ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! រកឃើញហើយ​ម្ចាស់​ពានរង្វាន់​បាល់ទាត់ ២៩ ធ្នូ ក្នុង​ក្រុង​សៀមរាប ឆ្នាំ​២០២២

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ឆ្លងកាត់​ទៅ​តាម​ការ​ប្រកួត​វិល​ជុំ និង​ធ្វើការ​ជម្រុះ​ទៅ​តាម​ពូ​ល ដែល​មាន​ក្រុម​

ខេត្ត​សៀម​រា​ប ៖ ឆ្លងកាត់​ទៅ​តាម​ការ​ប្រកួត​វិល​ជុំ និង​ធ្វើការ​ជម្រុះ​ទៅ​តាម​ពូ​ល ដែល​មាន​ក្រុម​កីឡាករ​មក​ពី​សង្កាត់​ទាំង​១២ របស់​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​បិទ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់ ២៩ ធ្នូ ក្រុង​សៀមរាប ឆ្នាំ​២០២២ ​កាលពី​​សៀ​ល​ថ្ងៃ​ទី ១៩ ខែ មក​រា ឆ្នាំ​២០២៣ នៅ​ក្លឹ​ប​បាល់ទាត់ ហនុមាន ក្រុង​សៀមរាប ដែល​មាន​កីឡាករ​ចូលរួម​ប្រកួត​សរុប ១៨០​នាក់ និង ថ្នាក់ដឹកនាំ​ក្រុម​៦០​នាក់​។

​ក្នុង​ពិធី​បិទ​ការ​ប្រ​កួ​ត​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក ទៀ សីហា អភិបាល​នៃ​គណៈ អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ សិស្សានុសិស្ស​ប្រមាណ ៣​ពាន់​នាក់​ចូលរួម​ផង​ដែរ ។

ការ​រៀបចំ​ប្រកួត​ពានរង្វាន់​បាល់ទាត់ ២៩ ធ្នូ ក្រុង​សៀមរាប ឆ្នាំ​២០២២ នេះ​ធ្វើ​ឡើ្ង​ង ក្នុង​គោល​បំណង រំលឹក​ដល់​គុណ​នៃ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ថ្ងៃ​ទី​២៩ ធ្នូ ក្រោម​ពាក្យស្លោក អរគុណ​សន្តិភាព ! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ ! ដឹងគុណ​ស្ថា​ប​និក​មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​ន​យោ បាយ​ឈ្នះ ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ និងចលនា​យុវជន​ឱ្យ​គិតគូរ​អំពី​សុខភាព មិត្តភាព ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ល្អ​យុវជន​នៅ​ក្នុង​សង្កាត់ នៃ​ក្រុង​សៀមរាប និង ជម្រុញ​យុវជន​ឱ្យ​ចូលរួម​លេង​កីឡា ​ចៀស​ផុត​ពី​អំពើ​អបាយមុខ ជា​សំខាន់ គឺ​បំផុស សកម្មភាព​បាល់ទាត់​នៅ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ផ្នែក​មួយ​នៃ​ការ អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ដែល​ជា​ចលនា​មួយ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ​ផង​ដែរ​។

ឆ្លង​តាម​លទ្ធផល​នៃ​ការ​ប្រកួត​នេះ យើង​បាន​រក​ឃើញ​ក្រុម​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​ក្រុមបាល់ទាត់​សង្កាត់ ស្វាយ​ដង្គំ , ជ័យ​លា​ភី​លេខ​២ បាន​ទៅ​ក្រុម សង្កាត់​ស្រ​ង៉ែ និង ជ័យ​លា​ភី​លេខ​៣ បាន​ទៅ​ក្រុម សង្កាត់ ក្របី​រៀល និង ជ័យ លា​ភី​លេខ​៤ បាន​ទៅ​ក្រុម​សង្កាត់​នគរធំ​។

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​នោះ លោក ទៀសី​ហា អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់​ថា វិស័យ​កីឡា គឺជា​ច​លករ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ ក៏​ជា​សម្ព័ន្ធភាព​មួយ​ដ៏​សំខាន់ ក្នុង​ការ​ទំនាក់ទំនង​ប្រាស្រ័យ​ទាក់ទង​គ្នា និង ធ្វើ​ឲ្យ​កាយសម្បទា​យើង​មាន​ភាពរឹងមាំ សុខភាព​មាំមួន​ទៀត​ផង ។

លោក ក៏​បាន​បន្ត​ទៀត​ថា នេះ​ជា​លើក​ទី​១ ហើយ ដែល​ក្រុម​សហភាព​សហព័ន្ធ​យុវ ជន​ក្រុង​សៀមរាប បាន​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់ ២៩ ធ្នូ ក្នុង​ការ​រំលឹក​ដល់​គុណ​នៃ​ទិវា​នយោបាយ ឈ្នះ ឈ្នះ ថ្ងៃ​ទី​២៩ ធ្នូ ក្រោម​ពាក្យស្លោក អរគុណ​សន្តិភាព ! អរគុណ​នយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព ជាតិ​ពេញលេញ ។

ក្នុង​នោះ លោក​អភិបាលខេត្ត បាន​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​វ៉ា​ក់ សាំង​ចាក់​ស្រោច​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទើប​ធ្វើ​ឱ្យ​យើង​បង្កើត​ព្រឹត្តិការណ៍ នៃ​ការ​ប្រកួត​កីឡា​បាន​ដំណើរការ​ទៅ​ដោយ​សុវត្ថិភាព ទោះបី​ស្ថិត​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ យ៉ាងណា​ដ៏​ដោយ ​។ ​ម្យ៉ាងទៀត​ការ​ប្រកួត​កីឡា​នេះ គឺ​ធ្វើ​ឱ្យ​យុវជន សិ​ស្សា​នុ​សិស្ស និង មហាជន​យើង​បង្កើន​សាមគ្គីភាព នឹង មាន​ទំនាក់ទំនង​ល្អ​រវាង​សង្កាត់​និង​សង្កាត់ ឃុំ និង ឃុំ ស្រុក និង​ស្រុក ខេត្ត និង ខេត្ត ដើម្បី​ពង្រឹង​ការ​យក ចិត្ត​ទុកដាក់​លើ​វិស័យ​អប់រំ​កាយ​និង​កីឡា នៅ​តាម​សាលារៀន​ទូ​ទាំង​ខេត្ត ក៏​ជា​ការ ចូលរួម​លុប​បំបាត់​ការ​ប្រើប្រាស់​គ្រឿង ញៀន នៅ​ក្នុង​សាលារៀន សហ​គម​ន៏ និង នៅ​ទី​សាធារណៈ​ជាដើម ។

លោក ទៀ សីហា បាន​បន្ត​ទៀត​ថា អ្វី​ជា​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ចង់​ឱ្យ​ប្អូន​ៗ​ទាំងអស់​ឆ្លើយ​ថា ទេ​ចំពោះ​គ្រឿងញៀ.ន មិនមែន​យើង​លេង​កីឡា​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ យុវជន​យើង​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ធនធានមនុស្ស ក្នុង​កិច្ច​អភិវឌ្ឍន៍​មូលដ្ឋាន​ខ្លួន ។

ដោយឡែក​ក្រុម​កីឡាករ​ទាំងអស់ និង​ត្រូវ​ជម្រើស​បាន​កីឡាករ​ល្អ​ៗ​ជា​បន្តបន្ទាប់ ហើយ​ចាប់ពី​ឆ្នាំ​នេះ​ទៅ ក្រុម​កីឡាករ​ក៏​ត្រូវ​ត្រៀមលក្ខណៈ ក្នុង​ការ​ចូលរួម​សាទរ​កីឡា​ស៊ី​ហ្គែ​ម នៅ​ពេល​ខាង​មុខ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង អាច​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន បង្កើត​ជា​ក្តី​សុបិន​សម្រាប់​អនា​គត ដោយ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ក្លឹ​ប​បាល់ទាត់​ទាំង​១២​សង្កាត់ នឹង ស្រង់​យក​ជើង​ខ្លាំង​ប្រចាំ​ក្រុង​សៀម​រាប​ធ្វើការ​បណ្តុះបណ្តាល​ជា​កីឡាករ​អាជីព ។

លោក​ក៏​បាន​បញ្ជាក់​ថា កា​ប្រកួត​ពាន​រង្វាន់​នេះ យើង​នឹង​បន្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ទៅ​តាម​រូបភាព នៃ​ពានរង្វាន់ ដោយ​មានការ​ចូលរួម​ប្រកួត​ពី​គ្រប់​វិទ្យាល័យ អនុ​វិ ទ្យា​ល័យ ក្រុង ស្រុក និង​មហាជន ឃុំ សង្កាត់ ក្នុង​ការ​ជម្រុញ​ឲ្យ​វិស័យ​កីឡា​នៅ​ខេត្តសៀមរាប មានការ​អភិវឌ្ឍន៍ ពីព្រោះ​ថា កីឡា​ធ្វើ​ឱ្យ​រាង​កាយ សុខ​ភាពរឹងមាំ ។

​លោក​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុមកីឡា​ក​ទាំង​អ្នក​ទទួល​ជ័យ​លា​ភី និង​មិន​ទទួល​បាន​ជ័យ​លា​ភី ត្រូវ​បង្កើន​ការ​ហ្វឹកហាត់​បន្ត​ទៀត ហើយ​ការ​ប្រកួត​ពេល​នេះ ក៏​ជា​ការ​ដកស្រង់បទ​ពិសោធន៍​បច្ចេកទេស​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង កុំ​មោទនភាព​ចំពោះ​ជ័យ​ជម្នះ​​របស់​ខ្លួន គឺ​ត្រូវ​បង្កើន​ការ​ហ្វឹកហាត់​បន្ត​ទៀត ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ភាព​ជោគជ័យ​របស់​នៅ​ពេល​ក្រោយ​ៗ​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ