ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo Jr. ហ្វឹកហាត់​ជាមួយ​ថ្នាល​យុវជន​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ឈុត​ក្រុម​លើស​អាយុ​ខ្លួន​ពីរ​ឆ្នាំ

1 ឆ្នាំ មុន

អារ៉ាប៊ី សាអ៊ូឌីត ៖ សារព័ត៌មាន The Sun របស់​អង់គ្លេស​បាន​រាយការណ៍​ថា កូនប្រុស​របស់ Cristiano

អារ៉ាប៊ី សាអ៊ូឌីត ៖ សារព័ត៌មាន The Sun របស់​អង់គ្លេស​បាន​រាយការណ៍​ថា កូនប្រុស​របស់ Cristiano Ronaldo គឺ​កីឡាករ Cristiano Ronaldo Jr. បាន​ហ្វឹកហាត់​ជាមួយ​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​ជាង​យុវជន​ថា្ន​ល​រូប​នេះ​ពីរ​ឆ្នាំ នៅ​ក្នុង Mahd Academy របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។

Cristiano Ronaldo ត្រូវ​បាន​បង្ហាញ​វត្តមាន​ផ្លូវការ ជា​កីឡាករ​របស់ Al Nassr កាលពី​ថ្ងៃ​ទី 3 ខែមករា ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ​កន្លះ​ជាមួយ​ក្រុម​នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League ។ របាយការណ៍​​ទទួល​​បាន វីរបុរស​ព័រ​ទុ​យ​ហ្គា​ល់ នឹង​រក​ចំណូល​បាន ២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រួម​ទាំង​លក្ខខណ្ឌ​ផ្សេង​ៗ ក្នុងអំឡុងពេល​គាត់​ស្នាក់​នៅ​ជាមួយ Al Nassr ។

Ronaldo បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ Al Nassr របស់​គាត់​កាលពី​ថ្ងៃ​ទី​២២ ខែមករា បន្ទាប់​ពី​បាន​រួចខ្លួន​លើ​ការ​ពិន័យ​ព្យួរ​ចំនួន​ពីរ​ប្រកួត​ដែល​បាន​ដាក់​លើ​គាត់​ដោយ FA កាលពី​ប្រកួត​ចុង​ក្រោយ​នៅ United ។

យោង​តាម​គេហទំព័រ The Sun ក្មេង​ប្រុស​អាយុ ១២​ឆ្នាំ​បាន​ចាក​ចេញពី​សាលា Manchester United នៅ​ពេល​ដែល​កិច្ចសន្យា​របស់​ឪពុក​របស់​គេ ត្រូវ​បាន​បញ្ចប់​ដោយ​ការ​យល់ព្រម​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​តាំងពី​ពេល​នោះ​មក​។

របាយការណ៍​បាន​ឲ្យុ​ដឹង​ថា Cristiano Jr. បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ Mahd Academy ដែល​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កីឡា​ជាតិ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ កីឡាករ​បាល់ទាត់​វ័យក្មេង​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មានឱកាស​ត្រលប់​ទៅ​សាលា​យុវជន​របស់​ក្លិប Real Madrid បើសិន​រូបគេ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ថ្នាល​យុវជន​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ Junior ត្រូវ​បាន​គេ​សន្មត់​ថា​ហ្វឹកហាត់​ជាមួយ​កីឡាករ​បាល់ទាត់​ក្នុង​ក្រុម​អាយុ ២​ឆ្នាំ​ពីលើ​រូបគេ​៕ (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ