ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​តំបន់​មេគង្គ​-​ឡាន​ឆាង ដើម្បី​ពង្រឹង​វិស័យ TVET ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ​នា​ពេល​អនាគត

59 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៦ លោក​ជំទាវ ហ៊ឹ​ម សុធា​រ័​ត្ន…

រាជធានីភ្នំពេញ​ ៖ ​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៦ លោក​ជំទាវ ហ៊ឹ​ម សុធា​រ័​ត្ន អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​គម្រោង បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​(LMC) ស្តី​ពី «​ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្ពោះទៅ​អនាគត​នៃ​ការងារ​»​។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក CHEN Cong អគ្គ​ទីប្រឹក្សា នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​តំណាង​ស្ថានទូត​វៀតណាម ឡាវ និង​មី​យ៉ា​ន់​ម៉ា រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​សរុប​ប្រមាណ ១៣០​នាក់​។

ក្នុង​ឱកាស​នោះ លោក​ជំទាវ​អនុរដ្ឋលេខាធិការ បាន​លើក​ឡើង​ថា គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​សមាជិក LMC លើ​វិស័យ TVET តាម​រយៈ​កា​រត​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ដៃគូ​ពាក់ព័ន្ធ​ទូ​ទាំង​តំបន់​។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ នឹង​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ទំនើប​កម្ម​កម្មវិធី​សិក្សា​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​ការងារ ការ​លើកកម្ពស់​សមត្ថភាព​អ្នក​បណ្តុះបណ្តាល និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​TVET ឱ្យ​កាន់តែ​រឹង​មាំ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ជា​ពិសេស​ជាមួយ​ភាគី​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់ ដើម្បី​រួម​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​កាន់តែ​រីក​ចម្រើន​។ កិច្ចការ​នេះ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ឱកាស​ការងារ​សមរម្យ​សម្រាប់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឱ្យ​កម្លាំង​ពលកម្ម​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ប្រសើរ ទៅ​តា​មកា​រវិ​វត្ត​នៃ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ​៕ អត្ថបទសហការ