ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណៈកម្មការ​អាចារ្យវត្ត​រងការចោទ​លួច​លក់​ដើម​ឈើ​ក្នុង​វត្តឱ្យ​ឈ្មួញ​វៀតណាម​

16 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​គណៈកម្មការ​អាចារ្យវត្ត​ព្រៃ​ធ្លក ​រង​ការ​ចោទប្រកាន់​ពី​ប្រជា​ពុទ្ធបរិស័ទ​ថា​ បាន​ឃុបឃិត​គ្នា​​លួច​លក់​ដើមឈើ​ក្នុង​វត្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ដ​ខឹងសម្បារ​ ហើយ​បាន​ប្តឹង​ទៅ​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន​ ឱ្យ​ជួយ​អន្តរាគមន៍​និង​បង្ក្រាប​ ។ ​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​វត្ត​ធ្លក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា…

ខេត្តស្វាយរៀង​ ៖ ​គណៈកម្មការ​អាចារ្យវត្ត​ព្រៃ​ធ្លក ​រង​ការ​ចោទប្រកាន់​ពី​ប្រជា​ពុទ្ធបរិស័ទ​ថា​ បាន​ឃុបឃិត​គ្នា​​លួច​លក់​ដើមឈើ​ក្នុង​វត្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ដ​ខឹងសម្បារ​ ហើយ​បាន​ប្តឹង​ទៅ​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន​ ឱ្យ​ជួយ​អន្តរាគមន៍​និង​បង្ក្រាប​ ។

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​វត្ត​ធ្លក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​២០២៥​ គេ​ឃើញ​ក្រុម​ឈ្មួញ​វៀតណាម​១​ក្រុម បាន​បើក​ត្រាក់ទ័រ​សំ​ណ្តោ​ង​រ៉ឺ​ម៉ក​ចូល​ទៅ​ក្នុង​វត្ត​ព្រៃ​ធ្លក ​ស្ថិត​នៅ​ភូមិ​ព្រៃ​ធ្លក​ ឃុំ​ស្វាយ​តា​យាន ហើយ​បាន​ធ្វើ​សកម្មភាពយករ​ណារ ត្រង់​តូ​ន័​រ អារ​រំលំ​ដើម​ស្វាយព្រៃ ដើមឈើ​ទាល​ធំ​ៗ នៅ​ក្ន​ង​វត្ត​អស់​ជាង​១០​ដើម រលំ​រាប​ដល់​ដី​រួច​កាត់​ជា​កង់​ៗ​លក់​ដាក់​លើ​រ៉ឺ​ម៉ក​ត្រាក់ទ័រ ខណៈនោះ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ក៏​បាន​ចូល​ទៅថ្វាយបង្គំ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រៃ​ធ្លក អំពី​បញ្ហា​នេះ លោកគ្រូ​ចៅអធិការ បាន​មាន​ថេរ​ដិ​ការ​ជម្រាប​ប្រជា​ពុទ្ធបរិស័ទថា ថ្ងៃមុន​គណៈកម្មការ​អាចារ្យវត្ត​បាន​មក​ពិត​ព្រះ​អង្គ ថា សុំ​កាប់​ដើមឈើ​ក្នុង​វត្ត​មួយ​ចំនួន​ចេញ​ដើម្បី​យក​ទីធ្លា សង់​ចេ​តី​យ៍ និង​សង់​របង ។​

ព្រះ​តេ​ជ្ជ​គុណ មិន​ទាន់​យល់​ស្រប​ទេ ដោយ​យល់​ឃើញ​ថា ដើមឈើ​ធំ​ៗទាំង​អស់នេះ មិន​ងាយ​ដាំ​បាន​ទេ ទំ​រាំ​ដើមឈើ​ដុះ​បាន​ដើម​ធំ​ៗ​បែប​នេះ សូម​ឲ្យ​រក​កន្លែង​ផ្សេង ដែល​គ្មាន​ដើមឈើ សង់​ចេ​តី​យ៍​ទៅ មិន​និក​ស្មានថា គណៈកម្មកា​រលោក​អាចារ្យ​ឃុបឃិត​គ្នា ហៅ​ឈ្មួញ​មក​កាប់​ដើមឈើ​លក់​ដូច្នេះ​ទេ ព្រះ​អង្គសោកស្តាយ​ណាស់​។​

ប្រភព​បន្ត​ថា គ្រាន់តែ​រយៈពេល​ជាង​២​ម៉ោង គឺ​ដល់​ម៉ោងជាង​១០​ព្រឹក ក្រុម​ឈ្មួញ​ជនជាតិ​វៀត​ណាម បាន​អារ​ដើមឈើ​ជា​កង់​ជា​កង់​លើកដាក់​លើ​ត្រាក់ទ័រ​ទើប​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន ជួយ​អន្តរាគមន៍​និង​បង្ក្រាប​។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ភ្លាម ​សមត្ថកិច្ច​ដាក់​កម្លាំង​មក​អន្តរាគមន៍​និង​ឃាត់​ក្រុម​ឈ្មួញ​វៀតណាម ​និង​វត្ថុ​តាង រួម​មាន​ត្រាក់ទ័រ ​និង​កំណាត់ឈើ នៅ​លើ​ត្រាក់ទ័រ រណារ ត្រង់​តឺ​ន័​រ ទៅ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន​ដើម្បី​សាកសួរ​តាម​នីតិវិធី​។

​ទាក់ទិន​ករណី​នេះ​ដែរ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ធ្លក បាន​ចេញ​សេចក្តី​បំភ្លឺ ក្រោយ​មានការ​តវ៉ាដោយ​ព្រះ​គេ​ជ្ជ​គុណចេញ​លិខិត​បំភ្លឺ​ថា អាត្មាភាព​យើងខ្ញុំ​ជា​ព្រះ​គ្រូ​ចៅអធិការ​គណៈកម្មការ​អាចារ្យវត្ត​ព្រៃ​ធ្លក​បាន​ឯកភាព​គ្នា តាម​រយៈ​ការ​ប្រំ​ជុំ ​កាលពី​ថ្ងៃ​ទី​៥ ​ឧសភ ២០២៥ ដោយ​ឯកភាព​គ្នាកាប់​ដើម​ស្វាយ​មួយ​ចំនួនក្បែររ​បង​ខាងកើត គោលបំណង​ត្រៀម​ទីតាំង​សម្រាប់​កសាង​ផ្សេង​ៗ​មាន​ចេតិយ​ជាដើម​ និង​របង​ផ្នែក​ខាងកើត​របស់​វត្ត​នៅ​ពេល​ខាង​មុខ​។​ ហើយ​ក៏​មិន​បាន​កាប់​ទាំងអស់​ដែរ​ គឺ​កាប់​តែ​ដើមឈើ​ដែល​ប៉ះពាល់​ប៉ុណ្ណោះ​។​

ទាក់ទិន​ករណី​នេះ​ដែរ​ មហាជន និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ព្រៃ​ធ្លក មិន​ទាន់​អស់ចិត្ត​ចំពោះ​ទ​ង្វើ​របស់​គណៈកម្មការ​អាចា​រ្យវត្ត​ដែរ បើ​ពិតជា​មាន​គម្រោង​សង់​ចេតិយ និង​សង់​របង​មែន​ គួរ​ណាស់​ប្រកាសប្រាប់​ប្រជា​ពុទ្ធបរិស័ទ​ឲ្យ​បានដឹង មិនមែន​ហៅ​ឈ្មួញ​លក់​ឲ្យ​វៀតណាម​មកអាររ​​លំ​លើកដាក់​លើ​ត្រាក់ទ័រ​ ហើយ​ពេល​ប្រជា​ពុទ្ធបរិស័ទ​តវ៉ា ទើប​បំភ្លឺ​ជា​ក្រោយ​ គឺ​គ្រាន់តែ​លុប​កំហុស​ឲ្យ​គណៈកម្មការ​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ