ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ថៃ និង​៦​ប្រទេស​ផ្សេង​ទៀត​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ​«​គុន​ខ្មែរ​»​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ប្រទេស​ថៃ និង​៦​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន​បាន​អនុម័ត​ជា​

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ប្រទេស​ថៃ និង​៦​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ​«​គុន​ខ្មែរ​»​ដោយ​មិន​មានការ​កែប្រែ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម
លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​ទេ ។

ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹកថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ ក្នុង​កិច្ចប្រជុំ​ពិសេស​ថ្នាក់ដឹកនាំ​កីឡា​គុន​ខ្មែរ​អន្តរជាតិ នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានី​ភ្នំពេញ ដែល​មាន​៨​ប្រទេស​ចូលរួម​ដូច​ជា ម្ចាស់ផ្ទះ​កម្ពុជា​, ឡាវ​, ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​,​ឥណ្ឌូ​ណេ​ស៊ី​, ហ្វី​លី​ពី​ន​, វៀតណាម និង ថៃ​។
ក្នុង​នោះ​ផង​ដែរ ភាគី​ថៃ​ដែល​បាន​ជំទាស់កម្ពុជា​ក្នុង​ការ​ប្រើ​ពាក្យ​«​គុន​ខ្មែរ​»​ជំនួស​ឱ្យ​ពាក្យ
«​មួយ​ថៃ​»​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រហូត
គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​គុន​ខ្មែរ​នោះ​ក៏​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ចូលរួម​វិញ ក្រោម​ហេតុផល​មួយ​គឺ​ពួក​គេ​ជា​អ្នក​ស្រឡាញ់​ក្បាច់គុន​ទាំងអស់​នៅ​លើ​ពិភពលោក​នេះ​។

ពាក់ព័ន្ធ​នឹង​រឿង​ថៃ​ជំទាស់​ការ​ប្រើ​ពាក្យ​គុនខ្មែរ​ជំនួស​ឱ្យ​ពាក្យ​មួយ​ថៃ​ក្នុង​ព្រឹត្តិការណ៍​កីឡា
ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នេះ​ដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)
បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​ស៊ី​ហ្គេ​ម​មិន​មានការព្រួយបារម្ភ​ចំពោះ​ការ​សម្រេចចិត្ត​ពី​ប្រទេស​ថៃ
រឿង​មិន​ប​ញ្ចូ​ន​អត្ត​ពលិកម​ក​នោះ​ទេ ដោយ​នោះ​គឺជា​សិទ្ធិ​របស់​គេ ហើយ​កម្ពុជា​ក៏​នឹង​ត្រៀម
រៀបចំ​ការ​ប្រកួត​«​គុន​ខ្មែរ​»​ឱ្យ​ខាង​តែ​បាន​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី មក​ដល់​ពេល​នេះ​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា មាន​ប្រទេស​ចំនួន ៦ ហើយ
បាន​សម្រេចចិត្ត​ចូលរួម​ប្រកួត​គុន​ខ្មែរ ដោយ​ប្រទេស​ទាំងនោះ​រួម​មាន ឥណ្ឌូ​ណេ​ស៊ី វៀតណាម
ហ្វី​លី​ពី​ន ឡាវ មី​យ៉ា​ន់​ម៉ា និង​ម៉ា​ឡេ​ស៊ី​។ បន្ថែមពីលើ​នេះ លោក​អគ្គលេខាធិការ CAMSOC ក៏​បាន​បង្ហើប​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ ២០២៥ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ កម្ពុជា​ក៏​នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត «​មួយ​ថៃ​» ដូច​គ្នា​។

សូម​ជម្រាប​ថា បញ្ហា​ប្រទាំង​ប្រទើស​គ្នា​ជុំវិញប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​មួយ​ថៃ​នេះ បាន​ក្លាយ
ជា​បញ្ហា​ចាក់​ឫស​យ៉ាង​ជ្រៅ ដែល​ពិបាក​ដោះស្រាយ ពោល​គឺ​តែងតែ​មានការ​ជជែក​វែកញែក និង​​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ភាគី​ថៃដែល​ចោទ​មក​កម្ពុជា​ថា បាន​លួច​ចម្លង​ប្រដាល់​របស់​ខ្លួន ។ ជាក់ស្តែង​ថ្មី​ៗ​នេះ គ្រាន់តែ​កម្ពុជា​ផ្លាស់​ប្តូរ​មក​ប្រើ​វិញ្ញាសា​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ ស្រាប់តែ​ថៃ​ព្រមាន​មិន​ចូលរួម​ប្រកួត ព្រោះតែមិន​ប្រើ​ពាក្យ​មួយ ឬ​មួយ​ថៃ ដែល​នេះ​បង្ហាញ​ពី​ចេតនា​មិនល្អ​សម្រាប់​ភាគី​ថៃ​មក​លើ​កម្ពុជា ។

ទោះបីជា​យ៉ាងណា ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអ្នក​ស្រាវជ្រាវ​បរទេស ជា​ពិសេស​អ្នក​ស្រាវជ្រាវដែល​ជា​ជនជាតិ​ថៃ​តែ​ម្ដង ពិតជា​បានដឹង​ច្បាស់ថា កីឡា​គុន​ខ្មែរ​នេះ បាន​កើតឡើង​និង​មាន​វត្ត​មាននៅ​ក្នុង​អាណាចក្រ​ខ្មែរ​តាំងពី​បុរាណកាល រាប់​សិប​សតវត្ស​មក​ហើយ ពោល​គឺ​តាំងពី​មិនទាន់​កកើត​ប្រទេស​ថៃ​មក​ម្ល៉េះ​។

យោង​តាម​ការ​សម្រេច​ជា​ផ្លូវការ កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​នេះ គឺ​នឹង​រៀបចំ​ធ្វើ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣ ពោល​គឺ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ (32nd SEA Games) នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ (12th ASEAN Para Games) នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ