ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​គ្រប់​មជ្ឈដ្ឋាន​ពី​ថ្នាក់ដឹកនាំ​រហូត​ដល់​ពលរដ្ឋ​សាមញ្ញ​។ ប៉ុន្តែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​រឿងរ៉ាវ​ឯកជន​ហាក់​នាំមុខ​គេ មានការ​ចាប់អារម្មណ៍​ច្រើន​ជាងគេ​។ ឱ្យ​តែ​គេ​ផ្សាយ​ពី​ការ​ឈ្លោះ​គ្នា ការ​បើក​កកាយ​ពី​ជីវិត​ឯកជន ការ​លែងលះ​ប្តី​ប្រពន្ធ ជា​ពិសេស​បើ​តួអង្គ​សាច់​រឿង​នោះ​ជា​មន្ត្រី ជា​អ្នកជំនួញ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​គ្រប់​មជ្ឈដ្ឋាន​ពី​ថ្នាក់ដឹកនាំ​រហូត​ដល់​ពលរដ្ឋ​សាមញ្ញ​។ ប៉ុន្តែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​រឿងរ៉ាវ​ឯកជន​ហាក់​នាំមុខ​គេ មានការ​ចាប់អារម្មណ៍​ច្រើន​ជាងគេ​។

ឱ្យ​តែ​គេ​ផ្សាយ​ពី​ការ​ឈ្លោះ​គ្នា ការ​បើក​កកាយ​ពី​ជីវិត​ឯកជន ការ​លែងលះ​ប្តី​ប្រពន្ធ ជា​ពិសេស​បើ​តួអង្គ​សាច់​រឿង​នោះ​ជា​មន្ត្រី ជា​អ្នកជំនួញ ឬ​ជា​អ្នក​ល្បី​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ ទៅ​ទៀត​នោះ​នៅ​ពេល​ផ្សាយ​ម្តង​ៗ​បាន​ស្រូប​ទាញ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់ ឬ​រាប់​សិប​ពាន់​នាក់​ទៀត​ផង​។ ប៉ុន្តែ​បើ​មានការ​កម្មវិធី​ផ្សព្វផ្សាយ​ពី​ច្បាប់ ពី​បញ្ហា​សង្គម និង​ចំណេះដឹង​នានា​ទាក់ទង​ពី​ប្រទេស​ជាតិ​វិញ​នោះ មិនសូវ​ឃើញ​មាន​អ្នក​ទស្សនា​ច្រើន​ឡើយ​។

រូបតំណាង

កន្លង​មក​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្លាប់​បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នា​ខ្លាំង​រវាង​ចូល​ទស្សនា​កម្មវិធី​ច្បាប់ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងយុត្តិធម៌ និង​អ្នក​ចូល​ទៅ​តាមដាន​រឿងរ៉ាវ​ប្តី​ប្រពន្ធ​ឧកញ៉ា ឡាយ​ឈ្មោះ​គ្នា​។​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី បាន​សបញ្ជាក់​ថា រឿងរ៉ាវ​ឯកជន ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​។

រូបតំណាង

ក្រៅពី​ការ​ចូល​ចិត្ត​តាមដាន​សាច់​រឿង​ឯកជន អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម មានការ​និយម​ខ្លាំង​ទៅ​លើ​ការ​កម្សាន្ត ភាព​ស៊ី​វិ​ល័យ ការ​ប្រកួត​ប្រកួតប្រជែង និង​ការ​បង្ហាញ​គ្នា​ពី​សម្ភារៈ​និយម ឬ​គ្រឿងសម្អាង​ជាដើម​។ការ​និយម​តាមដាន​រឿងរ៉ាវ​តូចតាច និង​រឿង​មិនសូវ​មាន​ប្រយោជន៍ ត្រូវ​បាន​អ្នក​ឃ្លាំមើល​សង្គម​បារម្ភ​ថា ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ឱកាស​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ ឬ​ការ​ទទួល​បាន​ព័ត៌មាន​ល្អ​ៗ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ចំណេះដឹង និង​ការ​លើកកម្ពស់​ជីវភាព​របស់​ខ្លួន​ជាដើម​។

រូបតំណាង

តាម​ពិត​ទៅ​នៅ​លើ​បណ្តាញ​សង្គម​មិនមែន​មាន​តែ​រឿងរ៉ាវ​ឯកជន រឿងរ៉ាវ​ផ្លូវ​ភេ​.​ទ ការ​បង្អួត​ពី​សម្ភារៈ​និយម​នោះ​ទេ អ្នកមាន​មនសិកា​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​នានា​មិន​ថា បញ្ហា​បំ​ណិ​ន​ជីវិត ចំណេះដឹង​អប់រំ ពី​ច្បាប់ ប្រវត្តិសាស្ត្រ វប្បធម៌ រហូត​ដល់​រឿង​នយោបាយ​នោះ​ទេ គេ​បាន​ខិតខំ​ផលិត​ជា​វី​ដេ​អូ​ខ្លី​ជា​ឯកសារ​សំ​ណេ​រ​ជា​ច្រើន ដើម្បី​ចូលរួម​ចំណែក​ជួយ​សង្គម​។​ទាស់​តែ​ឯកសារ​អប់រំ​ទាំង​អស់នោះ​មិនសូវ​មាន​អ្នក​ចូល​ទស្សនា ដែល​ជា​ប្រការ​មួយ​ធ្វើ​ឱ្យ​អ្នក​ផលិត​មានការ​បាក់ទឹកចិត្ត​នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​។
បណ្តាញ​សង្គម​ត្រូវ​គេ​ចាត់​ទុក​ថា ជា​កាំ​បិទមុខ​ពីរ មិន​ខុស​ពី​សេវា​ផ្សេង​ៗ​ទៀត​នោះ​ទេ​។ ប្រ​សិន​ពលរដ្ឋ​ប្រើប្រាស់​ត្រឹម​ត្រឹម​បានជា​ប្រយោជន៍ គឺជា​ប្រយោជន៍​នៅ​ក្នុង​ការ​រក​ចំណូល និង​ប្រយោជន៍​គំនិត ប៉ុន្តែ​ប្រសិនជា​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ពលរដ្ឋ​ទទួល​បាន​តែ​រឿង​មិន​ត្រឹមត្រូវ រឿង​គ្មាន​ប្រយោជន៍​ធ្វើ​ឱ្យ​ខាត​ពេលវេលា ចំណាយ​ថវិកា លើ​សេវា​អ៊ិ​ន​ណែ​ត​ដោយ​ឥត​ខ្លឹមសារ​។

រូបតំណាង

ទោះបី​ធម្មជាតិ​មនុស្ស​ចូល​ចិត្ត​រឿង​ឯកជន​របស់​គេ ប៉ុន្តែ​ពលរដ្ឋ​គួរ​អប់រំ​ចិត្ត​ខ្លួនឯង ពិសេស​អនុវត្ត​ទម្លាប់​ល្អ នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ល្អ ព័ត៌មាន​ប្រយោជន៍​ណា​ដែល​មាន​សារៈ សំខាន់​សម្រាប់​ខ្លួនឯង​ផង​និង​ប្រទេស​ជាតិ​ផង​។ពលរដ្ឋ​ម្នាក់​ជា​កោសិកា​សង្គម ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ការ​ចូលរួម​ដល់​ការ​អភិវឌ្ឍន៍ ប្រទេស​ជាតិ​។ បញ្ហា​ប្រទេស​ជាតិ​មិន​ថា តូច​ឬ​ធំ​នោះ​ទេ ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ប្រទេស​។ ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ពលរដ្ឋ​មាន​តួនាទី​ចូលរួម​តាមដាន ដែល​យ៉ាង​ហោច​ណាស់​ការ​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ម្នាក់ គឺ​ការ​ទទួលយក​ចំណេះដឹង ដាក់ខ្លួន ជា​ពិសេស​ការ​ទាញ​ប្រយោជន៍​ពី​បណ្តាញ​សង្គម ដែល​គ្រប់​គ្នា​បាន​កំពុង​ប្រើប្រាស់​នោះ​។

រូបតំណាង

នៅ​ឆ្នាំ​២០២៣​នេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដូច្នេះ ជា​ពេលវេលា​សំខាន់​មួយ​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​ជ្រើសរើស​មេដឹកនាំ​។​នៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ការ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​គួរ​មាន​តាមដាន​ព័ត៌មាន​ពី​គណកម្មាធិការ​ជាតិ រៀបចំ ការ​បោះ​ឆ្នោត ដើម្បី​បានដឹង​ពី​នីតិវិធី និង​ការ​អនុវត្ត​ច្បាប់​នានា​ឆ្ពោះទៅ​ការ​បោះ​ឆ្នោត ដូច​ជា ការ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​តាមដាន​សកម្មភាព គណបក្ស នយោបាយ ការ​តាមដាន​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ ដែល​បាន​អនុញ្ញាត​ពី គជ​ប និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ជាដើម​។

ការ​តាមដាន និង​ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ក្នុង​កិច្ចការ​សង្គម​នឹង​ផ្តល់​សារសំខាន់​ពិតប្រាកដ​ដល់​ការ​រស់នៅ និង​សង្គម​ជាតិ​យូរអង្វែង​ជា​ជាង​ការ​តាមដាន​សាច់​រឿង​ឯកជន​របស់​គេ​ដែល​គ្មាន​បាន​អ្វី​ទាំងអស់ ក្រៅពី​ខាត​ពេលវេលា និង​ចំណាយ​ថវិកា​នោះ​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ