ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​ម្នាក់ នឹង​មក​ដឹកនាំ​ក្លិប​មួយ​នៅ​លី​គ​បាល់ទាត់​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ​៖​ បុរស​សញ្ជាតិ​អង់គ្លេស​លោក Callum Brooks នឹង​ចូល​មក​កាន់​ដំណែង​ជា​គ្រូបង្វឹក​

​រាជធានីភ្នំពេញ​ ​៖​ បុរស​សញ្ជាតិ​អង់គ្លេស​លោក Callum Brooks នឹង​ចូល​មក​កាន់​ដំណែង​ជា​គ្រូបង្វឹក​សមាជិក​លី​គ​ទី​២​កម្ពុជា Cambodian League 2 ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប Next Step FC សម្រាប់​រដូវ​ថ្មី​ឆ្នាំ​២០២៣/២៤​នេះ បើ​តាម​ការ​បង្ហាញ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក​។

លោក Callum Brooks កាន់​អាជ្ញាប័ណ្ណ​បង្វឹក​បាល់ទាត់​កម្រិត FA B Licence ដោយ​លោក​ធ្លាប់​មានបទពិសោធន៍​ការងារ​ជា​គ្រូបង្វឹក​នៅ​ប្រទេស​កំណើត​ជាមួយ Portland United, Hamworthy United ,Christchurch និង​ចុង​ក្រោយ​ដឹកនាំ Dorchester Town FC ដែល​ជា​ក្លិប​ដែល​កំពុង​លេង​ក្នុង​កម្រិត​ទី​៨ នៃ​លី​គ​បាល់ទាត់​អង់គ្លេស​។

សម្រាប់​ក្លិប​បាល់ទាត់​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប Next Step FC ជា​ក្លិប​ដែល​ចូល​លេង​ពានរង្វាន់​អាជីព​កម្រិត​ទី​២ កម្ពុជា​កាលពី​រដូវ​កាល​មុន ដោយ​បញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១១ ក្នុង​ចំណោម​ក្រុម​ទាំង​១២ ហើយ Next Step ប្រើប្រាស់​កីឡដ្ឋាន​ហនុមាន ជា​ទឹកដី​របស់​ខ្លួន​ដែល​ដាក់​អ្នក​ទស្សនា​បាន​ជាង ៥,០០០​នាក់ ។ ពួក​គេ​មាន​ប្រធាន​សញ្ជាតិ​អង់គ្លេស គឺ​លោក Charlie Pomroy ដែល​រដូវ​កាល​មុន​មាន​នាទី​ជា​គ្រូបង្វឹក​ផង​ដែរ​៕ (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ