ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិនយូរ​នោះ​ទេ តំបន់ឆ្នេរ​កម្ពុជា​ដែល​សណ្តូក​ពី​ខេត្ត​ព្រះ​សីហ​នុ កោះកុង កំពត ដល់កែប ដែល​មាន​ប្រវែង​សរុប​៤៣៥ គម​នឹង​មាន​គម្រោង​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ និង​សាងសង់​ដល់​ទៅ​៣​។​ជាមួយនឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​នេះ…

រាជធានី​ភ្នំពេញ ៖ មិនយូរ​នោះ​ទេ តំបន់ឆ្នេរ​កម្ពុជា​ដែល​សណ្តូក​ពី​ខេត្ត​ព្រះ​សីហ​នុ កោះកុង កំពត ដល់កែប ដែល​មាន​ប្រវែង​សរុប​៤៣៥ គម​នឹង​មាន​គម្រោង​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ និង​សាងសង់​ដល់​ទៅ​៣​។​ជាមួយនឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​នេះ គេ​រំពឹង​ថា​នឹង​ធ្វើ​អោយ​មាន​សន្ទុះ​ភ្ញៀវ​ទេសចរ​បរទេស ពិសេស​ចិន​ធ្វើ​ដំណើរ​មក​កាន់​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​។

គម្រោង​អាកាសយានដ្ឋាន​ទី​មួយ​ដែល​កំពុង​តែ​ដំណើរការ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​គ្រប់គ្រង​នឹង​ប្រតិបត្តិការ​ទទួល​ជើងហោះហើរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ដោយ​ក្រុមហ៊ុន Cambodia Airports ដែល​គេ​ដឹង​ថា ជា​អតីត​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ​របស់​បារាំង​។

អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​នៅ​កោះកុង ដែល​បាន​សាងសង់​ហើយ​ជា​ស្ថាពរ​ដោយ ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Chinese Tianjin Union Development Group នៅ​ក្នុង​តម្លៃ​ប្រមាណ​ជា​៣៥០​លាន​ដុល្លារ​។​និង​គម្រោង​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ នៅ​លើ​កោះ​រ៉ុ​ង ដោយ​ក្រុមហ៊ុន​Royal Group Koh Rong Development Company ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប នៅ​ក្រោម​ទុន ប្រមាណ​ជា​៣០០ លាន​ដុល្លារ​។

អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ គឺជា​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​មាន​ស្រាប់ និង​បន្សល់​ទុក​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ហើយ​ក្រោយមក​រាជរដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង និង​អភិ​វ​ឌ្ឈ​ន៍​ទៅ​ក្រុមហ៊ុន​បារាំង​ខាងលើ​ប្រតិបត្តិការ និង​ពង្រីក​ដោយ​រួម​ទាំង​បំពាក់​សេវាកម្ម និង​ឧបករណ៍​នានា ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​ហោះហើរ ដឹក​ជញ្ជូន អ្នកដំណើរ និង​ទំនិញ​។
ដោយឡែក​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​នៅ​កោះកុង​វិញ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ខាងលើ នៅ​តំបន់​តារា​សាគរ​នៅ​ក្នុង​ខេត្តកោះកុង ដោយ​មាន​ទុន​សរុប​ប្រមាណ​ជា ៣.៨០០ លាន​ដុល្លារ នៅ​លើ​ផ្ទៃដី​ទំហំ​រហូត​ដល់​ទៅ ៣.៦០០ ហត ដោយ​ទីនោះ​មាន​តាំងពី​រី​សត កន្លែង​វៃ​កូន​ហ្គោ​ល គម្រោង​អេកូ​ទេសចរណ៍ ផ្ទះ​លំហែ កំពង់​ផែ ។ និយាយ​ឲ្យ​ចំ​ទៅ​នោះ គឺជា​កន្លែង​តំបន់​អភិ​វ​ឌ្ឈ​ន៍​ឯកជន​មួយ​របស់​អ្នក​វិនិយោគទុន ចិន និង​អ្នក​ដែល​មាន​លុយ​។

សម្រាប់​គម្រោង​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​លើ​កោះ​រ៉ុ​ង​មិន​ទាន់​មាន​រូបរាង​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយ​ពិធី​ចុះហត្ថលេខា​មួយ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ នេះ​រវាង លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា និង​អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប គេ​ដឹង​ថា គម្រោង​នេះ​នឹង​លេច​រូបរាង​ឡើង​។

ពាក់ព័ន្ធ​នឹង​គម្រោង​នៅ​កោះ​រ៉ុ​ង​នេះ លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​ថ្លែង​ថា គម្រោង​អភិវឌ្ឍ​នេះ​ស្ថិត​ក្រោម​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ពហុ​បំណង​រួម​សម្រាប់​ក្រុង​កោះ​រ៉ុ​ង​ទាំងមូល ដែល​ជា​ការ​វិនិយោគ​របស់​វិស័យ​ឯកជន ហើយ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​តំបន់​តារា​សាគរ ពោល គឺ​ការ​វិនិយោគឯកជន​១០០​ភាគរយ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ពហុ​បំណង​។នេះ គឺជា​គម្រោង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មួយ ក្រោយ​ពេល​ដែល​កោះ​នេះ​បាន​ទទួល​សម្បទាន​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០៨ ដើម្បី​វិនិយោគ​កោះ​ដែល​មាន​ទំហំ​ធំ​ជាងគេ ទី​ពីរ​របស់​កម្ពុជា​រយៈពេល​៩៩​ឆ្នាំ ។

ឪ​គម្រោង​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ​ដល់​ទៅ​៣​គៀក​ៗ​គ្នា​បែប​នេះ​វា​ហាក់ដូចជា​សម្បើម​មែន ប៉ុន្តែ​គោលដៅ​របស់​ម្ចាស់​គម្រោង គឺ​បាន​កំណត់​រៀង​ៗ​ខ្លួន​ច្បាស់លាស់ ហើយ​គេ​ក៏​មិនមែន​ចេះ​តែ​សាងសង់​ដោយ​គ្មាន​ការ​សិក្សា​នោះ​ឡើយ​។​គម្រោង​ទាំងនេះ គឺ​សុទ្ធតែ​មាន​សង្គតិភាព (​ភាព​ស៊ីសង្វាក់​គ្នា​) ជាមួយនឹង​ចក្ខុវិស័យ​ផែនការ​គោលនយោបាយ និង​ទិស​ដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ច្បាស់លាស់​។

ជាមួយនឹង​ជើងហោះហើរ​ទៅ​កាន់​តំបន់​ទាំងនោះ​ដោយ​ផ្ទាល់​វា​នឹង​ធ្វើ​អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេសចរណ៍​តាម​ឆ្នេ​សមុទ្រ​ទាំងនោះ​។​ដូច្នេះ គម្រោង​ទាំងនោះ​នឹង​រុញច្រាន​កំណើន​ទេសចរណ៍​បរទេស​ទៅ​កាន់​តំបន់ឆ្នេរ​សមុទ្រ​ជា​ប្រាកដ​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ