ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្វឹក​ឆ្នើម​វៀតណាម មិន​ចាប់អារម្មណ៍​ក្នុង​ការ​ដឹកនាំ​ឥណ្ឌូ​ណេ​ស៊ី​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

​វៀតណាម​ ៖ អ្នកចាត់ការ​ជនជាតិ​កូរ៉េ​ខាងត្បូង ​លោក Park Hang Seo បាន​បដិសេធ​ពាក្យ​

​វៀតណាម​ ៖ អ្នកចាត់ការ​ជនជាតិ​កូរ៉េ​ខាងត្បូង ​លោក Park Hang Seo បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា គាត់​បាន​ទទួល​ការ​ផ្តល់​ជូន​សំណើរ​ណាមួយ​ពី​សមាគម​បាល់ទាត់​ឥណ្ឌូ​នេ​ស៊ី (PSSI) ដើម្បី​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​។

លោក Park Hang Seo បច្ចុប្បន្ន​មិន​ត្រូវ​បាន​ភ្ជាប់​ទំ​នាក់​ទំនង​ជាមួយ​ក្រុម​ណាមួយ​ឡើយ បន្ទាប់​ពី​បាន​បញ្ចប់​ភារកិច្ច​ចុង​ក្រោយ​របស់​គាត់​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ក្នុង​ការ​ប្រកួត AFF Mitsubishi Electric Cup ឆ្នាំ 2022 ។ គ្រូបង្វឹក​រូប​នេះ​បាន​ចែកផ្លូវ​គ្នា​ពី​ប្រទេស​វៀតណាម​ជា​ផ្លូវការ​បន្ទាប់​ពី​ចំណាយពេល​នៅ​ទីនោះ​រយៈពេល​៥​ឆ្នាំ ក្នុង​ការ​ដឹកនាំ​ក្រុម​ឈុត​ធំ និង​អា​យុ​ក្រោយ​២៣​ឆ្នាំ​វៀតណាម ហើយ​គាត់​មិន​មាន​គម្រោង​នឹង​ចូល​និវត្តន៍​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង YTN លោក Park Hang Seo បាន​លើក​ឡើង​ថា​លោក​នឹង​មិន​ជំនួស​តំណែង​លោក Shin Tae Yong ជា​គ្រូបង្វឹក​របស់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​បច្ចុប្បន្ន​នោះ​ទេ​។ «​វា​នឹង​មិនកើត​ឡើង​ទេ​។ Shin Tae Yong ធ្វើ​បាន​ល្អ​ណាស់​នៅ​ទីនោះ​។ ខ្ញុំ​មិន​ដែល​គិត​ចង់​ជំនួស​គាត់​ទេ​» ។

ទំនាក់ទំនង​រវាង​គ្រូបង្វឹក​ទាំង​ពីរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​គេ​និយាយ​ថា​មិនល្អ​ក្នុងអំឡុងពេល​ប្រកួត AFF Cup​។ ជាក់ស្តែង Shin Tae Yong ត្រូវ​បាន​គេ​មើលឃើញ​ថា​បដិសេធ​មិន​ចាប់ដៃ​ជាមួយ Park Hang Seo បន្ទាប់​ពី​ការ​ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី​។ «​ទំនាក់ទំនង​របស់​យើង​នៅ​ពេល​នេះ​ល្អ បើ​ទោះបីជា​នៅ​កូរ៉េ​ក៏​ដោយ​។ យើង​គ្រាន់តែ​ជាស​ត្រូវ​នៅ​លើ​ទីលាន​ដើម្បី​ផ្តល់​អ្វី​ដែល​ល្អ​បំផុត​ដល់​ក្រុម​នីមួយ​ៗ​។ យើង​ជា​ជនរួមជាតិ​ធ្វើការ​នៅ​បរទេស​។ ដូច្នេះ គ្មាន​ហេតុផល​ណា​សម្រាប់​ការ​ល្អក់កករ​ឡើយ ហើយ​យើង​តែងតែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ វា​មិន​សំខាន់​ថា​យើង​ឈ្នះ ឬ​ចាញ់​នោះ​ទេ យើង​គ្រាន់តែ​ចង់​បញ្ចប់​ការ​ប្រកួត​ជា​ធម្មតា​ប៉ុណ្ណោះ​» Park Hang Seo បាន​បន្ថែម​។

អ្នកចាត់ការ​វ័យ ៦៤​ឆ្នាំ​រូប​នេះ នឹង​សម្រេច​ទិស​ដៅ​អនាគត​របស់​គាត់​នា​ពេល​ខាង​មុខ បន្ទាប់​ពី​ពិភាក្សា​ជាមួយ​គ្រួសារ​របស់​គាត់​។

ទោះជា​យ៉ាងណា​ក៏​ដោយ Park Hang-seo ក៏​បាន​ទទូច​ថា​គាត់​បដិសេធ​ប្រសិនបើ​មានការ​ផ្តល់​ជូន​ពី​កូរ៉េ​ខាងត្បូង ឬ​វៀតណាម ដោយសារ​តែ​គាត់​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នោះ​។ «​ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា​ខ្ញុំ​នឹង​មិន​ធ្វើ​ជា​គ្រូបង្វឹក​នៅ​កូរ៉េ​ខាងត្បូង និង​វៀតណាម​ទេ​។

នៅ​ប្រទេស​វៀតណាម ខ្ញុំ​ធ្លាប់​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រួច​ហើយ ហើយ​គ្មាន​ចេតនា​យក​តំណែង​នេះ​ទៅ​កន្លែង​ផ្សេង​ទេ​។ លោក​បាន​បន្ថែម​ថា​៖ «​នៅ​ប្រទេស​កូរ៉េ យុវជន និង​មិត្ត​ភ័ក្តិ​ជា​ច្រើន​របស់ខ្ញុំ​គឺ​ល្អ​ជាង​ខ្ញុំ ដូច្នេះ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​មាន​អ្វី​ពិសេស​ដើម្បី​ធ្វើ​នៅ​ស្រុក​កំណើត​របស់ខ្ញុំ​ទេ​»៕ (​ដកស្រង់​ពី​៖vocket) (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ