ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​១០០​នាក់​ត្រូវ​សង្គ្រោះ​ចេញពី​ក្នុង​សណ្ឋាគារ ក្រោយ​អណ្ដាតភ្លើង​ឆាបឆេះ​ទូ​ហ្គេ​ម​បា.ញ់​ត្រី​នៅ​ជាន់​ផ្ទាល់​ដី​

1 ឆ្នាំ មុន
  • ព្រះសីហនុ

យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់​ចម្រុះ​ជាតិ​សាសន៍ បាន​ជាប់​គាំង​ក្នុង​សណ្ឋាគារ​ឡិ​មុន ខណៈ​ពេល​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​ចាប់ពី​ជាន់​ផ្ទាល់​ដី ហើយ​អគារ​នេះ គឺ​មាន​កម្ពស់​រហូតដល់

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់​ចម្រុះ​ជាតិ​សាសន៍ បាន​ជាប់​គាំង​ក្នុង​សណ្ឋាគារ​ឡិ​មុន ខណៈ​ពេល​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​ចាប់ពី​ជាន់​ផ្ទាល់​ដី ហើយ​អគារ​នេះ គឺ​មាន​កម្ពស់​រហូតដល់​៨​ជាន់​ឯណោះ ប៉ុន្តែ​ភ្លាម​ៗ​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​សង្គ្រោះ​បាន​ពេលវេលា​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​កន្លះ​យប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ ម្តុំ​ខាងក្រោយ​កាស៊ីណូ​ជិន​ប៉ី​១ ហើយ​សណ្ឋាគារ​ដែល​ឆេះ​នោះ​មានឈ្មោះ​ថា «​សណ្ឋាគារ​ឡិ​មុន​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម​ៗ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់​ក្រុង និង​ខេត្ត បាន​ចេញ​មក​កន្លែង​កើតហេតុ និង​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា ក្នុង​នោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ជាង​១០​គ្រឿង​ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ (​ដែល​ជា​រថយន្ត​ទឹក​មក​ពី​គ្រប់​អង្គភាព​) និង​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន ជាង​១០០​នាក់ និង​រង​របួស​២​នាក់ ។

សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ជាបឋម​ថា ករណី​អគ្គិភ័យ​ខាងលើ​នេះ គឺ​ឆាបឆេះ បណ្តាល​មក​ពី​ឆ្លង​ប្រព័ន្ធ​អគ្គិសនី ធ្វើ​ឱ្យ​ភ្លើង​ឆាបឆេះ​ទូ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង​នៅ​ជាន់​ផ្ទាល់​ដី ទើប​បណ្តាល​ឲ្យ​មាន​ផ្សែងហុយ​ចេញ​ឡើង​ខ្មួលខ្មាញ់​រហូត​ឆាបឆេះ​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ