និង​២៥​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង៥​នាក់ ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​គ្នា​យក​អំបែង​ពាង យក​ទៅ​គប់​លើ​រថយន្ត​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ