ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ហើយ​! លទ្ធផល​ចាប់ឆ្នោត​ជា​ផ្លូវការ Cambodian League Cup 2023

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លទ្ធផល​ការ​ចាប់ឆ្នោត​ជា​ផ្លូវការ​ពានរង្វាន់ Cambodian League Cup 2023 បាន​រក​

រាជធានី​ភ្នំពេញ ​៖ លទ្ធផល​ការ​ចាប់ឆ្នោត​ជា​ផ្លូវការ​ពានរង្វាន់ Cambodian League Cup 2023 បាន​រក​ឃើញ​ក្រុម​ទាំង​ពីរ​ពូ​ល ស្មើនឹង​១៤​ក្រុម ដែល​មក​ពី​ក្លិប​លី​គ​កំពូល​កម្ពុជា និង​លី​គ​ទី​២ ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា Cambodian Premier league នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣​នេះ​។

សម្រាប់​លទ្ធផល​ការ​ចាប់ឆ្នោត​ត្រូវ​បាន​ចាប់​ឡើង​ដោយ​លោក Satoshi Saito ដែល​ជានា​យក​ប្រតិបត្តិ​ផ្ទាល់ ដោយ​លទ្ធផល​ពូ​ល A មាន​ក្លិប​បាល់ទាត់​បឹង​កេ​ត វិសាខា គី​រី​វង់ Tiffy Army អគ្គិសនី​កម្ពុជា កោះកុង និង​ព្រៃវែង​។ ខណៈ​លទ្ធផល​ពូ​ល B មាន​ក្រុម​ដូច​ជា ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ភ្នំពេញ​ក្រោ​ន អង្គ​រថា​យ​ហ្គឺ​រ ណា​ហ្គា​វើ​ល នគរបាល​ជាតិ ISI ដង្កោ​សែន​ជ័យ និង​សូល​ទី​ឡូ​អង្គរ​។

រូបមន្ត​ការ​ប្រកួត Cambodian League Cup 2023 មាន ១៤​ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២​ពូ​ល ក្នុង​១​ពូ​ល​មាន ៧​ក្រុម ដែល​ត្រូវ​ប្រកួត​១​ជើង​ប៉ុណ្ណោះ ដើម្បី​ឆ្លាស់​ទឹកដី​គ្នា វា​ស្មើនឹង​១​ក្រុម មាន​៦​ប្រកួត​នៅ​ក្នុង​ពូ​ល​។ ក្រុម​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយ​ៗ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ខ្វែង នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​មាន​២​ជើង ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ មុន​ឈាន​ទៅ​ដល់​ការ​ប្រកួត​មួយ​ជើង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ទឹកដី​អ​ព្យា​ក្រិត​។

នេះ​ជា​រដូវ​កាល​ទី​៣​ហើយ ដែល​ការ​ប្រកួត​លី​គ​ខាប់​កម្ពុជា​ត្រូវ​បាន​ដំណើរការ​ប្រកួត ដោយ​លើក​ទី​១​កាលពី​ឆ្នាំ​២០២១ មិន​បាន​ដំណើរការ​ដល់​បញ្ចប់​រដូវ​កាល​ឡើយ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ និង​ឆ្នាំ​២០២២ ក្លិប​ភ្នំពេញ​ក្រោ​ន​ជា​ម្ចាស់​ជើងឯក ក្រោយ​ឈ្នះ​វិសាខា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ សម្រាប់​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០២៣​នេះ​វិញ នឹង​ដំណើរការ​ប្រកួត​ចុង​ស​ប្ដា​ហ៍​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៥ ខែមិថុនា​ឆ្នាំ​២០២៣ នេះ​បើ​តាម​កាលវិភាគ​ព្រាង​ប្រចាំ​រដូវ​កាល​របស់ Cambodian Premier League ៕ (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ