ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​លី​គ​ខាប់​កម្ពុជា នឹង​ចាប់ឆ្នោត​ចែក​ពូ​ល​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​!

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Cambodian League Cup 2023 នឹង​ឈាន​ដល់​ការ​ចាប់ឆ្នោត​

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Cambodian League Cup 2023 នឹង​ឈាន​ដល់​ការ​ចាប់ឆ្នោត​បែងចែក​ពូ​ល​នៅ​រដូវ​កាល​ថ្មី​នៅ​ថ្ងៃ​ទី​២៦ មក​រា ស្អែក​នេះ វេលា​ម៉ោង​០៣៖០០​នាទី​រសៀល នេះ​បើ​តាម​ការ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា CPL ។

ការ​ចាប់ឆ្នោត​បែងចែក​ពូ​ល Cambodian League Cup 2023 រដូវ​កាល​នេះ​មាន​១៤​ក្លិប​មក​ពី​លី​គ​កំពូល និង​លី​គ​ទី​២ ដែល​នឹង​ត្រូវ​បែងចែក​ការ​ចាប់ឆ្នោត​ជា​២​ពូ​ល ក្នុង​មួយ​ពូ​ល មាន​៧​ក្រុម ដែល​ការ​រៀបចំ​ចាប់ឆ្នោត​បួន Pot មាន Pot 1,2,3 និង​Pot4 តាម​ចំណាត់ថ្នាក់​ក្លិប​នីមួយ​ៗ​ប្រកួត​ក្នុង​លី​គ កាលពី​រដូវ​ល​កាល​ឆ្នាំ​២០២២ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី CPL មក​កាន់​កោះសន្តិភាព ។

នេះ​ជា​រដូវ​កាល​ទី​៣​ហើយ ដែល​ការ​ប្រកួត​លី​គ​ខាប់​កម្ពុជា​ត្រូវ​បាន​ដំណើរការ​ប្រកួត ដោយ​លើក​ទី​១​កាលពី​ឆ្នាំ​២០២១ មិន​បាន​ដំណើរការ​ដល់​បញ្ចប់​រដូវ​កាល​ឡើយ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ និង​ឆ្នាំ​២០២២ ក្លិប​ភ្នំពេញ​ក្រោ​ន​ជា​ម្ចាស់​ជើងឯក ក្រោយ​ឈ្នះ​វិសាខា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ សម្រាប់​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០២៣​នេះ​វិញ នឹង​ដំណើរការ​ប្រកួត​ចុង​ស​ប្ដា​ហ៍​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៥ ខែមិថុនា​ឆ្នាំ​២០២៣ នេះ​បើ​តាម​កាលវិភាគ​ព្រាង​ប្រចាំ​រដូវ​កាល​របស់ Cambodian Premier League ៕ (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ