ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​​​​​​​​​​​ពិត​ទេ? លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ប្រុង​ដោះ​លែង​យុវជន​ម្នាក់​ឱ្យ​មាន​សេរីភាព ក្រោយ​មាន​ការ​​រត់ការ​ពី​សាច់ញាតិ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ដែល​ប្រដាប់​ដោយ​កាំ​បិ​.​ត​ផ្គាក់​បាន​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​​កា​.​ប់​កម្ទេច​ម៉ូតូ​ដែល​ចត​ទុក​នៅ​កា​រ៉ា​ស់​សាំង​ភី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​លេខ​៤១ ស្ថិត​នៅ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ដែល​ប្រដាប់​ដោយ​កាំ​បិ​.​ត​ផ្គាក់​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​កា​.​ប់​កម្ទេច​ម៉ូតូ​ដែល​ចត​ទុក​នៅ​កា​រ៉ា​ស់​សាំង​ភី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​លេខ​៤១ ស្ថិត​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ពេល​នេះ​ស្រាប់តែ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា សាច់ញាតិ​របស់​ក្រុម​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​ជា​ច្រើន​នាក់ អាច​នឹង​ត្រូវ​បាន​ចៅក្រម​​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ម្នាក់​ជា​ថ្នូរ​នឹង​លុយរាប់​ពាន់​ដុល្លារ​។

ការ​លេចឮ​ពាក្យ​ចចាមអារ៉ាម​នេះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ដោយ​ខ្លះ​លើក​ឡើងជា​សំណួរ​ថា តើ​ករណី​នេះ​ចៅក្រម​អាច​ប្រើ​ឆន្ទានុសិទ្ធិ​ដោះ​លែង​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់​នោះ​ដែរ​ឬ​យ៉ាងណា? បើ​ពេល​ធ្វើ​សកម្មភាព គឺ​ធ្វើ​ទាំង​ហ្វូង​បែប​នេះ​។

បើ​តាម​ប្រភព​ដែល​ស្និទ្ធស្នាល​បាន​បង្ហើប​ផង​ដែរ​ថា ជនសង្ស័យ​ឈ្មោះ សាំង វិសាល ម្នាក់ ក្នុង​ចំណោម​​ជនសង្ស័យ​ដទៃ​ទៀត គឺជា​កូន​អ្នកមាន​ស្តុកស្ដម្ភ​គួរសម​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ធ្វើ​សកម្មភាព​រួច​។

មហាជន​កំពុង​រង់ចាំ​មើល​ថា តើ​លោក​ចៅក្រម​ដែល​កាន់​រឿង​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​០៧ ចុះ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៣ ហ៊ាន​សម្រេច​ដោះ​លែង​ជនសង្ស័យ​ឈ្មោះ សាំង វិសាល នោះ​ដែរ​ឬទេ? បើ​សិនជា​លោក​ចៅក្រម ហ៊ាន​ដោះ​លែង​ជនសង្ស័យ​នោះ​មែន មាន​ន័យ​ថា អ្វី​ដែល​ប្រភព​បង្ហើប​ប្រាប់ គឺជា​ការ​ពិត​ហើយ​។

ដោយឡែក​មន្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​តុលាការ​មួយ​រូប បាន​និយាយ​ថា ករណី​សមត្ថកិច្ច​ឃាត់​មក​ទាំង​ហ្វូង​បែប​នេះ គ្មាន​អ្នក​ណា​ហ៊ាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ​។ បើ​ទោះបីជា​បាន​លាភសក្ការៈ​ប៉ុន្មាន​ក៏​ដោយ ក៏​គេ​មិន​ដែល​រវល់​ដែរ​។ ម្យ៉ាង​ឈ្មោះ សាំង វិសាល​នេះ មាន​មេធាវី​ការពារ​ផង មាន​អ្នក​រត់ការ​ឆ្វេ​ច​ឆ្វាច​ផង គឺ​មិន​យកចិត្តទុកដាក់​ឡើយ​។ ហើយ​រឿង​ជនសង្ស័យ​ឈ្មោះ សាំង វិសាល គឺជា​ជន​ដៃដល់​មួយ​រូប ក្នុង​ចំណោម​ជា​ច្រើន​រូប ដូច្នេះ​គេ​មិន​អាច​ធ្វើ​អ្វី​តាម​ការ​ចង់បាន​របស់​សាច់ញាតិ​ជនសង្ស័យ​នោះ​ទេ​។ បើ​ទោះជា​យ៉ាងណា​ក្តី នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ក្រៅផ្លូវការ​តែ​ប៉ុណ្ណោះ មិន​អាច​យក​ជា​ការ​បាន​ឡើយ​។

សូម​រំលឹក​ថា នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​០០​និង​០៥​នាទី កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង បាន​ទទួលយក​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុត សា​វិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពី​នគរបាល​ស្រុក​អង្គស្នួល ពាក់ព័ន្ធ​ករណី​កា​.​ប់​បំផ្លិចបំផ្លាញ​ម៉ូតូ​ចំនួន​៣​គ្រឿង និង​ពាក់ព័ន្ធ​ឃា​.​ត​កម្ម​លើ​ស្ពាន​គុណគ្រូ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២​។ ដោយ​ក្នុង​នោះ​រួម​មាន ៖

១- ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ 1M.8585 ខូចខាត​បែក​ចង្កៀង​មុខ កុង​ទ័​រ និង​ដាច់​ផ្លា​ក​លេខ ដែល​ជា​របស់​ឈ្មោះ សួង ភក្ដិ​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

២- ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ឡើង​តែម​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​លេខ ភ្នំពេញ 1GM.3616 បែក​ក្បាំងមុខ កុង​ទ័​រ និង​ចង្កៀង​ក្រោយ ដែល​ជា​របស់​ឈ្មោះ អន ទ្រី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

៣- ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IU.5385 បែក​ក្បាំងមុខ ចង្កៀង​មុខ និង​កុង​ទ័​រ ដែល​ជា​របស់​ឈ្មោះ ផល មេ​សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល នៅ​ចំណុច​កា​រ៉ា​ស់​សាំង PTT ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​២១ និង​១០​នាទី​ថ្ងៃខែ​ខាងលើ​។

បន្ទាប់​មក​ដោយ​មានការ​ចង្អុល ដឹកនាំ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ពី​លោក​ជំទាវ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​យោង​តាម​ចម្លើយ​របស់​ឈ្មោះ សុត សា​វិ​ន ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២២ ក៏​បាន​សហការ​ជាមួយ​ការិយាល័យ​កំ​រឹត​ធ្ងន់​ស្រុក​អង្គស្នួល នគរបាល​ស្រុក​កណ្ដាលស្ទឹង បន្ត​ឃាត់​បក្សពួក​បាន​ចំនួន​៨​នាក់​បន្ថែម​ទៀត រួម​មាន ៖

១- ឈ្មោះ ចេ​ង សុវណ្ណ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ឃា​.​ត​កម្ម​លើ​ស្ពាន​គុណគ្រូ​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២​។
២- ឈ្មោះ ប៉ា​ង បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់​ភូមិ​ក្រាំង​រលួស ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ក​/​ណ ពាក់ព័ន្ធ​កា​.​ប់​ម៉ូតូ​កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​៤១ ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល​។
៣- ឈ្មោះ ពុទ្ធា រិ​ទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​ភូមិ​ព្រៃ​ក​ន្ទ្រា ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ក​/​ណ​ពាក់ព័ន្ធ​ករណី​ឃា​.​ត​កម្ម​លើ​ស្ពាន​គុណគ្រូ​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២​។
៤- ឈ្មោះ គឿ​ន ថុ​នា ហៅ​ថុ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ក​/​ណ​៣០/១២/២២​។
៥- ឈ្មោះ ណា​ក់ និ​ត ហៅ​ឌិ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់​ភូមិ​កប់​ចន្លុះ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ក​/​ណ ៣០/១២/២២​។
៦- ឈ្មោះ សាត ប្រុស​ពៅ ហៅ​កុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ក​/​ណ ៣០/១២/២២​។ ៧- ឈ្មោះ សាំង វិសាល ហៅ​បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​ភូមិ​ស្វាយ​ឧត្ដម ឃុំ​សំរោង​​លើ ស្រុក​អង្គស្នួល ក​/​ណ ៣០/១២/២២ ។

លុះ​នៅ​ថ្ងៃ​ទី​១ ខែមករា ២០២៣ បន្ត​ឃាត់​ឈ្មោះ រី វាសនា ហៅ​ស្នា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក​ន្ទ្រា ឃុំ​រលាំង​កែន ខេត្តកណ្ដាល ករណី​១៨/៦/២២​។ ដែល​សរុប​២​ករណី (​ពាក់ព័ន្ធ​ករណី​ឃា​.​ត​កម្ម​លើ​ស្ពាន​គុណគ្រូ​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ និង​ករណី​កា​.​ប់​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​៤១ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង​) និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ ហើយ​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា ម៉ូតូ​៣​គ្រឿង​, កាំ​បិ​.​ត​ផ្គាក់​២, ទូរស័ព្ទ​ចំនួន​២​គ្រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ