ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ រឹបអូស​វត្ថុ​តាង​ដុត​បំផ្លាញ​ចោល​នឹង​កន្លែង

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ លោក​វរសេនីយ៍ឯក ឡុ​ង យោធា​វី​រៈ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ សហការ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល កម្លាំង​សរុប​ចំនួន ០៧​នាក់ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​០១​ករណី…

ខេត្តបាត់ដំបង ៖ លោក​វរសេនីយ៍ឯក ឡុ​ង យោធា​វី​រៈ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ សហការ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល កម្លាំង​សរុប​ចំនួន ០៧​នាក់ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​០១​ករណី កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ចំបាប់​ញុំ អតីត​ឡូត៍​នេសាទ​លេខ ០១​បាត់ដំបង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

សមត្ថកិច្ច​បាន​ប្រើប្រាស់​សម្ភារ​ក្នុង​កិច្ច​ប្រតិបត្តិការ​រួម​មាន កាណូត​ចំនួន ០៣​គ្រឿង ដោយ​បង្ក្រាប​បាន រួម​មាន ៖
-​សាច់​មង​ប្រវែង ៦០០​ម៉ែត្រ
-​ឡុ​ក​សម្រាប់​ចាប់​ត្រី​ចំនួន ១​គ្រឿង
-​ប្រលែង​ត្រី​ចំរុះ​ចំនួន ៣០​គីឡូក្រាម ។

ចំពោះ​ករណី​នេះ រាល់​វត្ថុ​តាង​ដែល​បង្ក្រាប​បាន​សមត្ថកិច្ច​កាប់​បំផ្លាញ និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង ដោយឡែក​ជនល្មើស បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ