ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​បារម្ភ​រឿង​ថៃ​មិន​បញ្ជូន​អត្ត​ពលិកម​ក​ប្រកួត «​គុន​ខ្មែរ​» នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃនេះ (២៥​មក​រា​) នៅ​សល់​ពេល​ត្រឹមតែ​៩៨​ថ្ងៃ​ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍​

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃនេះ (២៥​មក​រា​) នៅ​សល់​ពេល​ត្រឹមតែ​៩៨​ថ្ងៃ​ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ នឹង​ឈាន​ចូល​មក​ដល់​ហើយ ។

អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ពេលនេះ គឺ​កម្ពុជា​បាន​សម្រេច​ផ្លាស់​ប្តូរ​ឈ្មោះ​កីឡា
ប្រដាល់​ពី «​មួយ​ថៃ​» ទៅ​ជា «​គុន​ខ្មែរ​» ធ្វើ​ឱ្យ​ខាង​សហព័ន្ធ​កីឡាប្រដាល់ «​មួយ​ថៃ​» ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​បាន​បញ្ជាក់​ថា ថៃ​នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក Muay Thai ទៅ​ចូលរួម​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​ទេ ដោយ​ព្រមាន​ថា ប្រទេស​ណា​ដែល​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត«​គុន​ខ្មែរ​» ក្នុង​ស៊ី​ហ្គេ​ម​នេះ នឹង​ត្រូវ​ហាមប្រាម​ពី​សហព័ន្ធ Muay Thai អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ
ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​ស៊ី​ហ្គេ​ម
មិន​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេចចិត្ត​ពីប្រទេស​ថៃ​រឿង​មិន​ប​ញ្ចូ​ន​អត្ត​ពលិកម​ក​នោះ​ទេ ដោយ​នោះ​គឺជា​សិទ្ធិ​របស់​គេ ហើយ​កម្ពុជា​ក៏​នឹងត្រៀម​រៀបចំ​ការ​ប្រកួត​«​គុន​ខ្មែរ​»​ឱ្យ​ខាង​តែ​បាន
ដែរ ។ ទោះជា​យ៉ាងនេះ​ក្តី មក​ដល់​ពេល​នេះ​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា មាន​ប្រទេស​ចំនួន ៦ ហើយ
បាន​សម្រេចចិត្ត​ចូលរួម​ប្រកួត​គុន​ខ្មែរ ដោយ​ប្រទេស​ទាំងនោះ​រួម​មាន ឥណ្ឌូ​ណេ​ស៊ី វៀតណាម
ហ្វី​លី​ពី​ន ឡាវ មី​យ៉ា​ន់​ម៉ា និង​ម៉ា​ឡេ​ស៊ី​។ បន្ថែមពីលើ​នេះ លោក​អគ្គលេខាធិការ CAMSOC ក៏​បាន​បង្ហើប​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ ២០២៥ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ កម្ពុជា​ក៏​នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត «​មួយ​ថៃ​» ដូច​គ្នា​។

សូម​ជម្រាប​ថា បញ្ហា​ប្រទាំង​ប្រទើស​គ្នា​ជុំវិញប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​មួយ​ថៃ​នេះ បាន​ក្លាយ
ជា​បញ្ហា​ចាក់​ឫស​យ៉ាង​ជ្រៅ ដែល​ពិបាក​ដោះស្រាយ ពោល​គឺ​តែងតែ​មានការ​ជជែក​វែកញែក និង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ភាគី​ថៃ ដែល​ចោទ​មក​កម្ពុជា​ថា បាន​លួច​ចម្លង​ប្រដាល់​របស់​ខ្លួន ។

ជាក់ស្តែង​ថ្មី​ៗ​នេះ គ្រាន់តែ​កម្ពុជា​ផ្លាស់​ប្តូរ​មក​ប្រើ​វិញ្ញាសា​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ ស្រាប់តែ​ថៃ​ព្រមាន​មិន​ចូលរួម​ប្រកួត ព្រោះតែ​មិន​ប្រើ​ពាក្យ​មួយ ឬ​មួយ​ថៃ ដែល​នេះ​បង្ហាញ​ពី​ចេតនា​មិនល្អ​សម្រាប់​ភាគី​ថៃ​មក​លើ​កម្ពុជា ។

ទោះបីជា​យ៉ាងណា ទាំង​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ស្រាវជ្រាវ​បរទេស ជា​ពិសេស​អ្នក​ស្រាវជ្រាវ​ដែល​ជា​ជនជាតិ​ថៃ​តែ​ម្ដង​ពិតជា​បានដឹងច្បាស់​ថា កីឡា​គុន​ខ្មែរ​នេះ បាន​កើតឡើង​និង​មាន​វត្ត​មាននៅ​ក្នុង​អាណាចក្រ​ខ្មែរ​តាំងពី​បុរាណកាល រាប់​សិប​សតវត្ស​មក​ហើយ ពោល​គឺ​តាំងពី​មិនទាន់​កកើត​ប្រទេស​ថៃ​មក​ម្ល៉េះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ