ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អនាម័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នាំ​គ្នា​សម្អាត​ជា​រៀងរាល់ថ្ងៃ មិន​ថា ថ្ងៃ​បុណ្យ​សកល ឬ ចូល​ឆ្នាំ​ឡើយ

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៥​ល្ងាច លោក​អ្នក​នាង​

​ខេត្ត​សៀម​រា​ប ៖ ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៥​ល្ងាច លោក​អ្នក​នាង​តែងតែ​បានឃើញ​សកម្ម​ភាព​ជា​ច្រើន​របស់​ក្រុម​អ្នក​សម្អាត​អ​នា​ម័​យ​បរិស្ថាន នៅ​តាម​ប្រាសាទ​នានា ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

សកម្មភាព​ទាំងនោះ​រួម​មាន​ ការងារ​ប្រមូល​សំរាម បោសសម្អាត​តាម​ប្រាសាទ តាម​ដងផ្លូវ​សាធារណៈ តាម​តំបន់​ព្រៃឈើ កាត់​ស្មៅ ក​សិន្ធុ​ទឹក​។​ល​។ ដើម្បី​រក្សា​បាន​នូវ​សោ​ភ័ណ្ឌ​ភាព និង​អនាម័យ ធ្វើ​យ៉ាង​ណា​ឱ្យ​រមណីយដ្ឋាន​អង្គរ​ទាំងមូល ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

លោក ព្រះ ព្រិ​ប ប្រធាន​ក្រុមការងារ​សម្អាត​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត និង​ភ្នំ​បាខែង បានឱ្យ​ដឹង​ថា ​កាលពី​​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣ ម្សិញមិញ​នេះ​ថា ក្រុមការងារ​របស់​លោក​មាន​សមាជិក​ចំនួន​១៩​នាក់​តែងតែ​សម្អាត​កាក​សំណល់​ថ្មី​ៗ តាម​ធុងសំរាម និង តាម​ដងផ្លូវ បន្ទាប់​មក​ទើប​ចាប់ផ្តើម​ការ​បោសសម្អាត​សំរាម​ស្លឹកឈើ និង​ស្មៅ​នៅ​តាម​ដងផ្លូវ​នានា​។ លោក​បន្ត​ទៀត​ថា ការងារ​បោស សំអាត និង​បោចស្មៅ​តែងតែ​ធ្វើ​ឡើងជា​ប្រចាំ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ភ្នំ​បាខែង ប្រាសាទបក្សីចាំក្រុង​ជាដើម​។

ចំណែក​អ្នកស្រី អ៊ុត ញន ជា​អ្នក​បោស​សម្អាត​មួយ​រូប​បានឱ្យ​ដឹង​ថា រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដែល​អ្នកស្រី​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​ជា​អ្នក​បោសសម្អាត​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គរ និង​នៅ​តាម​ប្រាសាទ​មួយ​ចំនួន​ទៀត​។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មិន​ដែល​ខ្មាស​អៀន​ឡើយ​ក្នុង​ការងារ​ជា​អ្នក​បោសសម្អាត​នៅ​តាម​ប្រាសាទ ផ្ទុយ​ទៅ​វិញ​ អ្នកស្រី​សប្បាយ​រីករាយ ដែល​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​រមណីយដ្ឋាន​អង្គរ មាន​ភាព​ស្រស់​ស្អាត គ្មាន​ការ​បំពុល​ដោយ​សំរាម​គ្រប់​ប្រភេទ​។

អ្នកស្រី​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​តាម​ប្រាសាទ​នានា​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ជាមួយ​ក្រុមការងារ​សម្អាត ដោយ​ពួក​គាត់​មិន​បាន​បោះចោល​សំរាម​ពាស​វា​ពាល​កាល ដូច​ពេល​មុន​ឡើយ ក្នុង​នោះ​ពួក​គាត់​តែងតែ​កោត​ស​សើរ​អំពី​ការ​ខិត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​ថែរក្សា​អនាម័យ​នៅ​រមណីយដ្ឋាន​អង្គរ​។

បើ​ទោះបីជា​បច្ចុប្បន្ន ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ អំពី​ការ​ទុក ដាក់​សំរាម​មាន​ភាពល្អ​ប្រសើ​ក៏​ពិតមែន ប៉ុន្តែ​ក៏​នៅ​មាន​ករណី​តិចតួច ដែល​ភ្ញៀវ​ទេសចរ​តែងតែ​មើល​រំលង និង​មិន​បាន​ចូលរួម ដូច​ជា​៖ ការ​ញែក​ឬ​បោះ​សំរាម ទៅ​តាម​ធុងសំរាម​ដែល​មាន​សញ្ញា​បង្ហាញ និង​ការ​បោះ​ចោល​សំរាម​នៅ​ក្រោម​ដើម ឈើ​ក្រោយ​ពេល​សម្រាក​ឬ​អង្គុយ​លេង​រួច​ជាដើម​។ ដែល​បញ្ហា​ទាំងនេះ​ទាមទារ​ឱ្យ​មានការ​ចូលរួម​សហការ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​រមណីយដ្ឋាន​អង្គរ​នៅ​តែ​រក្សា​ភាព​ស្រស់​ស្អាត គ្មាន​សំរាម​គ្រប់​ប្រភេទ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ