លាងដៃមុនទទួលទានអាចបង្ការជំងឺទាំង5ប្រភេទនេះ
តើមានមនុស្សប៉ុន្មាននាក់លាងដៃមុនពេលបរិភោគអាហារ ? ចម្លើយគឺស្ទើរតែគ្រប់គ្នា។ ទោះជាយ៉ាងណាក្តី ឱកាសនៃការមិនលាងដៃក្រោយពេលបីសត្វចិញ្ចឹមរបស់អ្នក បន្ទាប់ពី
តើមានមនុស្សប៉ុន្មាននាក់លាងដៃមុនពេលបរិភោគអាហារ ? ចម្លើយគឺស្ទើរតែគ្រប់គ្នា។ ទោះជាយ៉ាងណាក្តី ឱកាសនៃការមិនលាងដៃក្រោយពេលបីសត្វចិញ្ចឹមរបស់អ្នក បន្ទាប់ពី
តើមានមនុស្សប៉ុន្មាននាក់លាងដៃមុនពេលបរិភោគអាហារ ? ចម្លើយគឺស្ទើរតែគ្រប់គ្នា។ ទោះជាយ៉ាងណាក្តី ឱកាសនៃការមិនលាងដៃក្រោយពេលបីសត្វចិញ្ចឹមរបស់អ្នក បន្ទាប់ពីទិញទំនិញ ថែទាំសួនច្បារ ឬក្រោយពេលចូលបន្ទប់ទឹកមានកម្រិតខ្ពស់ ។
ថ្វីបើការអនុវត្តវិធានការរស់នៅស្អាតប្រកបដោយអនាម័យគឺល្អសម្រាប់សុខភាពរបស់អ្នក ប៉ុន្តែមានមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់លើរឿងនេះទេ ។ វាគឺជាមូលហេតុដែលធ្វើឲ្យយើងភាគច្រើនឈឺ ទោះបីយើងមានរបៀបរស់នៅដែលល្អ និងការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមក៏ដោយ ។
ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលអ្នកអាចបង្ការបានដោយការលាងដៃមុនបរិភោគអាហារ ៖
១-ការឆ្លងមេរោគក្នុងបំពង់ក
នៅពេលដែលអ្នកបរិភោគអាហារដោយមិនបានលាងដៃ បាក់តេរីដែលមាននៅលើដៃចូលទៅក្នុងខ្លួនរបស់អ្នក ។ ដោយសារម្ហូបអាហារធ្វើដំណើរតាមរយៈបំពង់អាហារ ដូច្នេះបាក់តេរីក៏ចូលទៅជាមួយដែរ ។ វាបង្កើនឱកាសរបស់បាក់តេរីប៉ះផ្ទាល់ទៅនឹងស្រទាប់ភ្នាសសើមរបស់បំពង់អាហារ ដែលអាចនាំឱ្យមានជំងឺផ្លូវដង្ហើមដូចជាឈឺបំពង់កជាដើម ។
២-ជំងឺរាក
មូលហេតុចម្បងមួយនៃជំងឺរាកគឺបញ្ហារំលាយអាហារ ដែលជាលទ្ធផលនាំទៅរកផលវិបាកចំពោះសុខភាព ផ្សេងៗទៀតប្រសិនបើមិនព្យាបាលឲ្យបានទាន់ពេល ។ ជាទូទៅ ជំងឺរាកបណ្តាលមកពីការឆ្លងវីរុសតាមរយៈការបរិភោគអាហារដែលមានមេរោគ បង្កើនសម្ពាធលើក្រពះ និងរាំងស្ទះដល់ដំណើរការរំលាយអាហារ ។ មធ្យោបាយដ៏ល្អបំផុតដើម្បីបងា្ករជំងឺរាក គឺត្រូវលាងដៃមុនពេលបរិភោគចំណីអាហារ រឺបន្ទាប់ពីទៅកន្លែងដែលមានមនុស្សច្រើន ឬបន្ទប់ទឹក ។
៣-ជំងឺរលាកថ្លើមប្រភេទ B
ជំហានសំខាន់មួយដើម្បីទប់ស្កាត់ជំងឺឆ្លងដូចជាជំងឺរលាកថ្លើមប្រភេទB ឬជំងឺខាន់លឿង គឺការអនុវត្តវិធានការរស់នៅស្អាតប្រកបដោយអនាម័យ ។
ការលាងដៃរបស់អ្នកជាមួយសាប៊ូមុនពេលទទួលទានអាហាររបស់អ្នក គឺជាវិធីការពារដ៏ល្អបំផុត ដោយសារតែការលាងដៃជាមួយនឹងសាប៊ូមិនត្រឹមតែទប់ស្កាត់ការចម្លងមេរោគនោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយចំនួនបាក់តេរីដែលមាននៅលើដៃរបស់អ្នកផងដែរ ។
៤-ការពុលអាហារ
បន្ទាប់ពីវាយកុំព្យូទ័រអស់រយៈពេលជាច្រើនម៉ោង អ្នកភ្លេចលាងដៃមុនពេលទទួលទានអាហារថ្ងៃត្រង់ ។ វាជាកំហុសទូទៅមួយដែលអាចបង្កើនហានិភ័យនៃការពុលអាហារដោយមិនដឹងខ្លួន ។
៥-ជំងឺផ្លូវដង្ហើម
នៅក្នុងរដូវភ្លៀងធ្លាក់ និងរដូវរងា ប្រព័ន្ធភាពស៊ាំប្រឈមមុខទៅនឹងការឆ្លងជំងឺផ្លូវដង្ហើមជាច្រើន ។ ទោះបីជាយ៉ាងណាក្តី ហានិភ័យនៃការឆ្លងជំងឺ ផ្សេងៗដូចជាជំងឺរលាកបំពង់ក ក្អក និងផ្តាសាយមានកម្រិតខ្ពស់ក្នុងអំឡុងពេលនេះ ។ ហេតុដូច្នេះអ្នកចាំបាច់ត្រូវលាងដៃឱ្យបានត្រឹមត្រូវមុនពេលបរិភោគអាហារដើម្បីចៀសវាងការឈឺ និងបន្ថយការចម្លងមេរោគដែលបណ្ដាលឱ្យមានការឆ្លងមេរោគដល់ខ្លួនអ្នក ៕
ចែករំលែកព័តមាននេះ