ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ អាចកើតមាន​​នៅទូទាំងប្រទេស​ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ​ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ​កម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ​ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ​កម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

ស្ថានភាពនេះនឹងបង្កឱ្យមានបាតុភូតភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ក្នុងកម្រិតផ្ទៃដីពី ១៥% ទៅ ៣០% នៅតាមតំបន់គោលដៅសំខាន់ៗ។ ជាពិសេស តំបន់មាត់សមុទ្ររួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៣០% ស្របពេលដែលរលកសមុទ្រអាចមានកម្ពស់ដល់ ១,០០ ម៉ែត្រ។

ដោយឡែក សម្រាប់តំបន់វាលទំនាបដែលរួមមានរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ១២ ទៀត អាចមានភ្លៀងធ្លាក់លើផ្ទៃដី ២៥% ខណៈតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតទាបជាងគេគឺ ១៥%។ ចំពោះសីតុណ្ហភាពវិញ គឺនៅបន្តមានភាពកក់ក្តៅដោយអប្បបរមា ២២°C និងអតិបរមាអាចឡើងដល់ ៣៥°C​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ