ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីរាប់បាត្រ បង្សុកូល ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​កុសល​ជូន​វីរ​យុទ្ធ​ជន

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក

ខេត្តបាត់ដំបង ៖ វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​លោក ច័ន្ទ សុផល គណៈ​អភិបាលខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វ​ណ្ណះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក​សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង បាន​ដឹកនាំ​មន្ត្រីរាជការ​ចំនួន​ប្រមាណ​៥០០​នាក់ ចូលរួម​ក្នុង​ពិធីរាប់បាត្រ បង្សុកូល ប្រគេន​ព្រះសង្ឃ​ចំនួន​៣៨​អង្គ ដើម្បី​ឧទ្ទិស​កុសល និង​រៀបចំ​អដ្ឋិធាតុ​វីរ​យុ​ទ្ឋ​ជន​ពលី​ក្នុង​សម័យ​សង្គ្រាម​នៅ​បាត់ដំបង​ចំនួន​១.៧០៦​អដ្ឋិធាតុ ដាក់​នៅ​ក្នុង​វិមាន​រំលឹក​គុណ​វីរ​យុ​ទ្ឋ​ជន​ពលី​ខេត្តបាត់ដំបង ស្ថិត​នៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​-​ខេត្តបាត់ដំបង ដែល​គ្រោង​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​នា​ថ្ងៃ​ទី​២៧ ខែក្កកដា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ៕