មូលហេតុនៅពីក្រោយការជ្រើសរើសយក Chelsea របស់ Morata
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធ Alvaro Morata បានប្រាប់ថា ខ្លួនគិតចង់មកលេងឲ្យក្លឹបតោខៀវ Chelsea តាំងពីចុះកុងត្រាជាមួយនឹងក្លឹប Stamford Bridge មកម្ល៉េះ ។

គេធ្លាប់តែគិតថា កីឡាករមួយរូបនេះនឹងចុះកុងត្រាជាមួយនឹងក្លឹបបិសាចក្រហម តែមិននឹកស្មានសោះថា បែរជាមកចូលក្នុងក្លឹបតោខៀវទៅវិញ ។ Chelsea បានប្រកាសកាលពីថ្ងៃពុធនេះថា Morata បានចុះកុងត្រាជាមួយនឹងខ្លួនបានសម្រេចហើយ ។
Morata បានប្រាប់ថា ៖ “ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ព្រោះខ្ញុំនឹងបានលេងឲ្យ Chelsea នៅថ្ងៃស្អែក ដែលជាក្លឹបខ្ញុំចង់លេងអស់ពេលដ៏យូរណាស់មកហើយ ។ ខ្ញុំមិនសោកស្តាយអ្វីទាំងអស់ ទោះបីជាខ្ញុំបានឈ្នះចំនួនបួនដងនៅ Real Madrid ក៏ដោយ ។ អ្វីដែលខ្ញុំគិតពេលនេះ គឺការពាក់អាវ Chelsea ហើយចូលលេងនៅរដូវកាលក្រោយ ។ ”
ជាពិសេស Morata បង្ហើបថា មូលហេតុដែលលោកចូល Chelsea គឺដោយសារតែនាយកចាត់ការទូទៅ Antonio Conte ។ នេះអាចមកពីលោក Conte ធ្លាប់ធ្វើនៅក្លឹប Juventus ដែលក៏ជាក្លឹបចាស់របស់ Morata ដែរ ៕
ចែករំលែកព័តមាននេះ