ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​០៦​នាក់ តែងតែ​អុកឡុក​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

1 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ បាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង ចំនួន​០៦​នាក់ ដែល​តែងតែ​បង្ក​ការ​អុកឡុក…

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ បាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង ចំនួន​០៦​នាក់ ដែល​តែងតែ​បង្ក​ការ​អុកឡុក និង​បង្ក​របួស​ស្នាម​ដល់​អ្នក​ធ្វើ​ដំណើរ នៅ​ក្រុង​កំពង់ឆ្នាំង និង​នៅ​ស្រុក​រលាប្អៀរ ។

លោក​វរសេនីយ៍ឯក ពេជ្រ រ៉ី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង​៦​នាក់​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពួក​គេ​អុកឡុក និង​ដេញ​កាប់​ជន​រង​គ្រោះជា​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​នៅ​ពេល​យប់ ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ ។

លោក​វរសេនីយ៍ឯក ពេជ្រ រ៉ី បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​កន្លង​មក​ថ្មី​ៗ​នេះ ក្រុម​ក្មេង​ទំនើង​នេះ​ដែល​មាន​ច​រិ​ក​កាច​សាហាវ បាន​បង្កហេតុ​ចំនួន​០៤​ករណី បណ្តាល​អោយ​ជន​រង​គ្រោះ ០៥​នាក់ បាន​រង​របួសធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ ចំនួន​០៤​គ្រឿង ។

ក្រុម​ក្មេង​ទំនើង​ទាំង ៦​នាក់ រួម​មាន ៖
១. ឈ្មោះ​លន វុ​ទ្ឋី អាយុ ២៣​ឆ្នាំ​,
២. ឈ្មោះ ភោគ លី​ហៀ​ង អាយុ ១៩​ឆ្នាំ​,
៣. ឈ្មោះ រី​ម ភារៈ អាយុ ១៨​ឆ្នាំ​,
៤. ឈ្មោះ មាស ណា​រី អាយុ ១៨​ឆ្នាំ​,
៥.​ឈ្មោះ ស៊ន វិសាល អាយុ ១៨​ឆ្នាំ​,
៦. ឈ្មោះ ឌី ចាន់​រាត្រី អាយុ ២២​ឆ្នាំ ។ ពួក​គេ​ទាំង​៦​នាក់ មាន​ទីលំនៅ​ក្នុង​ឃុំ​គោក​បន្ទាយ និង​ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ទាំង​៦​នាក់ សុទ្ធសឹងតែ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ