ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ហិរញ្ញវត្ថុ! ក្លិប​បន្ទាយ​មាន​ជ័យ ប្រកាស​ដកខ្លួន​ពី​លី​គ​បាល់ទាត់​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ ក្លិប​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ជាប់​ជាយ​ដែន បន្ទាយ​មាន​ជ័យ​

ខេត្តបន្ទាយមានជ័យ ៖ ក្លិប​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ជាប់​ជាយ​ដែន បន្ទាយ​មាន​ជ័យ​អែ​ហ្វ​ស៊ី បាន​ចេញ​សេចក្ដី​ប្រកាស​ស្នើ​ទៅ​កាន់​ក្រុមហ៊ុន​លី​គ Cambodian Premier League ដើម្បី​ធ្វើការ​ដកខ្លួន​ពី​ការ​ប្រកួតប្រជែង​លី​គ​បាល់ទាត់​អាជីព​កម្ពុជា Cambodian League 2 នា​រដូវ​កាល​ឆ្នាំ​២០២៣-២៤​។

«​មាន​តែ​ពាក្យ​ថា​ស្តាយ និង​មិន​អាច​បន្ត​ទៅ​មុខ​បាន​ទៀត​ទេ ពួក​យើង​សម្រេច​បញ្ចប់​ត្រឹមនេះ​ហើយ លា​សិន​ហើយ​លី​គ​2​កម្ពុជា Cambodian League 2 សង្ឃឹម​ប្អូន​ៗ​ជំនាន់​ក្រោយ​នឹង​មានឱកាស​ចូលរួម​បង្ហាញ​សមត្ថភាព​នៅ​លី​ក​កម្ពុជា ។

សូម​អគុណ​ដល់​ស្មារតី​កីឡាករ​ទាំងអស់​ដែល​ខំ​រួម​គ្នា​រហូត​ដល់​ចប់​ចុង ចប់​ដើម ក៏​ដើម្បី​តែ​ពាក្យ​ថា ឈ្មោះ​ខេត្ត ព្រមទាំង​ក្រុមការងារ​ទាំងអស់ ជា​ពិសេស​គ្រូបង្វឹក​លោក ឈឹ​ម យៀ​ក ចំណាយ​ទាំង​ពេលវេលា កម្លាំង និង​ថវិកា​ផ្ទាល់ខ្លួន​ផង​ដែរ ។

និង​សូម​អគុណ​លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ ដែល​តែងតែ​យកចិត្តទុកដាក់​ចូលរួម​ជាមួយ​យើង​កន្លង​មក និង​ស្វះ​ស្វែងរក​មូលនិធិ​ជួយ​ដល់​ក្លឹ​ប​ខេត្ត​ទាំងមូល​»​។ នេះ​ជា​សេចក្ដី​ប្រកាស​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​បន្ទាយ​មាន​ជ័យ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាយ​មាន​ជ័យ​អែ​ហ្វ​ស៊ី បាន​ចាប់ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​អាជីព​កម្ពុជា​លើក​ដំបូង កាលពី​រដូវ​កាល​ឆ្នាំ​២០២២​កន្លង​ទៅ ដោយ​ប្រើប្រាស់​កីឡដ្ឋាន វិទ្យាល័យ​ខ្លា​កូន នៃ​ខេត្តបន្ទាយមានជ័យ​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​ក្នុងផ្ទះ​។ ដោយ​ដំណើរការ​ប្រកួតប្រជែង​ពេញ​មួយ​រដូវ​កាល​ដំបូង​របស់​ខ្លួន​ជាមួយនឹង​ការ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១២ ក្នុង​ចំណោម​ក្រុម​ទាំង​១២ ដោយ​មាន ៦​ពិន្ទុ ពី​ការ​ឈ្នះ​១ ស្មើ​៣ និង​ចាញ់​១៨​លើក ក្នុង​ចំណោម​ការ​ប្រកួត​២​ជើង ស្មើនឹង​២២​ស​ប្ដា​ហ៍​នៃ​មួយ​រដូវ​កាល​ពេញ​៕ (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ