លោកតាអើយលោកតា ចាស់ហើយនៅធ្វើបែបនេះទៀត
ខេត្តកំពត ៖ មានករណីមួយបានបង្កឡើងដោយជនសង្ស័យជាបុរសវ័យចំណាស់ម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច
ខេត្តកំពត ៖ មានករណីមួយបានបង្កឡើងដោយជនសង្ស័យជាបុរសវ័យចំណាស់ម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច
ខេត្តកំពត ៖ មានករណីមួយបានបង្កឡើងដោយជនសង្ស័យជាបុរសវ័យចំណាស់ម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចវីងវេរលុយ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ជនសង្ស័យឈ្មោះ សួស ស៊ឹម ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត បានលួចទូរស័ព្ទ១គ្រឿងម៉ាកហូវ៉ៃ ពណ៌ទឹកមាស។
ប្រភពពីសមត្ថកិច្ចខេត្តឲ្យដឹងថា ខណៈនោះដោយសារម្ចាស់ទូរស័ព្ទមានការសង្ស័យទៅលើបុរសចំណាស់ម្នាក់ដែលមកកន្លែងវីងខាងលើ ខណៈពេលម្ចាស់កំពុងជាប់រវល់ ហើយបុរស នោះដើរចូល រួចក៏ដើរចេញទៅវិញ ស្រាប់តែបាត់ទូរស័ព្ទដៃដាក់នៅលើតុតែម្តង ក្រោយមកម្ចាស់ក៏ប្តឹងសមត្ថកិច្ចនៅក្បែរនោះ។ ពេលម្ចាស់ប្តឹងរួចហើយ កម្លាំងអាវុធហត្ថក៏បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកកំពង់ត្រាច ទើបឈានទៅស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ព្រមទាំងរឹបអូសទូរស័ព្ទដៃរបស់ជនរងគ្រោះមកវិញ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានប្រគល់ជូនកងរាជអាវុធហត្ថខេត្តកែប ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ